ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ដាក់​ស្នើ​សេចក្តី​ព្រាង​ច្បាប់​មួយ​ហើយ​មួយ​ទៀត​​​ដើម្បី​ជួយ​​កោះ​តៃ​វ៉ាន់


អាគារ​រដ្ឋសភា​សហរដ្ឋ​អាមេរិក (Capitol Building) នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក។
អាគារ​រដ្ឋសភា​សហរដ្ឋ​អាមេរិក (Capitol Building) នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក។

ចាប់​តាំង​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ ដូណាល់ ត្រាំ ចូលកាន់​តំ​ណែង​​មក ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​ដីគោក​ មាន​ភាព​រកាំរកូស​យ៉ាង​ខ្លាំង។ រដ្ឋបាល​​របស់​លោក​ត្រាំ​និង​សភា​សហរដ្ឋ​អាមេរិក​ បាន​ដាក់​ស្នើ​ច្បាប់​គាំទ្រ​កោះ​តៃវ៉ាន់​ជាច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

ពួក​សមាជិក​សភា​អាមេរិកាំង​បាន​ដាក់​ស្នើ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ច្រើន​ក្នុង​រយៈ​ពេល​២ ឆ្នាំ​កន្លង​មកនេះ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ការពារ​កោះ​តៃវ៉ាន់​និង​បង្កើនការលាត​ត្រដាង​ជា​លក្ខណៈ​អន្តរជាតិ​ថា​ពួក​សមាជិក​សភា​ដែល​គាំទ្រ​ដោយ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បង្កើន​ការតស៊ូ​ប្រឆាំង​នឹង​ចិន​ដែល​ជា​គូប្រជែង​របស់​រដ្ឋាភិបាល​ក្រុង​តៃប៉ិ។ នេះ​បើ​តាម​ពួក​អ្នក​វិភាគ។

សេចក្តីព្រាង​ច្បាប់​គាំទ្រ​កោះ​តៃវ៉ាន់​យ៉ាង​ហោច​ណាស់​ក៏​៥​ដែរ បាន​ស្ថិត​នៅ​ក្នុង​សភា​សហរដ្ឋ​អាមេរិក​ចាប់​តាំង​ពី​ខែកុម្ភៈ ឆ្នាំ២០១៨​មក ជា​ជំហាន​ដ៏លឿន​ខុស​ពី​ធម្មតា។សេចក្តី​ព្រាងច្បាប់​នោះ​កាន់តែ​ធំ​ឡើង ពីព្រោះ​តែ​លោក​ប្រធានាធិបតី​ ត្រាំ​ គាំទ្រ​បុព្វហេតុ​ការ​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​របស់​កោះ​តៃវ៉ាន់​ចាប់​តាំង​ពីការ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​នៅ​ឆ្នាំ​២០១៧​នៅពេល​មាន​ការឈ្លោះប្រកែក​ជាមួយ​ចិន​អំពី​បញ្ហា​ពាណិជ្ជកម្ម​និងភូមិសាស្ត្រ​នយោបាយ​មក។ ចិន ចាត់ទុក​កោះ​តៃវ៉ាន់​ជាផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ មិន​មែន​ជារដ្ឋ​ឯករាជ្យ​ទេ។

ពួកអ្នក​សង្កេត​ការ​ខាង​នយោបាយ​ជឿ​ថា ​ពួកសមាជិក​សភា​ដែល​ទទួល​ឥទ្ធិពល​ពី​ក្រុម​បញ្ចុះ​បញ្ចូល​តៃវ៉ាន់​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​និង​ក្រុម​ប្រឆាំង​ចិន​ក្នុង​ចំណោម​ពួកអ្នក​បោះឆ្នោត​អាមេរិកាំង​ បាន​ខិត​ខំ​យ៉ាង​ខ្លាំងក្លា​ធ្វើ​ឲ្យ​សេចក្តី​ព្រាង​ច្បាប់​របស់​ពួក គេ​ដែល​គាំទ្រ​គោល​នយោបាយ​របស់​ប្រធានាធិបតីត្រាំនោះត្រូវ​បាន​ចុះ​ហត្ថលេខា​ក្លាយ​ជា​ច្បាប់។ប្រធានាធិបតី​កាន់​តំណែង​មុន​លោក​ប្រធានាធិបតី ​ត្រាំ ​បានផ្តោត​លើ​ការ​រក្សា​ចំណង​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ខ្លាំង​ជាង។​

