ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​មេដឹកនាំ​ពិភពលោក​សសើរ​​លោក ​Kohl ​អតីត​មេដឹកនាំ​អាល្លឺម៉ង់​នៅ​ឯ​ពិធី​បុណ្យ​សព


អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ប៊ិល គ្លីនតុន ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​អតីត​អធិការបតី​អាល្លឺម៉ង់ Helmut Kohl នៅ​សហភាព​អឺរ៉ុប​ ក្នុង​ទីក្រុង​ Strasbourg ភាគ​ខាង​កើត​នៃ​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា។
អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ប៊ិល គ្លីនតុន ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​អតីត​អធិការបតី​អាល្លឺម៉ង់ Helmut Kohl នៅ​សហភាព​អឺរ៉ុប​ ក្នុង​ទីក្រុង​ Strasbourg ភាគ​ខាង​កើត​នៃ​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា។

ពួក​មេដឹកនាំ​ពិភពលោកកាល​ពី​អតីតកាល​និង​បច្ចុប្បន្នបាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​ទីក្រុង ​Strasbourg ​ប្រទេស​បារាំងកាល​ពី​ថ្ងៃ​សៅរ៍​ដើម្បីគោរព​វិញ្ញាណក្ខន្ធ​សព​លោក​ Helmut Kohl ​អតី​អធិការបតី​នៃ​ប្រទេស​អាល្លឺម៉ង់​ដែល​បាន​ទទួល​ការ​សរសើរ​ចំពោះ​ការ​បង្រួប​បង្រួមប្រទេស​អាល្លឺម៉ង់​ខាង​កើត​និង​ខាង​លិច​នៅ​ក្នុង​ឆ្នាំ​១៩៩០។

លោក ​Kohl ដែល​បាន​ទទួល​មរណៈ​ភាព​កាល​ពី​ថ្ងៃ​ទី១៦ ខែ​មិថុនា ​ក្នុង​ជន្មាយុ​៨៧​ឆ្នាំ ​ជាមេដឹកនាំ​លើក​ដំបូង​ដែល​ត្រូវ​បា​ន​គេ​គោរព​វិញ្ញាណក្ខន្ធ​ដោយ​មាន​ការធ្វើ​ពិធី​នៅ​សភា​អឺរ៉ុប​ក្នុង​ទីក្រុង​ Strasbourg។

មេដឹកនាំ​ពិភពលោក​ជា​ច្រើន ​រួមមាន​លោក​ស្រី ​Angela Merkel ​អធិការបតី​នៃ​ប្រទេស​អាល្លឺម៉ង់ ​លោក​ប្រធានា​ធិបតី ​Emmanuel Macron​ នៃ​ប្រទេស​បារាំង ​លោកស្រី​នាយក​រដ្ឋ​មន្រ្តី Theresa May នៃ​ចក្រភព​អង់គ្លេស​ហើយ​និង​លោក​ Bill Clinton​ អតីត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​បាន​ចូល​រួម​ជាមួយ​ក្រុម​គ្រួសារ​លោក​ Kohl ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក Kohl។

ក្នុង​អំឡុង​នៃ​ការ​ធ្វើ​សុន្ទ​រកថា ​លោក​អតីត​ប្រធានាធិបតី​គ្លីនតុន ​បាន​ថ្លែង​ទៅ​កាន់​មេដឹកនាំ​ពិភពលោក​ផ្សេង​ទៀត​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅឯ​ពិធី​បុណ្យសព​នោះ​ហើយ​បាន​សួរ​មេដឹកនាំ​ទាំង​នោះ​ថា​ តើ​ហេតុ​អ្វី​បាន​ជា​ពួក​អស់​លោក​មក​ទី​នេះ។

​លោក​អតីត​ប្រធានា​ធិបតី​គ្លីនតុន ​បាន​និយាយ​ថា៖ «តើហេតុ​អ្វីបាន​អស់​លោក​មក​ទី​នេះ? ​ពីព្រោះ​តែ ​លោក​ Helmut Kohl បាន​ផ្តល់​ឲ្យ​យើង​នូវ​ឱកាស​ដែល​ធ្វើ​ឲ្យ​យើង​ទាក់​ទិន​នៅ​ក្នុង​អ្វី​ដែល​ធំជាង​ខ្លួន​របស់​យើង​ ធំ​ជាង​ការកាន់​ដំណែង​របស់​យើង ​ធំជាង​អាជីព​របស់​យើង។ ពីព្រោះ​តែ​យើង​ទាំង​អស់​គ្នា ​មិន​យូរ​មិន​ឆាប់ នឹង​ស្ថិត​នៅ​ក្នុង​មឈូស​ដូចនេះ​ដែរ។ ហើយ​អំ​ណោយ​តែ​មួយ​គត់​ដែល​យើង​បន្សល់​ទុក​សម្រាប់​អនាគត​ដ៏​ប្រសើរ​មួយ​សម្រាប់​កូន​ចៅ​របស់​យើង​ គឺ​សេរីភាព​ដើម្បី​ធ្វើ​ការ​ជ្រើសរើស​ដោយ​ខ្លួន​ឯង ​រួម​ទាំង​កំហុស​របស់​ខ្លួនគេ​ផង‍»៕

XS
SM
MD
LG