ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភរិយា​អ្នកស្រាវ​ជ្រាវ​សាកល​វិទ្យាល័យ Princeton ម្នាក់​ដែល​ត្រូវ​បានឃុំខ្លួន​នៅ​​អ៊ីរ៉ង់​អង្វរ​ឲ្យ​ប្រធានា​ធិបតី ​ត្រាំ​ ជួយ​អន្តរាគមន៍


លោក​ស្រី Hua Qu ថ្លែង​សម្រាប់ Xiyue Wang នៅ​សាកលវិទ្យាល័យ Princeton កាលពី​ថ្ងៃទី​១៥ វិច្ឆិកា​ ២០១៧។
លោក​ស្រី Hua Qu ថ្លែង​សម្រាប់ Xiyue Wang នៅ​សាកលវិទ្យាល័យ Princeton កាលពី​ថ្ងៃទី​១៥ វិច្ឆិកា​ ២០១៧។

ភរិយា​របស់​លោក Xiyeu Wang ​ដែល​ជា​និស្សិត​នៃ​សាកល​វិទ្យា​ល័យ Princeton ​សហរដ្ឋ​អាមេរិក​ដែល​ជាប់ពន្ធនាគារ​នៅ​ក្នុង​រដ្ឋ​ធានី Tehran ​នៃ​ប្រទេស​អ៊ីរ៉ង់លើ​បទ​ចោទ​ប្រកាន់​ពីការ​ធ្វើ​ចារកម្ម​ខណៈ​ដែល​កំពុង​ស្រាវ​ជ្រាវ​ដើម្បី​សរសេរ​និក្ខេប​បទនៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​នោះ ​កំពុង​អង្វរសុំ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ​ឲ្យ​ធ្វើ​អន្តរាគមន៍​ក្នុង​រឿងក្តី​របស់​ប្តី​លោកស្រី ​ដោយ​និយាយ​ថា ​សេតវិមាន​ជា​សេចក្តី​សង្ឃឹម​របស់​ខ្ញុំ។

​ក្នុង​កិច្ចសម្ភាសន៍​មួយ​ពី​ទីក្រុង​ប៉េកាំង​ជាមួយ​ VOA ផ្សាយ​ជាភាសា​ចិនកុកងឺ ​លោកស្រី Hua Qu ភរិយា​របស់​លោក Wang ​បាន​និយាយថា «​ខ្ញុំ​បាន​ព្យាយាម​គ្រប់​វិធីទាំងអស់​កាល​ពី​អតីតកាលក៏ប៉ុន្តែ​នៅទីបញ្ចប់ ​សេតវិមាន​ត្រូវ​តែ​ចាត់​វិធាន​ការ​ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​អ៊ីរ៉ង់​ដោះ​លែង​ប្តី​របស់​លោកស្រី។

លោកស្រី Quបាន​និយាយ​ថា «សេចក្តី​សង្ឃឹម​ទាំងអស់​របស់​ខ្ញុំ​គឺ​សេតវិមាន ​គឺ​រដ្ឋបាល​របស់​លោក​ត្រាំ‍»។

លោក Wang ដែល​កើត​នៅ​ក្នុង​ប្រទេស​ចិន ​ជា​ពលរដ្ឋ​សហរដ្ឋ​អាមេរិក​បានចូល​សិក្សា​កម្មវិធី​ថ្នាក់​បណ្ឌិត​នៅសាកលវិទ្យាល័យ Princeton។ គេហទំព័រ​ មួយ​ដែល​មានការ​ជាប់​ទាក់​ទិន​តុលាការ​របស់​អ៊ីរ៉ង់​បាន​ប្រាប់​ឲ្យ​ដឹងថា ​លោក Wang ​បាន​ប្រមូល​ព័ត៌មាន​សម្ងាត់​យ៉ាង​ច្រើន​ក្នុង​អំឡុង​នៃ​ការ​ធ្វើ​ការ​ស្រាវ​ជ្រាវ​របស់​លោក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​នេះ។

​លោក​បាន​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ខែ​សីហា ​ឆ្នាំ​២០១៦​ហើយ​បាន​ត្រូវ​ចោទ​ប្រកាន់​ពី​ការ​សហការណ៍​ជាមួយ​រដ្ឋាភិបាល​បរទេស​ហើយ​ត្រូវ​បាន​គេ​បញ្ជូនទៅ​កាន់​ពន្ធនាគារ។ រដ្ឋ​អាជ្ញា​របស់​ក្រុង Tehran ​បាន​បញ្ជាក់កាល​ពី​ខែ​កញ្ញា​ថា ​ការប្តឹង​ឧទ្ធរណ៍​របស់​លោក​បាន​ត្រូវតុលាការ​ច្រាន​ចោល៕

XS
SM
MD
LG