ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​ថា ​ជំងឺ​​កូវដី១៩​នឹង​ក្លាយ​ជា​«ការ​គំរាមកំហែង​ឥត​ឈប់ឈរ»​


រូបឯកសារ៖ ប្រេសិត​ពិសេស​របស់​អង្គការ​សុខភាព​ពិភពលោក​ WHO លោក​​វេជ្ជបណ្ឌិត David Nabarro ចូលរួមក្នុងសន្និសីទសារព័ត៌មានមួយនៅការិយាល័យកណ្តាលអង្គការ WHO នៅក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧។

ប្រេសិត​ពិសេស​របស់​អង្គការ​សុខភាព​ពិភពលោក​ WHO លោកវេជ្ជបណ្ឌិត David Nabarro បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា វីរុស​កូរ៉ូណា​ដែល​បង្កឲ្យ​កើត​ជំងឺ​កូវីដ១៩ នឹង​នៅ​តែ​ជា​ «ការ​គំរាមកំហែង​ឥត​ឈប់ឈរ» រហូត​ដល់គេបាន​រកឃើញ​វ៉ាក់សាំង​ការពារ​ឬវីធីព្យាបាល​ណា​មួយ​ដែល​មាន​ប្រសិទ្ធភាព។​

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​ Sky News របស់អង់គ្លេស លោក Nabarro ថ្លែង​ថា​ ពិភពលោក​ត្រូវ​រៀន​រស់​ជាមួយ​នឹង​វីរុស​នេះ រហូត​ដល់​គេ​អាច​មានវ៉ាក់សាំងក្នុង​រយៈ​ពេល​«ពីមួយ​ឆ្នាំ​កន្លះ​ទៅ​ពីរ​ឆ្នាំ​កន្លះ​ទៀត​យ៉ាង​តិច»។​

មន្ត្រី​ WHO រូប​នេះ​បញ្ជាក់​ថា នេះ​មិន​មែន​មាន​ន័យ​ថា ជីវភាព​ពលរដ្ឋនិង​សកម្មភាព​សង្គម​ត្រូវ​ចប់​នោះ​ទេ ប៉ុន្តែ​ថា គេ​ត្រូវគោរព​តាម​វិធានការ​រក្សា​គម្លាត​ពី​គ្នា​ក្នុង​សង្គម​និង​មធ្យោបាយ​ការពារ​នានា​អស់​រយៈ​ពេល​ដ៏​យូរទៀត ដែល​នឹងត្រូវក្លាយ​ជា​ទម្លាប់ប្រចាំ​ថ្ងៃ។

លោក Nabarro បាន​លើក​ឧទាហរណ៍​អំពីប្រទេស​សិង្ហបុរី អាល្លឺម៉ង់ និង​កូរ៉េ​ខាង​ត្បូង និង​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​ចំនួនទៀត ដែល​អាជ្ញាធរ​នៅ​ទី​នោះបន្ត​រក្សា​វិធានការ​ការពារ​សុខភាព​សាធារណៈ ខណៈ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាចប្រកប​ជីវភាព​ធម្មតា​របស់​ពួក​គេ​ឡើង​វិញ​បាន។ លោក​ថា កន្លង​មក​វីរុសនិង​ការ​គំរាម​កំហែង​ផ្សេង​ទៀត​ដូច​ជា​វីរុស​ហ៊ីវ (HIV) ដែល​បង្ក​ជំងឺ​អេដស៍ (AIDS) ក៏​បាន​បង្ខំ​ឲ្យ​មនុស្ស​ម្នា​ផ្លាស់​ប្តូរ​ទម្លាប់​របស់​ពួក​គេ​ដែរ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG