ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​នានា​កំពុង​ជំរុញ​ឱ្យសហ​រដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់​កាត់បន្ថយ​ភាព​តាន​តឹង


រូបឯកសារ៖ រូបថតមេបញ្ជាការអ៊ីរង៉លោក Qassem Soleimani ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដោយសហរដ្ឋអាមេរិក ពេលលោកចាកចេញពីព្រលានយន្តហោះក្រុងបាកដាដន ត្រូវបានដាក់តាំងនៅអតីតអគារស្ថានទូតសហរដ្ឋអាមេរិកនៅក្រុងតេរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ រូបថតមេបញ្ជាការអ៊ីរង៉លោក Qassem Soleimani ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដោយសហរដ្ឋអាមេរិក ពេលលោកចាកចេញពីព្រលានយន្តហោះក្រុងបាកដាដន ត្រូវបានដាក់តាំងនៅអតីតអគារស្ថានទូតសហរដ្ឋអាមេរិកនៅក្រុងតេរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០។

រដ្ឋាភិបាល​នានា​កំពុង​ជំរុញ​ឱ្យ​សហ​រដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់​ចាត់វិធាន​ការ​ដើម្បីកាត់​បន្ថយ​ភាព​តាន​តឹង ​បន្ទាប់​ពី​ការវាយ​ប្រហារ​ជា​បន្ត​បន្ទាប់​ទៅ​លើ​គ្នា​ទៅវិញ​ទៅមក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

រដ្ឋ​មន្ត្រី​ការ​បរទេស​អង់គ្លេស​លោក​ Dominic Raab ​កាល​ពី​ថ្ងៃពុធ ​បាន​ថ្កោលទោស​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​អ៊ីរ៉ង់​ទៅ​លើ​មូលដ្ឋាន​អាកាស​នៅ​អ៊ីរ៉ាក់​ចំនួន​២​កន្លែង​ ដែល​មាន​កងទ័ព​អាមេរិក​និង​កម្លាំង​ចម្រុះ ​រួមទាំង​កងទ័ព​អង់គ្លេស​ផង។​

លោក ​Raab​ បាន​និយាយ​ថា​«យើង​ជំរុញអ៊ីរ៉ង់​កុំធ្វើការ​វាយ​ប្រហារ​ដោយ​មិន​គិតគូរនិង​ដ៏​គ្រោះ​ថ្នាក់​ទាំងនេះ​ជាថ្មី​ទៀត ផ្ទុយទៅវិញ​ត្រូវ​បន្ធូរ​ភាពតាន​តឹង​ជា​បន្ទាន់»។​

លោក​បន្ថែម​ថា ​សង្គ្រាម​នៅ​ក្នុង​តំបន់​នេះ​នឹង​ជួយ​ដល់​ក្រុម​រដ្ឋអ៊ីស្លាម​ដែល​ជា​ក្រុម​សកម្ម​ប្រយុទ្ធ​ភេរវ​កម្មដែល​ជា​គោល​ដៅ​សំខាន់​របស់បេសក​កម្ម​របស់​ក្រុម​ចម្រុះ​នៅ​អ៊ីរ៉ាក់។​

លោក​ Yoshihide Suga ​អ្នកនាំ​ពាក្យ​ខុទ្ទកាល័យ​ជប៉ុន​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​នៅ​មជ្ឈឹម​បូព៌ា ​និង​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ទាំងអស់​ចូល​រួម​ក្នុង​កិច្ច​ប្រឹងប្រែង​ការទូតដែល​ពួក​គេ​អាច​ធ្វើបាន​ដើម្បី​ធ្វើឱ្យ​មានទំនាក់ទំនង​ប្រសើរ​ឡើង។​

លោក​ Anwar Gargash ​រដ្ឋមន្ត្រីការ​បរទេស​អេមីរ៉ាត់​អារ៉ាប់រួម​បាន​សរសេរ​សារ​ខ្លី​មួយតាម​ tweeter ​ថា ​ជា​ចាំ​បាច់​តំបន់នេះ​ត្រូវ​ដក​ថយ​ពី​អ្វីដែល​លោ​កហៅ​ថា​ «ភាពតាន​តឹង​ដ៏គ្រោះ​ថ្នាក់​បច្ចុប្បន្ន»។​ លោក​ Gargash​ បាន​សរសេរ​ថា «បន្ថយ​ភាព​តាន​តឹង​ជា​គំនិតឈ្លាស​វៃ​និង​ចាំបាច់​ដែល​ជា​ មាគ៌ា​នយោបាយ​ឆ្ពោះ​ទៅ​រក​ស្ថិរភាព»៕

XS
SM
MD
LG