​ប្រធានាធិបតី​កោះ​តៃវ៉ាន់ Tsai Ing-wen ថ្លែង​ទៅ​កាន់​ក្រុម​អ្នកវិភាគ​នៅ​វិទ្យាស្ថាន Hudson និង​មជ្ឈមណ្ឌលអភិវឌ្ឍន៍​អាមេរិកាំង តាម​រយៈ​វីដេអូ កាល​ពី​ថ្ងៃ​ទី​១២ សីហា ២០២០។
​ប្រធានាធិបតី​កោះ​តៃវ៉ាន់ Tsai Ing-wen ថ្លែង​ទៅ​កាន់​ក្រុម​អ្នកវិភាគ​នៅ​វិទ្យាស្ថាន Hudson និង​មជ្ឈមណ្ឌលអភិវឌ្ឍន៍​អាមេរិកាំង តាម​រយៈ​វីដេអូ កាល​ពី​ថ្ងៃ​ទី​១២ សីហា ២០២០។

លោក Sean King អនុ​ប្រធាន​ក្រុមហ៊ុន​ពិគ្រោះ​នយោបាយ​ Park Strategies នៅ​ក្រុង​ញូវយ៉ក​និយាយ​ថា ពីព្រោះ​តែ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ជាប្រធានា​ធិបតី​សហ រដ្ឋ​អាមេរិក​ដែល​គាំទ្រ​កោះ​តៃវ៉ាន់​ខ្លាំង​បំផុត​រហូត​មក​ទល់​ពេល​នេះ​ចាប់​តាំង​ពី​ការ​លែង​ទទួល​ស្គាល់​កោះតៃវ៉ាន់​នៅ​ឆ្នាំ១៩៧៩​មក សភា​ អាច​ចង់​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​អំពី​កោះតៃវ៉ាន់​ជូន​លោក​ប្រធានាធិបតីឲ្យ​បាន​ច្រើន​ទៅ​តាម​លទ្ធភាពដែល​អាច​ធ្វើ​បានដោយ​ដឹង​ថា លោក​ប្រធានា​ធិបតី ប្រាកដ​ជា​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​នោះ​ឲ្យ​ក្លាយ​ជា​ច្បាប់។

នៅ​ឆ្នាំ១៩៧៩ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ឈប់​ទទួល​ស្គាល់​ខាង​ការទូត​ដល់​កោះ​តៃវ៉ាន់​ដើម្បី​គាំទ្រ​ចិន​ដីគោក​ដែល​ជា​មហា​អំណាច​មាន​ការ​រីក​លូត​លាស់​យ៉ាង​ខ្លាំង​នៅ​ពេល​នោះ។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក៏ប៉ុន្តែ រក្សាទំនាក់​ទំនង​ក្រៅផ្លូវការ​ដ៏ខ្លាំង​ជាមួយ​កោះ​តៃវ៉ាន់។ ​ពួក​មន្ត្រី​សហរដ្ឋ​អាមេរិក មើល​ឃើញ​កោះ​តៃវ៉ាន់​ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ជា​សម្ព័ន្ធមិត្ត​ប្រជាធិបតេយ្យ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​កើត។​

លោក King និយាយ​ថា៖​ «ទំនាក់​ទំនង​សហរដ្ឋ​អាមេរិក​និង​កោះតៃវ៉ាន់ នៅពេល​ឥឡូវ​នេះ​ស្ថិត​ក្នុង​យុគសម័យ​មាស​តូច​មួយ​ ហើយ​ពួកអ្នក​គាំទ្រ​កោះ​នោះ​ជា​ច្រើន​ចង់​ឆ្លៀត​ឱកាស​នៅ​ពេល​នេះ»។

កាលពី​ខែកុម្ភៈ​ ឆ្នាំ២០១៨ សភា​បាន​អនុម័ត​ច្បាប់​ធ្វើ​ដំណើរ​ទៅ​កោះ​តៃវ៉ាន់​ឬ Taiwan Travel Act ​ដែល​លើក​ទឹក​ចិត្ត​ការ​ផ្លាស់​ប្តូរ​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់រវាង​រដ្ឋាភិបាល​ក្រុង​តៃប៉ិ និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។ នៅឆ្នាំ​ដដែល​នោះ​ សភា​បាន​អនុម័តច្បាប់​ការ​ចូលរួម​ក្នុង​អង្គការ​អន្តរជាតិ​របស់​កោះ​តៃវ៉ាន់។ សេចក្តី​ព្រាង​ច្បាប់​ការ​ចូល​រួម​របស់​កោះ​តៃវ៉ាន់​នោះ ​គាំទ្រ​អង្គការ​អន្តរជាតិ​ រួមទាំង​កោះ​តៃវ៉ាន់​ផង​ ថ្វីបើ​មាន​ការជំទាស់​ប្រឆាំង​ជាប្រចាំ​ដោយ​ប្រទេសចិន​ក៏​ដោយ។​

រូបឯកសារ៖ ផែន​ទី​នៃ​កោះ​តៃវ៉ាន់។
រូបឯកសារ៖ ផែន​ទី​នៃ​កោះ​តៃវ៉ាន់។

កាលពី​ឆ្នាំ​ទៅ បាន​ឃើញ​សភា​អនុម័ត​ច្បាប់​ការពារ​សម្ព័ន្ធមិត្ត​អន្តរជាតិ​និង​កិច្ចផ្តួច​ផ្តើម​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កោះ​តៃវ៉ាន់ ដែល​បាន​បញ្ជា​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ឲ្យ​ប្រាប់​សភា​អំពី​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ដែល​មាន​គោល​បំណង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​ការទូត​របស់​កោះ​តៃវ៉ាន់​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

ក្នុង​ខែកុម្ភៈ ឆ្នាំ​នេះ លោក Ted Cruzសមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បាន​ស្នើ​សេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​មិនធ្វើ​ការ​ហាម​ឃាត់​អ្នក​ការទូត​និង​បុគ្គលិក​យោធា​តៃវ៉ាន់មិន​ឲ្យបង្ហាញ​ទង់ជាតិតៃវ៉ាន់​នៅ​លើ​ទ្រព្យ​សម្បត្តិ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។ កាលពី​ខែ​ឧសភា តំណាង​រាស្ត្រ ​Mike Gallagher ​បាន​ដាក់ស្នើ​ច្បាប់​ការពារ​កោះ​តៃវ៉ាន់​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា សហរដ្ឋ​អាមេរិក​អាច​ជួយ​កោះ​តៃវ៉ាន់​ទប់ទល់​ការស្ថាបនា​យោធា​ដ៏​គឃ្លើន​របស់​ចិន​ដោយ​ការរក្សា​សមត្ថភាព​ដើម្បី​ការពារពីការឈ្លានពាន​របស់​ចិន។

អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​ខ្លះ ​និយាយ​ថា ពួក​សមាជិក​សភា​កំពុង​មានពេល​វេលា​គ្រប់គ្រាន់។

លោក Denny Roy អ្នក​សិក្សា​ស្រាវជ្រាវ​ជើង​ចាស់​នៅឯមជ្ឈមណ្ឌល​ East-West នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​នៅ​ក្រុង Honolulu នៃ​កោះ​ហាវ៉ៃ​និយាយ​ថា «ពួក​គេ​គិត​ថា «អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មកហើយ ដែល​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ការកម្រិត​យ៉ាង​ខ្លាំង​ពេក​នូវទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​កោះ​តៃវ៉ាន់»។​

លោក Roy បាន​មាន​ប្រសាសន៍ទៀត​ថា ពួក​សមាជិកសភា មានអារម្មណ៍​ដែរ​ថា៖ «ចាប់តាំង​ពី​ចិន ជាទូទៅ​បានធ្វើ​សកម្មភាព​ក្នុង​បំណង​អាក្រក់ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន តោន លែងមាន​ការព្រួយ​កង្វល់​ដូច​កាល​ពី​ពេល​មុន​អំពី​ការ​បញ្ចៀស​សកម្មភាពដែល​ធ្វើ​ឲ្យ​រំខាន​ចិន​ទៀត​ហើយ»។

ពួក​សមាជិក​សភា​កំពុង​ឃ្លាំ​មើល​កោះ​តៃវ៉ាន់​ពីព្រោះ ចិន​មិន​អាច​វាយ​ប្រហារ​តៃវ៉ាន់​ដោយ​មិនមាន​ការប៉ះ​ទង្គិច​ខាង​យោធា​ទេ ពួកអ្នក​វិភាគ​ជឿថា ពួក​មន្រ្តី​ក្នុង​ក្រុង​ប៉េកាំង​មិន​ទាន់​ប្រុង​ប្រៀប​ខ្លួន។​

លោក​ស្រី Yun Sun ជាអ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​កម្មវិធី​អាស៊ី​ខាង​កើត​នៅឯ​មជ្ឈ មណ្ឌល​ស្រាវជ្រាវ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​និយាយ​ថា៖​«ខ្ញុំគិត​ថា មាន​និន្នាការ​ផ្តោតលើ​ច្បាប់ស្តីពី​កោះតៃវ៉ាន់​ ពីព្រោះ​តៃវ៉ាន់ ជាបញ្ហា​មួយ​ដែល​ចិន មិន​អាច​ធ្វើ​ការប្រយុទ្ធ​តបត​វិញ​បាន​ទេ»។

ពួកមន្រ្តី​ចិន​ ជំទាស់​ប្រឆាំង​សេចក្តី​ព្រាងច្បាប់​គាំទ្រ​តៃវ៉ាន់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ហើយ​បាន​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​ប្រកាន់​យក​គោលការណ៍​ប្រទេស​ចិនតែ​១​ដែល​ហាម​ឃាត់​មិនឲ្យ​មាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយតៃវ៉ាន់​។ចិន ចាត់ទុក​កោះ​តៃវ៉ាន់​ជា​របស់​ខ្លួន​ចាប់តាំង​ពី​សង្គ្រាម​ស៊ីវិល​ចិន​ក្នុងទសវត្សរ៍​១៩៤០នៅពេល​ដែល​ពួក​ជាតិ​និយម​របស់​លោកChiang Kai-shek បាន​ចាញ់​សង្គ្រាមហើយ​រត់គេច​ខ្លួនទៅកាន់​កោះនោះ។ ចិនមាន​ការទោ​មនស្ស​ដល់​ប្រទេស​ផ្សេងទៀត​ដែល​ជួយ​ទំនុក​បំរុង​ខាង​យោធា​ឬបង្កើន​ចំណង​ទាក់ទង​ខាង​យោធា​ជាមួយ​កោះ​តៃវ៉ាន់។​

ក្រសួង​ការបរទេស​កោះ​តៃវ៉ាន់ បាន​បដិសេធ​ពុំធ្វើ​អត្ថាធិប្បាយ​កាលពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុនស្តីពី​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​នោះ។

