ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិភពលោក​ប្រារព្ធ​ថ្ងៃ​​ចូល​ឆ្នាំ​សកល២០១៩


មនុស្សម្នា​សាទរ​ការ​ឆ្លងឆ្នាំ​ថ្មី​ នៅ​ទីលាន Times Square ក្នុង​បុរី​ញូវយ៉ក កាលពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។
មនុស្សម្នា​សាទរ​ការ​ឆ្លងឆ្នាំ​ថ្មី​ នៅ​ទីលាន Times Square ក្នុង​បុរី​ញូវយ៉ក កាលពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។

នៅ​ថ្ងៃ​អង្គារនេះ​មានការ​អុជ​កាំជ្រួច​នៅ​ក្នុងក្រុង​នានា​ក្នុង​ពិភពលោក​នៅ​ពេល​មនុស្សម្នា​ប្រារព្ធ​ការចាប់ផ្តើមនៃ​ឆ្នាំ២០១៩។

មនុស្ស​រាប់ម៉ឺននាក់​បាន​នៅពេញទីលាន Time Square នៃ​បុរី New York ដែលនៅ​ទី​នោះការ​ទម្លាក់​បាល់​កែវ​ជា​ប្រពៃណី​មាន​ន័យថែម​ទៀត​នៅ​ឆ្នាំនេះដោយ​ទទួល​ស្គាល់​វិស័យ​កាសែត​និង​សេរីភាព​ខាង​ការ​និយាយ​ស្តី​បញ្ចេញ​មតិ។

នៅ​ក្នុង​វិធានការ​ដំបូង​មួយ​ទៀត ពួកប៉ូលិស​នៃ​បុរី​ New York បាន​ប្រើ drone មួយ​គ្រឿង​បំពាក់​ដោយ​កាម៉េរ៉ា​បន្ថែមលើ​កាម៉េរ៉ា​វីដេអូជាង​១ពាន់២រយដែល​ត្រូវ​ដាក់ពង្រាយ​ដោយ​ពួក​ប៉ូលិស។

នៅ​ក្នុង​ក្រុង​ប៉ារីស ក្រុម​អ្នកសប្បាយ​រីករាយ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​លើ Champs-Elysees ដើម្បី​មើលការ​បាញ់​កាំជ្រួច​និង​ការ​បង្ហាញ​ភ្លើង​នៅលើវិមាន Arc de Triomphe ទោះ​ណា​ជា​មាន​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​តទៅទៀត​ក៏​ដោយ។

នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​លោក​បាន​ថ្លែង​តាម​ទូរទស្សន៍ លោក​ប្រធានាធិបតី​បារាំង Emmanel Macron បានទទួល​ស្គាល់កាល​ពី​ថ្ងៃ​ចន្ទថា​រដ្ឋាភិបាល​បារាំង​ «អាច​ធ្វើ​ល្អ​ប្រសើរជាង​នេះ» ដើម្បី​ជួយ​ប្រជារាស្ត្រ​ខាង​វិស័យ​សេដ្ឋកិច្ច។​

នៅ​ក្នុង​ក្រុង​បែរឡាំង​ ពួក​អ្នកស្រុក​និង​ពួកអ្នកទេសចរណ៍​បាន​សប្បាយ​រីករាយក្នុងការ​មើល​ការប្រគុំ​តន្ត្រី​នៅ​ឯ​វិមាន​ Brandenberg Gate ដោយ​មាន​ការ​អុជ​កាំជ្រួច​នៅ​ពេល​ពាក់កណ្តាល​អធ្រាត្រ​ផង​ដែរ៕

XS
SM
MD
LG