ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Wickremesinghe ​ត្រូវបាន​តែងតាំងជានាយករដ្ឋមន្ត្រី​ស្រីលង្កា​ជាថ្មី


រដ្ឋមន្រ្តី​ Ranil Wickeremesinghe ចូលរួម​ក្នុង​ការ​ជួប​ជុំ​ជាមួយ​សារព័ត័មាន​ក្នុង​ប្រទេស​ស្រីលង្កា​កាលពី​ថ្ងៃទី​២៧​ ខែតុលា ឆ្នាំ២០១៨។
រដ្ឋមន្រ្តី​ Ranil Wickeremesinghe ចូលរួម​ក្នុង​ការ​ជួប​ជុំ​ជាមួយ​សារព័ត័មាន​ក្នុង​ប្រទេស​ស្រីលង្កា​កាលពី​ថ្ងៃទី​២៧​ ខែតុលា ឆ្នាំ២០១៨។

លោក​រ៉ានីល វីក្រាមស៊ីង្ហ (Ranil Wickremesinghe) ត្រូវ​បាន​តែងតាំង​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ស្រីលង្កា​ឡើង​វិញ។​

លោក​វីក្រាមស៊ីង បាន​ស្បថចូលកាន់តំណែង​ឡើងវិញ​នៅថ្ងៃអាទិត្យ​នេះ​ក្នុង​ពិធីមួយ​ដែល​រៀបចំ​ឡើង​ក្រោម​អធិបតីភាពរបស់លោក​ប្រធានាធិបតី​ម៉ៃស្រ៊ីប៉ាឡា សិរីសេនា (Maithripala Sirisena) ដែល​ជាអ្នក​បាន​បណ្តេញ​លោក​កាលពីខែ​តុលា។​

លោក​ប្រធានាធិបតី​បាន​ដកលោក​វីក្រាមស៊ីង្ហ​ហើយ​ដាក់​លោក​ម៉ាហ៊ីនដ្រា រាជាប៉ាក់សា ដែល​ជាអតីត​ប្រធានាធិបតី​និង​ជាបុរសខ្លាំងនៅក្នុង​ប្រទេស។​

ប៉ុន្តែលោក​វីក្រាមស៊ីង្ហ​បាន​បដិសេធ​មិន​ព្រម​លាលែង​ចេញ​ពីតំណែង​ហើយ​បន្ត​ស្នាក់​នៅក្នុង​វិមាន​ផ្លូវការ​សម្រាប់​នាយករដ្ឋ​មន្ត្រី​ក្នុង​ទីក្រុង​កូឡុំបូ។

បន្ទាប់ពី​លោក​រាជាប៉ាក់សា​មិន​អាច​ទទួល​បាន​សំឡេង​ឆ្នោតគាំទ្រ​សម្តែង​ការទុក​ចិត្ត​នៅ​ក្នុង​សភាជាតិ​ដើម្បី​ឱ្យ​លោក​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី លោក​ប្រធានាធិបតី​បាន​ប្រកាស​រំលាយ​រដ្ឋ​សភា​ហើយ​បាន​ស្នើ​ឱ្យ​មានការបោះឆ្នោត​ឡើងវិញ​ប៉ុន្តែ​តុលាការ​កំពូល​ស្រីលង្កា បាន​សម្រេច​ថា​នេះគឺជា​សកម្មភាព​ខុសច្បាប់។​

ក្នុង​ពេល​អន្តរកាល រដ្ឋ​សភា​មិន​អាច​ឯកភាពគ្នា​អនុម័ត​ច្បាប់​ថវិកា​សម្រាប់​ឆ្នាំ​២០១៩​បាន ដែល​នាំ​ឱ្យ​ទីភ្នាក់ងារ​ឥណទាន​ទម្លាក់​កម្រិតសមត្ថភាព​ដែល​អាច​ខ្ចីបំណុល​របស់​ប្រទេស​ស្រីលង្កា​ ហើយ​បាន​នាំ​ឱ្យ​មាន​ការព្រួយបារម្ភ​កាន់តែ​ខ្លាំង​ថា​អាច​នឹង​ខកខានមិន​អាចសង​បំណុលទាន់​ពេលវេលា៕

XS
SM
MD
LG