ភ្នំពេញ —
ធនាគារពិភពលោកបានទស្សទាយនៅថ្ងៃច័ន្ទនេះថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៤នឹងធ្លាក់ចុះមកត្រឹម៧,២% គឺជាការទស្សទាយដែលមានលក្ខណៈស្របគ្នាទៅនឹងការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ដែរ។
ក្នុងសន្និសីទកាសែតវីដេអូតាមអ៊ីនធើណិត ដែលភ្ជាប់មកទីស្នាក់ការរបស់ខ្លួនក្នុងទីក្រុងភ្នំពេញកាលពីព្រឹកមិញ ធនាគារពិភពលោកលើកឡើងថាឱនភាពសេដ្ឋកិច្ចកម្ពុជាគឺដោយសារភាពចលាចលផ្នែកពលកម្ម និងវិបត្តិនយោបាយដែលនៅបន្តជាប់គាំងក្រោយការបោះឆ្នោត។
កាលពីសប្តាហ៍មុន IMF បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះមកត្រឹម៧,២ភាគរយនៅឆ្នាំ២០១៤ ខណៈដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ពី៧,៤ភាគរយនៅឆ្នាំ២០១៣មកត្រឹម៧ភាគរយប៉ុណ្ណោះនៅឆ្នាំ២០១៤នេះ។ ADBក៏បានលើកពីមូលហេតុដូចគ្នានឹងទឡ្ហីកររបស់ធានាគារពិភពលោកដែរ។
លោកប៊ើត ហូហ្វម៉េន(Bert Hofman) ប្រធានក្រុមអ្នកសេដ្ឋកិច្ចរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក គូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានៅបន្តពឹងផ្អែកលើវិស័យវាយនភណ្ឌនិងវិស័យទេសចរណ៍ជាសំខាន់។
«ខ្ញុំពិតជាមានការភ្ញាក់ផ្អើលចំពោះសេដ្ឋកិច្ចរបស់កម្ពុជា បើទោះបីជាប្រទេសនេះជួបបញ្ហាភាពមិនជាក់លាក់នៃនយោបាយនិងការតវ៉ារបស់ក្រុមកម្មករយ៉ាងណាក្តី។ ប្រទេសនេះនៅតែជាតំបន់អទិភាពមួយសម្រាប់វិនិយោគ ជាពិសេសលើវិស័យវាយនភណ្ឌនិងទេសចរណ៍»។
របាយការណ៍របស់ធនាគារពិភពលោកឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកខ្លាំងលើវិស័យនាំចេញផលិតផលសម្លៀកបំពាក់ទៅក្រៅប្រទេស វិស័យទេសចរណ៍ និងកសិកម្មគឺការនាំអង្គរចេញទៅក្រៅប្រទេស។ ហើយលំហូរទឹកប្រាក់វិនិយោគពីបរទេសមកកម្ពុជាបានធ្លាក់ចុះពីជាង១,៤ពាន់លានដុល្លារនៅឆ្នាំ២០១៣មកត្រឹម១,២ពាន់លានដុល្លារនៅឆ្នាំ២០១៤។
ដោយឡែក កម្រិតអតិផរណានៃការកើនឡើងតម្លៃទំនិញក្នុងទីផ្សារកម្ពុជាក៏នឹងកើនឡើងពី៤,៧%នៅឆ្នាំ២០១៣ទៅ៥%នៅឆ្នាំ២០១៤ដែរ។
ធនាគារពិភពលោកបានឲ្យដឹងថា អត្រាតម្លៃអតិផរណានេះខ្លួនបានប្រមូលយកព័ត៌មានពីវិទ្យាស្ថានជាតិស្ថិតិ ដែលកន្លងមកទិន្នន័យប្រមូលដោយស្ថាប័នរដ្ឋមួយនេះធ្លាប់ត្រូវបានរងការរិះគន់ថា មិនឆ្លុះបញ្ចាំងពីតថភាពសង្គម។
លោកអាឡាសាន សូ (Alassane Sow) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា នៅមានប្រជាពលរដ្ឋខ្មែរជិត៣លាននាក់ទៀត ដែលកំពុងរស់នៅក្រោមបន្ទាត់ក្រីក្រនៅឡើយ។ ហើយមានប្រជាជនកម្ពុជាជាង៨លាននាក់ទៀតកំពុងរស់នៅក្បែរបន្ទាត់ក្រីក្រ ហើយអ្នកទាំងនោះប្រឈមនឹងហានិភ័យខ្ពស់ក្នុងការធ្លាក់ចូលក្នុងភាពក្រីក្រវិញ។
លោកកែម ឡី អ្នកវិភាគសង្គមឯករាជ្យ បានលើកឡើងថា ទោះបីជាសេដ្ឋកិច្ច កម្ពុជាមានការកើនឡើងនិងប្រែប្រួលក្នុងរង្វង់៧%ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ នេះយ៉ាងណាក្តី អត្រាប្រជាពលរដ្ឋក្រីក្រ និងគម្លាតរវាងអ្នកមាន និងអ្នកក្រកាន់តែធំៗទៅ។
លោកកែម ឡីបន្តទៀតថា ការយកទិន្នន័យពីវិទ្យាស្ថានជាតិស្ថិតិដែលស្ថិតក្រោយឥទ្ធិពលរបស់រដ្ឋាភិបាល អាចជួយបញ្ហា ពេលខ្លះ។
«អ្នកដែលក្រ និងអ្នកដែលជិតក្រកាលពី២០០៤នាក់ហ្នឹងមានតែ៦លាននាក់ទេ។ក៏ប៉ុន្តែនៅឆ្នាំ២០១២ហ្នឹងមានរហូតដល់ជាង១២លាននាក់។ អញ្ចឹងកំណើនសេដ្ឋកិច្ច ហើយអ្នកក្រ និងអ្នកជិតក្រហាក់ដូចជាអត់សមាមាត្រគ្នាទេ។ នេះបញ្ជាក់ឲ្យឃើញថា វាមានវិសមភាពសេដ្ឋកិច្ចខ្លាំង»។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោកឲ្យដឹងថា ប្រទេសកម្ពុជាជំពាក់បំណុលបរទេសនៅឆ្នាំ២០១៣ចំនួន៥,១ពាន់លានដុល្លារអាមេរិក ខណៈដែលធនាគារអភិវឌ្ឍន៍អាស៊ីបង្ហាញថា បំណុលបរទេសរបស់កម្ពុជាមានចំនួនត្រឹមតែ៤,៨ពាន់លានដុល្លារប៉ុណ្ណោះនៅឆ្នាំដដែលនោះ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា ប្រាក់បំណុលរបស់កម្ពុជានឹងកើនឡើងរហូតដល់ជាង៥,៥ពាន់លានដុល្លារស្មើនឹងជាង៣៣%នៃផលិតផលដុលសរុបឬ GDP របស់កម្ពុជានៅឆ្នាំ២០១៤នេះ៕