ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​មហា​ផ្ទៃ​បារាំង ​អាល្លឺម៉ង់​ និង​អ៊ីតាលី​នឹង​ជួបគ្នា​នៅ​ថ្ងៃ​អាទិត្យ​ពិភាក្សា​បញ្ហា​ជន​ចំណាកស្រុក​​


រូបភាព​ឯកសារ៖ ជនចំណាកស្រុកស៊ីរី​កំពុង​ផ្លោះ​តាម​របង​ព្រំដែន​ស៊ីប៊ី​នៅ​ក្បែរទីក្រុង​ Roszke កាល​ពីខែសីហា ២០១៥។
រូបភាព​ឯកសារ៖ ជនចំណាកស្រុកស៊ីរី​កំពុង​ផ្លោះ​តាម​របង​ព្រំដែន​ស៊ីប៊ី​នៅ​ក្បែរទីក្រុង​ Roszke កាល​ពីខែសីហា ២០១៥។

រដ្ឋមន្ត្រី​មហាផ្ទៃ​របស់​បារាំង អាល្លឺម៉ង់​ និង​អ៊ីតាលី​នឹងជួបគ្នានៅ​ទីក្រុង​ប៉ារីស​នៅថ្ងៃ​អាទិត្យ​ស្អែកនេះ ​ដើម្បីជួយ​ប្រទេស​អ៊ីតាលី​ដោះ​ស្រាយ​បញ្ហា​ជន​ចំណាកស្រុក​ដ៏ច្រើន​ដែល​បាន​ទៅ​ដល់​ឆ្នេរ​សមុទ្រ​ប្រទេស​នេះ។​ ប្រទេស​អ៊ីតាលី​កំពុង​តស៊ូ​ឆ្លើយតប​នឹង​ការហូរ​ចូល​នៃ​ជន​ចំណាកស្រុក​ច្រើន​ម៉ឺននាក់​ ហើយ​នៅ​សប្តាហ៍​នេះ​បាន​គំរាម​បិទ​កំពង់ផែ​មិនឲ្យទូក​សង្គ្រោះ​ជន​ចំណាកស្រុក​ចូលចត ​ដើម្បី​បង្ខំ​ឲ្យ​ទូក​ទាំង​នោះ​ធ្វើដំណើរ​ទៅ​ប្រទេស​ផ្សេងទៀត​នៅជាប់​សមុទ្រ ​Mediterranea ​ដែរ​នោះ។

មន្ត្រី​នានា​និយាយ​ថា ​នៅថ្ងៃអាទិត្យស្អែកនេះ​ នៅទី​ក្រុងប៉ារីស លោក​ Gerard Collomb​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃបារាំង​ និង​ Thomas de Maiziere ​សមភាគី​របស់លោកហើយ​នឹង​លោក Marco Minniti ​រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ីតាលី ​នឹងជួប​ជាមួយ លោក​ Dimitris Avramopoulos ​ឧត្តមស្នងការ​សហភាព​អឺរ៉ុប​សម្រាប់​ជនជៀស​ខ្លួន​ ដើម្បីពិភាក្សា​អំពីស្ថាន​ការណ៍នេះ។​

កំណើន​ជន​ចំណាកស្រុក

រហូត​មកដល់ពេល​នេះ ​ ប្រទេស​អ៊ីតាលី​មាន​ជន​ចំណាកស្រុក​៨ម៉ឺន​២ពាន់នាក់។ នៅឆ្នាំនេះ ​នៅ​ពេល​ប្រទេស​នេះ​ក្លាយជា​ទិសដៅ​សំខាន់​នៃ​ការ​ធ្វើដំណើរ​របស់​ជនចំណាកស្រុក​អាហ្វ្រិក​ភាគ​ច្រើនទៅ​ទ្វីបអឺរ៉ុប។​ ក្នុងរយៈ​ពេល​ដូចគ្នា​នេះ​ មានជន​ចំណាកស្រុក​ជាង​២ពាន់​នាក់​បាន​ស្លាប់​ក្នុងការ​ធ្វើដំណើរ​ពី​អាហ្វ្រិក​ខាងជើង៕

XS
SM
MD
LG