ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

WHO៖ ស្ថានការណ៍​ជំងឺ​ Ebola នៅ​អាហ្វ្រិក​ខាង​លិច​កាន់​តែ​ដុនដាប


រូបថត​ឯកសារ៖ អ្នក​ជំងឺ​អ៊ីបូឡា​នៅ​ក្រៅ​មន្ទីរពេទ្យ Port Loko District Hospital នៅ​ក្រុង​ Port Loko ប្រទេស​សៀរ៉ាឡេអូន។

អង្គការ​សុខភាព​ពិភពលោក​ WHO​ និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ ស្ថានការណ៍​នៅ​ក្នុង​តំបន់ទ្វីប​អាហ្វ្រិក​ភាគ​ខាង​លិច​ដែល​មាន​ការឆ្លង​រាល​ដាលដ៏​ខ្លាំង​នៃ​មេ​រោគ​អ៊ីបូឡា​ កំពុង​មាន​ភាព​ដុន​ដាប​កាន់​តែ​ខ្លាំង​ឡើងៗ។​

ទី​ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​បាន​ហៅ​ការ​ចម្លង​មេរោគ​នេះ​ថា​កំពុង​«រាលដាលកាន់​តែ​ខ្លាំង​ឡើង»​នៅ​ក្នុង​តំបន់​នេះ។​

អង្គការ​ WHO​ និយាយ​ថា​ ប្រទេស​សៀរ៉ាឡេអូន​មាន​ការ​ចម្លង​មេរោគ​អ៊ីបូឡា​ «ច្រើន​ជាង​គេ»​ ដោយ​មាន​អ្នក​ឆ្លងមេរោគ​ដល់​ទៅ​ចំនួន​ ៤២៥​នាក់​ក្នុង​ពេល​ ១០​ថ្ងៃ​ចុង​ក្រោយ​នេះ​ ហើយ​បាន​កត់​សម្គាល់​ថា​ ប្រទេស​ជិត​ខាង​ហ្គីណេ​ ក៏​កំពុង​ឃើញ​ការ​ឆ្លង​មេរោគ​«កាន់​តែ​ច្រើន​ឡើង»​ដែរ។​

មាន​មនុស្ស​ជាង​៤.៥០០​នាក់​បាន​ស្លាប់​ចាប់​តាំង​ពី​មាន​ការ​ផ្ទុះឆ្លង​ជំងឺ​អ៊ីបូឡា​ ​កាល​ពី​ចុង​ឆ្នាំ​មុន​មក។​

នៅ​ក្នុង​សហរដ្ឋ​អាមេរិក សមាជិក​រដ្ឋសភា​នឹង​ធ្វើ​សវនាការនោ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​សាកសួរ​មន្រ្តី​សុខាភិបាល​ជាន់​ខ្ពស់​អំពីវិធី​ឆ្លើយ​តប​របស់​អាមេរិក​ទល់​នឹង​ជំងឺ​នេះ៕

XS
SM
MD
LG