ទំនាក់​ទំនង​រវាង​កោះតៃវ៉ាន់​និង​សហរដ្ឋ​អាមេរិក បាន​ចាប់ផ្តើម​ចាប់តាំង​ពី​ឆ្នាំ​១៩៧៩ ដោយច្បាប់​តែមួយ​គត់​គឺ​ច្បាប់ទំនាក់ទំនង​តៃវ៉ាន់​។ច្បាប់​នោះ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ផ្តល់​អាវុធ​ឲ្យ​កោះតៃវ៉ា់ន់​ហើយ​នឹង​រក្សា​សមត្ថភាព​ដើម្បី​ទប់ទល់​កម្លាំង​ដែល​គំរាម​កំហែង​កោះតៃវ៉ាន់។លោក Roy និយាយ​ថា ច្បាប់​ការពារ​កោះ​តៃវ៉ាន់​ដែលបាន​ដាក់​ស្នើ​នៅខែឧសភា​នឹងធ្វើ​ឲ្យមាន​ច្បាប់​ឆ្នាំ១៩៧៩​វិញ»។​

លោក Alex Chiang សាស្ត្រាចារ្យ​ជំនួយ​ខាង​នយោបាយ​អន្តរជាតិនៅឯសាកល​វិទ្យា ល័យ​ជាតិ Chengchi ​ក្នុង​ទីក្រុង​តៃប៉ិ និយាយ​ថា រដ្ឋបាល​របស់ប្រធានាធិបតី​ត្រាំ​និង​ពួកសមាជិក​សភា​សហរដ្ឋ​អាមេរិក សង្ឃឹមថា សេចក្តី​ព្រាង​ច្បាប់​កាលពី​ពេល​ថ្មីៗ​នេះ នឹង​ដាក់គំនាប​លើ​ប្រទេស​ចិនឲ្យ​ផ្តល់​សម្បទាន។​

លោក Chiang និយាយ​ទៀត​ថា៖«ចិន ត្រូវតែ​បង្ហាញ​សញ្ញា​នូវការយកចិត្ត​ទុកដាក់​ហើយ​ចិន ​ចាំបាច់​ចាត់​វិធានការ​ខ្លះ​ដើម្បី​ឲ្យ​សហរដ្ឋ​អាមេរិកបញ្ឈប់​សកម្មភាព​បែប​នេះ»។​

លោកស្រី Sun បាន​និយាយ​ទៀត​ថា «ថ្វីបើ​ ភាសា​ក្នុង​សេចក្តី​ព្រាងច្បាប់​ថ្មីៗ​នោះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចាត់​វិធានការ​ជាក់​លាក់​តិចតួច​ក៏ដោយ ច្បាប់​ទាំង​នោះ ត្រូវបាន​សរសេរ​ក្នុង​របៀប​មួយ​ឆ្លុះ​បញ្ចាំង​ពីការ​ផ្លាស់​ប្តូរ​«អត្តសញ្ញាណ»និង​«ស្មារតី»របស់​ប្រជា​ពលរដ្ឋ​តៃវ៉ាន់​ ចាប់តាំង​ពី​ច្បាប់​ឆ្នាំ១៩៧៩​ បាន​ចូលជាធរមាន​មក។ប្រជា​ពលរដ្ឋតៃវ៉ាន់ បាន​ប្រាប់​ការស្ទង់​មតិ​កាលពី​ឆ្នាំទៅ​ថា ពួកគេ ចង់​ឲ្យ​កោះ​របស់​ខ្លួន​នៅគ្រប់គ្រង​ដោយ​ខ្លួនឯង បន្ទាប់ពី​ប្រធានាធិបតី ចិន​លោក​ស៊ី ជីនពីង បាន​គាំទ្រ​ការបង្រួប​បង្រួម​ជាតិ។

លោកស្រី Sun និយាយ​ទៀត​ថា ប្រតិកម្ម​កាន់តែ​ច្រើនឡើង​កាលពីពេល​ថ្មីៗនេះ​ប្រាកដ​ការពារ​កោះតៃវ៉ាន់​ប្រឆាំង​នឹង​ការឈ្លានពាន​របស់សាធារណរដ្ឋប្រជា​មានិត​ចិន»៕

ប្រែសម្រួល​ដោយ​ ជឹង ប៉ូជីន

XS
SM
MD
LG