ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិភពលោក​​បន្ដ​មាន​ប្រតិកម្ម​នឹង​កុបកម្ម​គាំទ្រ​លោក​ Trump ​នៅ​វិមាន​សភា


ក្រុមបាតុករបង្កហិង្សាដែលជាអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump បានសម្រុកចូលក្នុងវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១។
ក្រុមបាតុករបង្កហិង្សាដែលជាអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump បានសម្រុកចូលក្នុងវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១។

ប្រតិកម្ម​ចម្រុះ​ដូច​ជា​ភាព​រន្ធត់ ​សោក​សៅ​ និង​ការ​សើចចំអក​នៅតែ​បន្ត​ឮ ពី​ជុំវិញ​ពិភពលោក​ទាក់ទង​នឹង​ការ​សម្រុក​ចូល​វិមាន​សភាសហរដ្ឋ​អាមេរិក ​កាលពី​ថ្ងៃពុធ​ ដោយ​អ្នកគាំទ្រ​លោក​ប្រធានាធិបតី ​Donald Trump ​ចំពោះ​បរាជ័យ​របស់​លោកនៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ខែ​វិច្ឆិកា។​

ប្រធានាធិបតី​បារាំង​លោក​ Emmanuel Macron ​បាន​និយាយ​នៅក្នុង​សារ​ជា​វីដេអូមួយ​ នៅ​លើ​Twitter​ កាលពី​ល្ងាច​ថ្ងៃពុធ​ថា៖ ​«អ្វីដែល​បាន​កើតឡើង​នៅថ្ងៃនេះ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​មិនមែន​សហរដ្ឋ​អាមេរិក​ទេ។​យើង​ជឿជាក់​លើ​កម្លាំង​ប្រជា​ធិបតេយ្យ​របស់​យើង។​យើងជឿជាក់​លើ​កម្លាំង​ប្រជា​ធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក»។​

នៅ​ក្នុង​សេច​ក្តីថ្លែង​ការណ៍​ចេញ​នៅ​លើ​គណនី​ Twitter ​របស់​នាយករដ្ឋ​មន្រ្តី​ឥណ្ឌា​ លោក​Narendra Modi បាន​និយាយ​ថា​ លោក​មាន «ការ​ព្រួយបារម្ភ» ​ដែល​បាន​ឃើញ​ «កុបកម្ម​និង​អំពើ​ហិង្សា»​ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ ការ​ផ្ទេរ​អំណាច​ដោយ​មាន​សណ្តាប់​ធ្នាប់​និង​ដោយសន្តិភាព​ត្រូវតែ​បន្ដ។ ដំណើរការ​ប្រជា​ធិបតេយ្យ​មិនអាច​ត្រូវ​បាន​អនុញ្ញាត​ឱ្យបង្វែរ​ តាមរយៈ​ការ​តវ៉ា​ខុសច្បាប់​ទេ»។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ក្រសួង​ការ​បរទេស​តៃវ៉ាន់​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​អំពើ​ហិង្សា​នេះ។ ​ក្រសួង​បាន​ឲ្យ​ដឹង​ថា​ ខ្លួនបាន​បញ្ជូន​សេចក្តី​ជូន​ដំណឹង​បន្ទាន់​មួយ​ទៅកាន់​ពលរដ្ឋ​តៃវ៉ាន់ ​ដើម្បី​បង្កើន​ការប្រុង​ប្រយ័ត្ន​និង​យកចិត្ត​ទុក​ដាក់​ចំពោះ​សុវត្ថិភាព​ ទាក់ទង​នឹង​បម្រាម​គោចរ​របស់​មន្ត្រី​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​

អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ប៉ាគីស្ថាន​លោក ​Zahid Hafeez Choudhri​ បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ កាលពី​ថ្ងៃព្រហស្បតិ៍​ថា​ រដ្ឋាភិបាល​កំពុង​តែតាមដាន​យ៉ាងដិត​ដល់​នូវការ​វិវត្តនៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ ​

លោក Choudhri មាន​ប្រសាសន៍​ថា​៖ «យើង​សង្ឃឹមថា​ ស្ថានភាព​នេះ​នឹង​ធម្មតា​ឡើង​វិញ​ ហើយ​មិន​ប៉ះពាល់​ដល់​ដំណើរការ​ផ្ទេរអំណាច​ទេ»។​

លោក ​Raoof Hasan ​ជំនួយ​ការ​ពិសេស​របស់​នាយករដ្ឋ​មន្រ្តី​ប៉ាគីស្ថាន​លោក ​Imran Khan ​បាន​ប្រាប់​វីអូអេ​អំពី​រូប​ភាព​របស់​ក្រុមជ្រុលនិយម​ ដែល​គាំទ្រ​លោក​ Trump​ ដែល​បាន​សម្រុកចូលទៅ​ក្នុង​សម័យ​ប្រជុំ​សភា​និង​ព្រឹទ្ធ​សភា​ ខណៈ​អ្នក​តាក់តែង​ច្បាប់​កំពុង​បញ្ជាក់​អំពី​ជ័យជម្នះ​នៃ​សំឡេង​ប្រតិភូ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​លោក ​Joe Biden បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​បញ្ជា​ភាព​ស្របច្បាប់​តាម​ក្រមសីលធម៌​ខ្លះតាម​គោល​ការណ៍​ប្រជា​ធិបតេយ្យ ​ដែល​ទទួល​បាន​នៅក្នុង​ប្រទេស​ដទៃ​ទៀត។ ​

លោក Hasan បាន​និយាយ​នៅលើ​បណ្តាញ​សង្គម​ Twitter​ ថា៖​ «ប្រសិន​បើ​សហ​រដ្ឋ​អាមេរិក​បាន​ឃើញ​អ្វីដែល​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​នៅ​សហ​រដ្ឋ​អាមេរិក​ សហរដ្ឋ​អាមេរិក​នឹង​លុក​លុយ​សហ​រដ្ឋ​អាមេរិក​ ដើម្បី​រំដោះ​សហរដ្ឋ​អាមេរិក​ពីភាព​វឹកវរ​របស់​សហ​រដ្ឋ​អាមេរិក»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG