ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​អង្គការ​ WHO ​ធ្វើ​ទស្សនកិច្ច​នៅ​មន្ទីរពិសោធន៍​វីរុស​ក្នុង​ក្រុង​ Wuhan


ក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) ធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលពិសោធន៍វេជ្ជសាស្ត្រ Hubei ដើម្បីគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លងរបស់សត្វ នៅទីក្រុង Wuhan ប្រទេសចិន កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) ធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលពិសោធន៍វេជ្ជសាស្ត្រ Hubei ដើម្បីគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លងរបស់សត្វ នៅទីក្រុង Wuhan ប្រទេសចិន កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។

ការ​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​វិទ្យាស្ថាន​វិសាណូសាស្ត្រ​ Wuhan ដែល​បាន​ធ្វើ​ការ​ស្រាវជ្រាវ​អំពី​ជំងឺ​កូវីដ១៨ ដ៏​គ្រោះថ្នាក់​បំផុតក្នុង​ពិភពលោក​ គឺជា​ទី​កន្លែង​ដែល​ក្រុម​អធិការ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​យក​ចិត្តទុកដាក់​បំផុត​សម្រាប់​ការ​ស៊ើបអង្កេតរបស់​ពួកគេ អំពីប្រភព​នៃ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។

បេសកកម្ម​ស្រាវជ្រាវ​ដ៏​សំខាន់​មួយ​នេះ ដែល​ប្រទេស​ចិន​បាន​ពន្យារ​ពេលក្នុង​រយៈពេល​មួយ​ឆ្នាំ​មក​នេះ មាន​គោលដៅ​ស្វែង​រក​ថា​ តើ​វីរុស​នេះឆ្លង​ពី​សត្វ​ទៅ​មនុស្ស​ដោយ​របៀប​ណា។

ក៏​ប៉ុន្តែ​មាន​សំណួរ​ចោទ​សួរ​ថា តើក្រុម​អ្នក​ជំនាញ​នេះ​អាច​រំពឹង​ថា​នឹង​រកឃើញ​អ្វី បន្ទាប់ពី​ពេល​វេលា​ជា​ច្រើន​ខែ​បាន​កន្លង​ផុត​ទៅ។

កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ដែល​មាន​ចុះ​អ័ព្ទ ក្បួន​រថយន្ត​បាន​បើក​កាត់​កន្លែង​ការពារ​សន្តិសុខ​ចូល​ទៅ​ក្នុង​វិទ្យាស្ថានវិសាណូសាស្ត្រ Wuhan ដោយ​រថយន្ត​ទី​មួយ​បានឈប់ ដើម្បី​ឆ្លើយ​សំណួរ​ពី​អ្នក​កាសែត។

លោក Peter Daszak សមាជិក​ក្រុម​អធិការ​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា​ ក្រុម​ស្រាវជ្រាវ​របស់​លោក៖ «រំពឹង​ថា​ការ​ស៊ើបអង្កេត​នៅ​[វិទ្យាសា្ថន​វិសាណូសាស្ត្រ] នៅ​ថ្ងៃ​នេះ​នឹង​បាន​លទ្ធ​ផល​ល្អ ហើយ​និង​ចោទ​សួរ​សំណួរ​ទាំង​អស់​ដែល​យើង​ចាំបាច់​ត្រូវ​សួរ»។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​យល់​ថា​ជំងឺ​កូវីដ​១៩​ ដែល​ជា​ដំបូង​បាន​ផ្ទុះ​ឡើង​នៅក្នុង​ក្រុង Wuhan​ ហើយ​បាន​រាតត្បាត​រាលដាល​ពេញ​ពិភពលោក​ ដោយ​បណ្តាល​ឱ្យ​មនុស្ស​ជាង​ពីរ​លាននាក់​ស្លាប់ មាន​ប្រភព​ដើម​ចេញ​ពី​សត្វ​ប្រជៀវ​ ហើយ​អាច​ឆ្លង​ទៅ​មនុស្ស​តាម​រយៈ​ថនិក​សត្វ​មួយ​ប្រភេទ​ទៀត។

ក៏​ប៉ន្តែ រហូត​មក​ដល់​ពេល​នេះ​ គេ​នៅ​មិន​ទាន់​មាន​ចម្លើយច្បាស់លាស់​នៅ​ឡើយ​ទេ។

ក្នុង​អំឡុង​ពេល​ដំបូង​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​ មាន​ការ​ប៉ាន់ស្មាន​ថា​វីរុស​នេះ​អាច​លេច​ចេញ​ដោយ​ចៃដន្យ​ពី​មន្ទីរ​ពិសោធន៍​ជីវសាស្ត្រ​នៅ​ក្នុង​ទីក្រុង Wuhan បើ​ទោះបី​ជា​គ្មាន​ភ័ស្តុតាង​គ្រន់គ្រាន់​ដើម្បី​គាំទ្រ​ទ្រឹស្តី​ក្តី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG