ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​​​ឆ្លង​​​រាលដាល​ជំងឺ​អេបូឡា​​​មាន​ទ្រង់​ទ្រាយ​ខុស​ពី​​​លើក​មុនៗ


បុគ្គលិក​​​​​ពេទ្យ​​​​​កាន់​​​សាកសព​​​បុរស​​​ម្នាក់​​​ដែល​​​ប្រទះ​​​ឃើញ​​​នៅ​​​លើ​​​ផ្លូវ​​​មួយក្នុង​​​ប្រទេស​​​លីបេរីយ៉ា ដែល​​​គេ​​​សង្ស័យ​​​ថា​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​ជំងឺ​​​អេបូឡា។ (AP Photo/Abbas Dulleh)
បុគ្គលិក​​​​​ពេទ្យ​​​​​កាន់​​​សាកសព​​​បុរស​​​ម្នាក់​​​ដែល​​​ប្រទះ​​​ឃើញ​​​នៅ​​​លើ​​​ផ្លូវ​​​មួយក្នុង​​​ប្រទេស​​​លីបេរីយ៉ា ដែល​​​គេ​​​សង្ស័យ​​​ថា​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​ជំងឺ​​​អេបូឡា។ (AP Photo/Abbas Dulleh)

ប្រធាន​ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន​ Doctors Without Borders និយាយ​ថា​ការឆ្លង​រាល​ដាល​ជំងឺ​អេបូឡា​មាន​ដំណាក់​កាល​ខុសៗ​គ្នា​នៅ​ក្នុង​ប្រទេស​ចំនួន​បី។​

លោក​ស្រី វេជ្ជ​បណ្ឌិត ចូអាន លីវ បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា​ស្ថានភាព​បាន​«នឹងធឹង​» នៅ ក្នុង​ប្រទេស​ហ្គីណេ ប៉ុន្តែ​មាន​ការ​រាលដាល​ហួស​ពី​ការ​គ្រប់​គ្រង​បាន​នៅ​ប្រទេស​សេរ៉ាឡេអូន និង​លីបេរីយ៉ា។

លោក​ស្រី​លីវ និយាយ​ថា​មិន​ដូច​ការ​ឆ្លង​រាលដាល​កាលពី​លើក​មុន​ទេ​ដែល​មាន​រយៈ​តែ​៨​សប្តាហ៍ តែ​ការ​ឆ្លងរាលដាល​លើក​នេះ​ទាម​ទារ​ឱ្យ​មាន​ការ​ប្តេជ្ញា​ចិត្ត​ជាច្រើន​ខែ​ដើម្បី​ជួយ​ទប់​ស្កាត់​ការឆ្លង​រាលដាល​នោះ។ លោកស្រី​និយាយ​ថា​ចំណុច​ខុស​ប្លែក​មួយ​ទៀត​គឺ​ការឆ្លង​រាលដាល​នេះ​បាន​ចូល​ដល់​តំបន់​ទីក្រុង​ គឺ​មិន​ស្ថិត​នៅ​តែ​ក្នុង​ភូមិ​ពីរ​បី​ប៉ុណ្ណោះ​ទេ។​

លោក​ស្រី​វេជ្ជ​បណ្ឌិត​បាននិយាយ​ថា​ជំងឺ​អេបូឡា​បាន​បំផ្លាញ​ប្រព័ន្ធ​សុខាភិបាល​នៅ​ក្នុង​តំបន់​ទាំង​មូល​នៅ​ប្រទេស​សេរ៉ាឡេអូន និង​លីបេរីយ៉ា ដោយ​បង្ខំ​ឱ្យ​មន្ទីរពេទ្យ​ជាច្រើន​ត្រូវ​បិទ​ទ្វារ​។​

អង្គការ​សុខភាព​ពិភពលោក​បាននិយាយ​ថា​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​អេបូឡានៅ​តំបន់​អាហ្វ្រិក​ភាគ​ខាង​កើត​បាន​កើន​ដល់ ១.១៤៥​នាក់​ហើយ៕

XS
SM
MD
LG