ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កប៉ាល់​ឈើ​មួយ​គ្រឿង​​ដឹក​ជនចំណាក​ស្រុក​បាន​បែកខ្ទេច​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​៦២នាក់


បំណែក​កប៉ាល់ឈើ​មួយ​គ្រឿង​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​អ៊ីតាលី​ ក្នុង​ទីក្រុង Cutro ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣។
បំណែក​កប៉ាល់ឈើ​មួយ​គ្រឿង​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​អ៊ីតាលី​ ក្នុង​ទីក្រុង Cutro ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

មន្ត្រី​អ៊ីតាលី​បាន​និយាយ​ថា​ជនចំណាក​ស្រុក​យ៉ាង​តិច​ណាស់​ក៏៦២នាក់​ដែរ​បាន​ស្លាប់​នៅពេល​ដែល​កប៉ាល់​ធ្វើ​ពី​ឈើ​មួយ​គ្រឿង​ដែល​ពួកគេ​បាន​ជិះ​បាន​ចាប់ផ្តើម​បែក​ជា​បំណែក​តូចៗ​នៅ​ផ្ទៃ​សមុទ្រ​ទល់មុខ​ឆ្នេរសមុទ្រ​អ៊ីតាលី​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ ក្នុង​ចំណោម​នេះ​មាន​កូនក្មេង​យ៉ាង​តិច​ណាស់​ក៏១២នាក់​បាន​ស្លាប់។

សាកសព​ខ្លះ​បាន​អណ្តែត​ទៅឆ្នេរ​នៅឯ​កន្លែង​កម្សាន្តនៅ​ក្នុង​តំបន់ Calabria ។

ក្រុមមន្ត្រី​បាន​និយាយ​ថា​មនុស្ស​យ៉ាង​តិចណាស់​ក៏៨០នាក់​ដែរ ​រួមទាំង​អ្នក​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​បុគ្គលិក​ជួយ​សង្គ្រោះ​ក្នុង​គ្រាអាសន្ន​ និងអ្នក​ដែល​អាច​ហែល​ទឹក​មក​កាន់​ឆ្នេរ​បន្ទាប់ពី​កប៉ាល់​នោះ​បែក​ខ្ទេចខ្ទី ​នៅ​រស់រាន​មាន​ជីវិត​។

រូបថត​បង្ហាញ​ពី​កំណាត់​ឈើ​ធំ​ៗ​របស់​កប៉ាល់​នោះ​នៅ​លើ​ឆ្នេរ​នៅជិត​ក្រុង Steccato di Cutro ​ហើយ​និង​ដុំឈើ​និង​កម្ទេច​បាក់បែក​ផ្សេង​ទៀត​នៅតាម​បណ្តោយ​ឆ្នេរ។

លោក Vincenzo​ អភិបាល​ក្រុង Crotone ​បាន​និយាយ​ថា៖ «វា​ជា​សោកនាដកម្ម​ដ៏​ធំធេង​មួយ»។

បុរស​ម្នាក់​មកពី​កប៉ាល់​ឈើ​នោះ​ត្រូវ​បាន​អាជ្ញាធរ​អ៊ីតាលី​ចាប់​ឃុំឃាំង​ពី​បទ​សង្ស័យជួញដូរ​មនុស្ស។

ពួក​អ្នក​រស់រាន​មាន​ជីវិត​បាន​ប៉ាន់ស្មាន​ថា​មនុស្ស​ពី​រវាង១៥០​ទៅ​២០០នាក់​ដែល​បាន​ស្ថិត​នៅ​លើ​កប៉ាល់​ឈើ​នោះបាន​ចាប់ផ្តើម​ការធ្វើ​ដំណើរ​របស់​ខ្លួន​ពី​ប្រទេស​តួកគី​កាលពី​បីបួន​ថ្ងៃ​មុន។ ជន​ចំណាក​ស្រុក​ជា​ច្រើន​មកពី​ប្រទេស​ប៉ាគីស្ថាន​និង​អាហ្វហ្គានីស្ថាន។

អ៊ីតាលី​ពោរពេញ​ទៅដោយ​ជនចំណាកស្រុក​ដែល​ធ្វើ​ដំណើរ​មកពី​ទ្វីប​អាហ្វ្រិក អាស៊ី​ខាង​ត្បូង មជ្ឈិម​បូព៌ា​និង​ទីកន្លែង​ផ្សេងៗទៀត។

អ៊ីតាលី​បាន​សុំ​ឱ្យ​ប្រទេស​ផ្សេងៗទៀត​នៅ​ក្នុង​សហភាព​អឺរ៉ុប​បង្កើន​ការទទួល​យក​ជនចំណាកស្រុក​ខ្លះ ជន​ចំណាកស្រុក​ភាគច្រើន​មិន​ស្វែងរក​ការស្នាក់នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ទេ ​ក៏ប៉ុន្តែ ​ផ្ទុយទៅវិញ​ ពួកគេ​បាន​ផ្តោត​លើ​ការធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អឺរ៉ុប​ដើម្បី​ស្វែង​រក​ការងារ​ឬ​ក៏ជួបជុំ​ជាមួយ​ក្រុម​សមាជិក​គ្រួសារ៕

XS
SM
MD
LG