ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ទទួល​ស្គាល់​ជ័យជម្នះ​របស់​លោក Biden


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថ្លែងនៅក្នុងយុទ្ធនាការរកសំឡេងឆ្នោតសមាជិកព្រឹទ្ធសភាតំណាង Georgia អ្នកស្រី Kelly Loeffler និងលោក David Perdue នៅក្នុងទីក្រុង Dalton រដ្ឋ Georgia កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ទទួល​ស្គាល់​ជា​លើក​ដំបូង​ថាលោក​បាន​ចាញ់​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា កន្លង​ទៅ​នេះ។ លោក Trump ក៏​បាន​ប្រកាស​ថា​នឹង​មាន​ «ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី» នៅ​ថ្ងៃទី​២០ ខែ​មករា​ខាង​មុខ​នេះ ដែល​ជា​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី​ គឺ​លោក Joe Biden។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ ដែលត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ Twitter លោក​ប្រធានាធិបតី Trump បាន​ថ្លែង​ថា៖ «ទោះបីជា​ខ្ញុំ​មិន​យល់​ស្រប​ទាំងស្រុង​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត និង​ការ​ចាកចេញ​[ពី​តំណែង]​ របស់​ខ្ញុំ​ក្តី ក៏​ប៉ុន្តែ​នឹង​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី នៅ​ថ្ងៃទី២០ ខែ​មករា​ខាង​មុខ​នេះ»។

លោក Trump បាន​ប្រកាស​ដូច្នេះ បន្ទាប់​ពី​សភា​ទាំង​ពីរ​ថ្នាក់​បាន​សម្រេច​ទទួល​ស្គាល់​ជា​ផ្លូវការ​លើ​ការ​បោះឆ្នោត​របស់​អង្គបោះឆ្នោត​ ចំពោះ​ជ័យ​ជម្នះ​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Joe Biden កាលពី​យប់​ថ្ងៃ​ពុធ ក្រោយ​ពី​ក្រុម​បាតុករ​ដែល​គាំទ្រ​លោក Trump រាប់​ពាន់​នាក់​បាន​ឡោមព័ទ្ធ​និង​សម្រុក​ចូល​ក្នុង​វិមាន​សភា​សហរដ្ឋ​អាមេរិក៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG