ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក Mattis ធ្វើ​ដំណើរ​ទៅ​ទ្វីប​អាស៊ី ជាមួយ​នឹង​យុទ្ធសាស្ត្រ​ប្រកួត​ប្រជែង​យក​«មហា​អំណាច»​


រដ្ឋ​មន្ត្រីការពារ​ប្រទេស​សហរដ្ឋ​អាមេរិក លោក James Mattis ថ្លែង​អំពី​របាយការណ៍​ការពារ​ប្រទេស​កាល​ពី​ថ្ងៃទី​១៩ ខែ​មករា។
រដ្ឋ​មន្ត្រីការពារ​ប្រទេស​សហរដ្ឋ​អាមេរិក លោក James Mattis ថ្លែង​អំពី​របាយការណ៍​ការពារ​ប្រទេស​កាល​ពី​ថ្ងៃទី​១៩ ខែ​មករា។

រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​ទៅ​បំពេញ​ទស្សនកិច្ច​ប្រទេស​វៀតណាម​និង​ឥណ្ឌូនេស៊ី​ដែល​ជា​ប្រទេស​ប្រឈម​ការ​ទាមទារ​សមុទ្រ​ចិនខាង​ត្បូង​របស់​ចិន។

កាល​ពី​ថ្ងៃ​សុក្រ ​មុន​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​តំបន់​អាស៊ី លោក​រដ្ឋមន្រ្តី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក Jim Mattis បាន​បញ្ចេញ​ការ​ផ្លាស់​ប្តូរ​យ៉ាង​សំខាន់​មួយ​នៅ​ក្នុង​អាទិភាពផ្នែក​ការ​ពារប្រទេស​របស់​សហរដ្ឋ​អាមេរិក។

លោក​រដ្ឋមន្រ្តី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​ Mattis ​បាន​មាន​ប្រសាសន៍​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ថា៖ «យើង​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ភេរវកម្ម​ដែល​យើង​បាន​ឃើញ​រួមក្នុង​ពេលសព្វ​ថ្ងៃ​នេះ ក៏ប៉ុន្តែ ​ការ​ប្រកួត​ប្រជែង​អំណាច​ដ៏​ធំ ​មិនមែន​ភេរវកម្ម​ទេ ​នៅ​ពេល​ឥឡូវ​នេះ​គឺ​ផ្តោត​យ៉ាង​សំខាន់​លើ​សន្តិ​សុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក‍»។

​លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ចេញ​យុទ្ធសាស្រ្ត​ការពារ​ជាតិ​របស់​រដ្ឋបាល​របស់​ប្រធានា​ធិបតី​ត្រាំ ​(NDS) ជា​របាយការណ៍​មួយ​ដែល​យោង​ដល់​«ការ​គំរាម​កំហែង​រីក​កាន់​តែធំ​ឡើង‍»​ដែល​បណ្តាល​មក​ពី​ប្រទេសចិន​និង​រុស្ស៊ី។

យុទ្ធសាស្រ្ត​ការពារ​ជាតិ​របស់​រដ្ឋបាល​របស់​ប្រធានា​ធិបតី​ត្រាំ (NDS) ​បាន​កត់​សម្គាល់​ថា ​ចិន«​កំពុង​ប្រើ​ប្រាស់​សេដ្ឋ​កិច្ចដើម្បី​គាប​សង្កត់‍»​ ដើម្បី​បំភិទ​បំភ័យ​ប្រទេស​ជិតខាង​របស់​ខ្លួន ​ខណៈ​ដែល​យក​កត្តា​យោធា​ដើរ​តួនាទី​នៅ​ក្នុង​សមុទ្រ​ខាង​ត្បូង។

​ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​អាមេរិក​ Mattis​ នឹង​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី​ និង​វៀត​ណាម ​ជា​ប្រទេស​២​ដែល​ប្រកាន់​ជំហរ​កាន់​តែ​ខ្លាំង​ឡើង ​រួម​មាន​ការ​ធ្វើ​ឲ្យ​យោធា​របស់​ខ្លួន​កាន់​តែ​ទំនើប​ឡើង​ដើម្បី​រុញ​ច្រាន​ការ ទាម​ទារ​ទឹក​ដី​មាន​ជម្លោះ​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ហើយ​វៀត​ណាម​ជា​ដៃ​គូ​កាន់​តែ​សំខាន់ឡើង​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG