ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​សហរដ្ឋ​អាមេរិក​បារម្ភពី​អ្នកយក​ព័ត៌មាន​២​នាក់​ដែល​ឃុំ​ខ្លួន​នៅ​​ប្រទេស​មីយ៉ាន់ម៉ា


អ្នកកាសែត​ Reuters Wa Lone (ឆ្វេង) និង​លោក Kyaw Soe Oo ប្រចាំ​នៅប្រទេស​មីយ៉ាន់ម៉ា​ថត​រូប​ជាមួយ​គ្នា​នៅ​ក្នុង​ការិយាល័យ Reuters ក្នុង​ទីក្រុង​រ៉ង់ហ្គូន​កាលពី​ថ្ងៃទី១១ ធ្នូ ២០១៧។

ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​ប្រាប់​ឲ្យ​ដឹងថា ​ខ្លួន​មាន​ការ​ព្រួយ​កង្វល់​អំពី​អ្នកកាសែត​២​នាក់​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន​ Reuters ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​៣​ថ្ងៃ​មុន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ​មិនមាន​ព័ត៌មាន​មក​ពី​លោកWa Lone ​អាយុ​៣១​ឆ្នាំ ហើយ​នឹង​លោក Kyaw Soe Ooអាយុ​២៧​ឆ្នាំ​ចាប់​តាំង​ពីការ​ចាប់​ខ្លួនមក ​ហើយ​ពួក​អាជ្ញាធរ​មិន​បាន​អនុញ្ញាត​ឲ្យក្រុម​គ្រួសារ​របស់​ពួកអស់​លោក​ទៅ​សួរ​សុខ​ទុក​ពួកគាត់​ទេ។

​លោករដ្ឋ​មន្រ្តីក្រសួងការពារ​ប្រទេស​សហរដ្ឋ​អាមេរិក Jim Mattis ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មានកាល​ពី​ថ្ងៃ​សុក្រ​ថា ​សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​កង្វល់​ពី​អ្នក​កាសែត​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ចំពោះ​ការ​បំពេញ​ការ​ងារ​របស់​ខ្លួន។

​លោក Stephen Adler ​ប្រធាន​ទីភ្នាក់​ងារព័ត៌មាន Reuters ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ពុធ​ដោយ​និយាយថា ​ទីភ្នាក់​ងារ​ព័ត៌មាន Reuters ​មាន ការខឹង​សម្បា​ចំពោះ​ការ​វាយ​ប្រហារ​ទៅ​លើ​សេរីភាព​សារព័ត៌មាន​នេះ។

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antinio Gutteresនិយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ការ​ចាប់​ខ្លួន​អ្នកកាសែតនោះ​ជា​សញ្ញាមួយ​ថាសេរីភាព​ព័ត៌មាន​កំពុង​រួម​តូច​នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា។ លោក​និយាយ​ទៀត​ថា សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ធ្វើ​អ្វីៗ​គ្រប់​បែ​បយ៉ាង​ដែល​ខ្លួន​អាច​ដើម្បី​ឲ្យ​អ្នក​កាសែត​ទាំង​នោះបាន​ទទួលការ​ដោះលែង​មក​វិញ។

​លោក Wa Loneនិង​លោក Kyaw Soe Oo ​បាន​សរសេរ​រឿង​អំពីការ​បង្ក្រាប​ខាង​យោ​ធានៅ​ក្នុង​រដ្ឋ Rakhine ​ដែល​ជា​ទី​កន្លែងរស់​នៅ​របស់​ជន​ជាតិ​ភាគ​តិចរ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម។ ​ការ​បង្ក្រាប​ខាង​យោ​ធា​នៅ​ក្នុង​តំបន់​នោះ​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​ភាគ​តិច​កាន់​សាសនា​ឥស្លាម​ប្រហែល​៦សែននាក់រត់​គេច​ខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស​ដែល​ជា​ប្រទេស​ជិត​ខាង៕

XS
SM
MD
LG