ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​អាស៊ី ករណី​ឆ្លង​នៅ​កូរ៉េ​ខាង​ត្បូង​កើន​ឡើង​ខណៈ​សិង្ហបុរី​បើក​អាជីវកម្ម​ឡើង​វិញ


ស្លាកសញ្ញា​មួយ​សរសេរ​ថា «សូម​រក្សា​គម្លាត​សង្គម» ត្រូវ​បាន​គេ​ដាក់​នោ​លើ​ម៉ាស៊ីន​រត់​មួយ នៅ​ក្នុង​មជ្ឈមណ្ឌល​ហាត់​ប្រាណ​មួយ កាលពី​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ក្នុង​ប្រទេស​សិង្ហបុរី។

ប្រទេស​កូរ៉េ​ខាង​ត្បូងកាល​ពី​ថ្ងៃ​សុក្រ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​កូវីដ១៩ថ្មី​ចំនួន​៤៩​នាក់ ខណៈ​ដែល​វីរុស​ដែល​បង្ក​ជំងឺ​នេះ​បន្ត​ឆ្លង​នៅ​តំបន់​រដ្ឋធានី​សេអ៊ូល​ដែលមាន​មនុស្សរស់​នៅ​ណែនណាន់​តាន់តាប់​និង​ជិត​ពាក់កណ្តាល​នៃប្រជាជន​កូរ៉េ​ខាង​ត្បូង​សរុប​៥១​លាន​នាក់។​

តួលេខ​បញ្ចេញ​ដោយ​មជ្ឈមណ្ឌល​ទប់ស្កាត់​ជំងឺ​ឆ្លង​កូរ៉េ​ខាង​ត្បូង CDC បង្ហាញ​ថា​មក​ទល់​នឹង​ថ្ងៃ​សុក្រ កូរ៉េខាង​ត្បូង​មាន​អ្នក​ឆ្លង​សរុប ១២.៣០៦​នាក់​ និង​អ្នក​ស្លាប់​២៨០​នាក់។ ករណី​ថ្មី​២៦ ត្រូវ​គេ​រក​ឃើញ​នៅ​ក្រុង​សេអ៊ូល និង​ក្រុង​កំពង់ផែ Incheon នៅ​ក្បែរ​នោះ។ ១៧​ករណី​ទៀត​មក​ពី​ក្រៅ​ប្រទេស។

ចាប់​តាំង​ពី​ចុង​ខែ​ឧសភា​មក កូរ៉េ​ខាង​ត្បូង​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ក្នុង​ចំនួន​ថ្ងៃ​ពី​៣០​ទៅ​៥០​ករណី​ ដែល​ធ្វើ​មន្ត្រី​ប្រទេស​នេះ​ពិចារណា​វិញ​ថា​តើ​ពួក​គេ​ប្រញាប់ប្រញាល់​ពេក​ទេ​ក្នុង​ការ​បើក​សកម្មភាព​ប្រទេស​ឡើង​វិញ​ ក្រោយ​ពី​ការ​ផ្ទុះ​ឆ្លង​រាតត្បាត​កាល​ពី​ខែ​មេសា បាន​បាត់​ទៅ​វិញនោះ។

ចំណែក​នៅ​ប្រទេស​សិង្ហបុរី​វិញ អាជ្ញាធរ​បាន​ដក​បម្រាម​ ហើយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាច​ទទួល​ទាន​នៅ​ភោជនីយដ្ឋាន ហាត់​កីឡា​នៅ​កន្លែង​ហាត់ប្រាណ gym នៅ​អាច​ជួប​ប្រជុំ​គ្នា​រហូត​ដល់ចំនួន​៥​នាក់។

សិង្ហបុរី​ជា​ប្រទេស​អាស៊ី​ដែល​មាន​ករណី​ឆ្លង​កូវីដ១៩​ច្រើន​ជាង​គេ​បំផុត​មួយ ដោយ​ត្រឹម​ថ្ងៃ​សុក្រ​មាន​ការ​ឆ្លង​ជាង​៤១.០០០​ករណី​ ដែល​ភាគ​ច្រើន​ជាប់​ទាក់ទង​នឹង​ពលករ​បរទេស​ដែល​រស់​នៅ​ក្នុង​កន្លែង​ស្នាក់​នៅ​រួម​គ្នា។

រដ្ឋាភិបាល​សិង្ហបុរី​ថា ករណី​ឆ្លង​តាម​កន្លែង​ស្នាក់​នៅ​រួម​ទាំង​នេះ​បាន​ថយ​ចុះ​វិញ​ហើយ ហើយ​នៅ​ទូទាំង​កោះ​នេះ​ក៏​ថយ​ចុះ​ដែរ។ កាល​ពី​ថ្ងៃ​សុក្រ ផ្សារ​ទំនើប សួន​ឧទ្យាន និង​តំបន់​សាធារណៈ​ដទៃ​ទៀត​បាន​បើក​ដំណើរការ​ឡើង​វិញ​ខណៈ​នៅ​រក្សា​ការ​ដាក់​កំហិត​រក្សា​គម្លាត​គ្នា​ក្នុង​សង្គម៕

XS
SM
MD
LG