ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អធិការបតី​​អាល្លឺម៉ង់​ដែល​គេស្គាល់​ថា​ជា​អ្នក​បង្រួប​បង្រួម​ប្រទេស​អាល្លឺម៉ង់​ទទួល​មរណៈ​ភាព​ក្នុង​ជន្មា​យុ​៨៧ឆ្នាំ


အိႏၵိယႏိင္ငံ Gauhati ၿမိဳ႕မွာ ကို႐ိုနာဗုိင္းရပ္စ္ ပေပ်ာက္ေရး ရိုးရာဆုေတာင္းပြဲ ဆင္ႏႊဲေနတဲ့ ဟင္ဒီအမ်ဳိးသမီးတဦး။
အိႏၵိယႏိင္ငံ Gauhati ၿမိဳ႕မွာ ကို႐ိုနာဗုိင္းရပ္စ္ ပေပ်ာက္ေရး ရိုးရာဆုေတာင္းပြဲ ဆင္ႏႊဲေနတဲ့ ဟင္ဒီအမ်ဳိးသမီးတဦး။

អតីត​អធិការបតី ​Helmut Kohl​ នៃ​ប្រទេស​អាល្លឺម៉ង់​បាន​ទទួល​មរណៈ​ភាព​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង​ Ludwigshafen​ ក្នុង​អតីត​ប្រទេស​អាល្លឺម៉ង់​ខាង​លិច ក្នុង​ជន្មាយុ​៨៧​ឆ្នាំ។

លោក ​Kohl ​ល្បីល្បាញ​ឈ្មោះ​ចំពោះ​តួនាទី​របស់​លោក​ក្នុង​ការ​បង្រួប​បង្រួម​ប្រទេស​អាល្លឺម៉ង់​បន្ទាប់​ពី​ការ​បើក​ជញ្ជាំង​ក្រុង​ប៊ែឡាំង​ ហើយ​ក៏ជាអ្នក​កាន់​តំណែង​យូរ​ជាង​គេ​បំផុត​ក្នុងឋានៈ​ជា​អធិការបតី​ដែល​ជាប់​ឆ្នោត​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រវត្តិ​សាស្រ្តនៃ​ប្រទេស​អាល្លឺម៉ង់​ផង​ដែរ។

លោក​ Kohl ​បាន​ធ្វើ​ជា​អធិការបតី​ចំនួន​១៦​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​១៩៨២​ដល់​ឆ្នាំ​១៩៩៨ហើយ​បាន​មើល​ការ​ខុស​ត្រូវ​នៃ​ការ​បញ្ចប់​សង្គ្រាម​ត្រជាក់។​ លោក Kohl ក៏​បាន​ដឹកនាំ​ការ​បង្រួប​បង្រួម​ប្រទេស​អាល្លឺម៉ង់​ខាង​លិច​ជាមួយ​ប្រទេស​កុម្មុយនិស្ត​អាល្លឺម៉ង់​ខាង​កើត​នៅ​ឆ្នាំ​១៩៩០។

លោក ​Kohl ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ពី​ព្រោះ​តែ​លោកមាន​រូបរាង​ធំ​ខុស​ពី​គេ។លោក​អតីត​អធិការបតី​មាន​កម្ពស់​១,៩​ម៉ែត្រ ​ហើយ​មាន​ទម្ងន់​១៣០​គីឡូក្រាម​ក្នុង​អំឡុង​ពេល​ដែល​លោក​នៅ​កាន់​អំណាច។

​អតីត​អធិការបរតី​ក៏​ត្រូវ​បាន​គេស្គាល់​ចំពោះ​តួនាទី​ដ៏ធំ​របស់​លោក​នៅ​ក្នុង​ការ​បង្កើត​សហភាព​អឺរ៉ុប។​ លោក​អធិការបតី​ក៏​បាន​ប្រើ​ល្បិច​កល​ខាង​នយោបាយ​ដើម្បី​ផ្លាស់​ប្តូរ​រូបីបណ្ណ​របស់​ប្រទេស​អាល្លឺម៉ង់ពី​ប្រាក់ ​Deutshmarks ​ទៅ​ជា​ប្រាក់​អឺរ៉ូ។

​យោ​ងតាម​លោក​អតីត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​Bill Clinton ​លោក​ kohl ​ជា​រដ្ឋ​បុរស​ដ៏​សំខាន់​បំផុត​ម្នាក់​របស់​អឺរ៉ុប​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២មក។ លោក Kohl ​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​បន្ទាប់​ពី​បម្រើ​ការ​ជាអធិការបតី​របស់​លោក​ដើម្បី​ស្ថាបនា​ប្រទេស​អាល្លឺម៉ង់​ឡើង​វិញ​ហើយ​និង​បង្រួប​បង្រួម​សហភាព​អឺរ៉ុប​ជាមួយ​គណបក្ស​ប្រជា​ធិបតេយ្យ​ Christian៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG