ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ពិភពលោក​ចូលរួមពិធី​រំឮកការ​បញ្ចប់​សង្គ្រាម​លោកលើក​ទី១


រូបភាព​ឯកសារ៖ ទង់ជាតិ​បារាំង​បក់​នៅ​ក្រោម​ Arc de Triomphe អំឡុង​ពិធី​រំឮក​ថ្ងៃ​បញ្ចប់​សង្រ្គាម​លោក​លើកទី​០១ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣។

ប្រទេស​បារាំងចាប់​ផ្តើមពិធី​រំឮកការ​បញ្ចប់​សង្គ្រាម​លោកលើកទី១ដែល​មាន​រយៈ​ពេល​មួយ​សប្តាហ៍​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​អាទិត្យ​នេះ​ទៅ ​ដោយ​មាន​​មេដឹកនាំ​ចំនួន​៨០​​រូប​មក​ពី​ជុំវិញ​ពិភពលោក​ប្រុង​ប្រៀប​ធ្វើ​ដំណើរ​តាម​យន្តហោះ​ដើម្បី​ចូលរួម​ពិធី​ដែល​​កត់​សម្គាល់មាន​រយៈ​ពេល​មួយ​សតវត្សរ៍។

ប្រទេស​បារាំងចាប់​ផ្តើមពិធី​រំឮកការ​បញ្ចប់​សង្គ្រាម​លោកលើកទី១ដែល​មាន​រយៈ​ពេល​មួយ​សប្តាហ៍​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​អាទិត្យ​នេះ​ទៅ ​ដោយ​មានមេដឹកនាំ​ចំនួន​៨០រូប​មក​ពី​ជុំវិញ​ពិភពលោក​ប្រុង​ប្រៀប​ធ្វើ​ដំណើរ​តាម​យន្តហោះ​ដើម្បី​ចូលរួម​ពិធី​ដែលកត់​សម្គាល់មាន​រយៈ​ពេល​មួយ​សតវត្សរ៍​ចាប់​តាំង​ពី​ស្នូកាំភ្លើង​បាន​ស្ងាប់ស្ងាត់។

ប្រធានា​ធិបតី​បារាំង​លោកEmmanuel Macronមាន​ការមមាញឹក​ខាង​ការទូត​រយៈ​ពេល​មួយ​សប្តាហ៍​ដែល​នឹង​ឃើញ​លោក​រៀប​ចំ​ទទួល​ពួកមេដឹកនាំ​សាកល​លោក​រួម មាន​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិកលោក ​ដូណាល់ ​ត្រាំ​និង​ប្រធានា​ធិប​តីរុស្ស៊ី Vladimir Putin។

លោក​ប្រធានា​ធិបតី​បារាំង​ក៏​ធ្វើដំណើរ​ទៅកាន់​តំបន់​ភាគ​ខាង​ជើង​ប្រទេស​បារាំង​ដើម្បី​ទស្សនាសមរភូមិ​ដែលទាហាន​រាប់​សែននាក់​បាន​បាត់​បង់​អាយុជីវិត​នៅ​ក្នុង​លេន​ដ្ឋាន។

លោក​ប្រធានា​ធិបតី ​ម៉ាក្រុង នឹង​ប្រើប្រាស់​វេទិការ​អន្តរជាតិ​នេះ​ដើម្បី​ចេញ​ការ​ប្រមូល​គាំទ្រប្រឆាំង​នឹងលទ្ធិ​ប្រជា​និយម ដោយ​មាន​វត្តមាន​របស់​ប្រធានា​ធិបតី​ត្រាំ​ហើយ​នឹង​មេដឹកនាំ​ជាតិ​និយម​ផ្សេង​ៗ​ទៀត។

ពិធី​រំឮក​នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​មួយ​នេះ​នឹង​ធ្វើ​ឡើងនៅ Arc de Triompheនៅ​ក្នុង​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​ទី១១ ​ខែ​វិច្ឆិកា ​ដោយ​មាន​ការ​ចូល​រួម​ពី​មេ​ដឹកនាំ​រាប់​សិប​នាក់ ​រួមមាន​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​ប្រធានា​ធិបតី​រុស្ស៊ី Putin ​លោក​ស្រី​អធិការបរតី​អាល្លឺម៉ង់​ Angela Markel ដែល​ជារយៈ​ពេល​១រយឆ្នាំបញ្ចប់​ចាប់​តាំង​ពី​យុទ្ធសន្តិភាព​មក។

​ពិធី​នៅឯផ្នូររបស់យុទ្ធជន​មិន​ស្គាល់​ឈ្មោះ​នៅ​វិថី Champs-Elyseesនឹង​ត្រូវ​ធ្វើ​ឡើង​នៅក្រោម​សន្តិសុខ​ដ៏តឹងរ៉ឹង​បន្ទាប់ពី​មានការ​វាយ​ប្រហារ​ដ៏​ប្រល័យ​របស់​ក្រុម​ជីហាដ​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ប្រទេស​បារាំង​ក្នុង​រយៈ​ពេល​ជាង​៣ឆ្នាំ​កន្លង​មក​នេះ៕

XS
SM
MD
LG