ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្វែងរក​ជនជាតិ​ឥណ្ឌូណេស៊ី​ដែល​បាន​បាត់​ខ្លួន បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ទូក​បាន​ក្រឡាប់​នៅ​ផ្ទៃទឹក​ម៉ាឡេស៊ី​ដោយ​សម្លាប់​មនុស្ស​១១នាក់


មនុស្ស​ម្នា ស្វែងរក​ជន​រងគ្រោះ​នៅ​ឆ្នេរ Tanjung Balau បន្ទាប់ពី​ទូក​ដឹក​ជន​ចំណាកស្រុក​បាន​ក្រឡាប់ ដោយ​បាន​សម្លាប់​មនុស្ស​មួយ​ចំនួន ខណៈ​អ្នក​ខ្លះ​ទៀត​នៅ​បន្ត​បាត់​ខ្លួន នៅ​ក្នុង​ក្រុង Kota Tinggi រដ្ឋ Johor ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។
មនុស្ស​ម្នា ស្វែងរក​ជន​រងគ្រោះ​នៅ​ឆ្នេរ Tanjung Balau បន្ទាប់ពី​ទូក​ដឹក​ជន​ចំណាកស្រុក​បាន​ក្រឡាប់ ដោយ​បាន​សម្លាប់​មនុស្ស​មួយ​ចំនួន ខណៈ​អ្នក​ខ្លះ​ទៀត​នៅ​បន្ត​បាត់​ខ្លួន នៅ​ក្នុង​ក្រុង Kota Tinggi រដ្ឋ Johor ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

បេសកកម្ម​រុករក​និង​ជួយ​សង្គ្រោះមួយ ​កំពុង​ធ្វើ​ឡើង​ដើម្បីស្វែងរក​ជនជាតិ​ឥណ្ឌូណេស៊ី​ ២៥​នាក់​ ដែល​កំពុង​បាត់ខ្លួន​ បន្ទាប់ពី​ការលិចទូកនៅ​ផ្ទៃទឹក​ម៉ាឡេស៊ី​ កាលពី​ថ្ងៃ​ពុធ​ ដោយ​បាន​សម្លាប់​មនុស្ស​១១​នាក់​ ដែល​ក្នុង​ចំណោម​នោះ​ ត្រូវ​បាន​គេ​សង្ស័យ​ថាជា​ជន​ចំណាក​ស្រុក​ដែល​គ្មាន​ឯកសារ​ត្រឹម​ត្រូវ។ នេះ បើ​តាម​អាជ្ញាធរ​ដែន​សមុទ្រ​ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន Reuters។

មាន​សេចក្តី​រាយការណ៍​ថា មនុស្ស​១៤​នាក់​ មាន​សុវត្ថិភាព​ក្នុង​ចំណោម​មនុស្សដែល​ត្រូវ​គេ​ប៉ាន់ស្មាន​ប្រមាណ​៥០​នាក់​ ដែល​បាន​ស្ថិត​នៅ​លើ​ទូក​នោះ។ ទូកដែល​ពួក​គេ​កំពុង​ជិះនោះ បាន​ក្រឡាប់​នៅ​ផ្ទៃទឹក ​នៅ​ពេល​ដែល​មាន​អាកាសធាតុ​ដ៏​អាក្រក់​នៅ​ក្នុង​រដ្ឋ Johor ភាគ​ខាង​ត្បូង​ប្រទេស​ម៉ាឡេស៊ី​ នៅ​ម៉ោង​ប្រមាណ ​៤:៣០​នាទីព្រឹក​ម៉ោង​ក្នុង​ស្រុក។

អ្នកនៅ​រស់រាន​មាន​ជីវិត​និង​ទូក​របស់​គេ ​ត្រូវ​បាន​រក​ឃើញ​នូវ​ក្នុង​តំបន់​ឆ្នេរសមុទ្រ Tanjung Balau។ នេះ​ បើ​តាម​ការ​ឲ្យ​ដឹង​របស់​ទីភ្នាក់ងារ​ពង្រឹង​ច្បាប់ដែន​សមុទ្រ​ម៉ាឡេស៊ី។

លោក​អនុសេនីយ​ឯក Simon Templer Lo Ak Tusa នាយករង​ប្រតិបត្តិការ​ដែន​សមុទ្រ Johor បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ថា ទូក​នោះ ត្រូវ​បាន​គេជឿថា​ ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ ហើយ​បាន​ក្រឡាប់ដោយ​សារ​រលក​ធំៗ។

ទីភ្នាក់ងារព័ត៌មាន MMEA បាន​រាយការណ៍​ថា ជន​ចំណាកស្រុក​ទាំង​អស់​ដែល​មាន​ការទាក់ទិន​ ជា​ជនជាតិ​ឥណ្ឌូណេស៊ី។ ស្ថានកុងស៊ុល​ឥណ្ឌូណេស៊ី​នៅ​ក្នុង​រដ្ឋ Johor បាន​បញ្ចាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា តំណាង​របស់​ខ្លួន ​បាន​ស្ថិត​នៅ​ទី​កន្លែង​នោះ​ដើម្បី​ជួយ​កំណត់​អត្តសញ្ញាណ ​ហើយ​នឹង​រៀប​ចំ​ចាត់ចែង​សាកសព​របស់ជន​រងគ្រោះ។

តាម Anis Hidayah នៃ​អង្គការ Migrant CARE ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ​មាន​ទីតាំង​ក្នុង​រដ្ឋធានី​ហ្សាការតា បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​ជន​ជាតិ​ឥណ្ឌូណេស៊ី​ពី​ចន្លោះ​១សែន​នាក់ ​ទៅ​២សែន​នាក់​ បាន​ធ្វើ​ដំណើរ​ខុស​ច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ជា​រៀងរាល់​ឆ្នាំ។ ពួកគេ​ភាគច្រើន បាន​ត្រូវ​ជ្រើសរើស​ដោយ​ពួក​ជន​អន្ធពាល​ជួញដូរ​មនុស្ស​ ហើយ​ត្រូវ​បាន​គេ​កេងផល​ប្រយោជន៍​ នៅពេល​ដែល​ពួកគេ​បាន​ទៅដល់​ម៉ាឡេស៊ី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG