ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​រក​ឃើញ​ជំងឺ​មហារីក​នៅ​ដំណាក់​កាល​ដំបូង​អាច​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​


រូបឯកសារ៖ អ្នក​កាន់​ម៉ាស៊ីន​ពិនិត្យ​សារធាតុ​វិទ្យុ​សកម្ម​កំពុង​ពិនិត្យ​កាំរស្មីអ៊ិច ទៅ​លើ​អ្នក​ដែល​មក​ពិនិត្យ​រក​មើល​រោគ​សញ្ញា​មហារីក។
រូបឯកសារ៖ អ្នក​កាន់​ម៉ាស៊ីន​ពិនិត្យ​សារធាតុ​វិទ្យុ​សកម្ម​កំពុង​ពិនិត្យ​កាំរស្មីអ៊ិច ទៅ​លើ​អ្នក​ដែល​មក​ពិនិត្យ​រក​មើល​រោគ​សញ្ញា​មហារីក។

អង្គការ​សុខភាពពិភព​លោក​ WHO​ រាយការណ៍​ថា ​មនុស្ស​ច្រើន​លាន​នាក់​នៃ​មនុស្ស​ ៨,៨​ លាន​នាក់​ដែល​ស្លាប់​រាល់​ឆ្នាំ​ដោយ​សារ​ជំងឺ​មហា​រីក​នោះ ​អាចសង្គ្រោះ​បាន​ ប្រសិន​បើ​ដឹង​ថា​ពួក​មាន​ជំងឺ​នេះ​ពេល​ចាប់​ផ្តើម​ឈឺ​ដំបូង។

អង្គការ​សុខភាពពិភព​លោក​ WHO​ បាន​ធ្វើ​ការ​ណែ​នាំ​ថ្មី​អំពី​ជំងឺ​មហា​រីក​សម្រាប់ទិវា​ប្រឆាំង​ជំងឺ​មហារីក​នៅ​ថ្ងៃ​ទី​៤​ ខែ​កុម្ភៈ​នេះ។​

ជំងឺ​មហារីក​បាន​រីករាល​ដាល​ក្នុង​ពិភពលោក​ កន្លែង​ខ្លះ​ច្រើន ​កន្លែង​ខ្លះ​តិច។ កាល​ពីមុន​ជំងឺ​នេះ​ត្រូវ​គេ​ចាត់​ទុកថា​ ជា​ជំងឺ​កើត​មាន​ក្នុង​ប្រទេសអ្នក​មាន។​ ប៉ុន្តែ​អង្គការ​សុខភាពពិភព​លោក​ WHO បញ្ជាក់​ថា ​ជំងឺ​នេះ​កើត​មាន​ទាំង​ក្នុង​ប្រទេស​អ្នក​មាន​ និង​ប្រទេស​អ្នកក្រ។ ​អង្គការ​នេះ​បង្ហាញ​ឲ្យ​ដឹង​ថា​ ២ភាគ៣ នៃ​អ្នក​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​នេះ​គឺ​នៅ​ក្នុង​ប្រទេស​ក្រីក្រ​និង​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម។

មន្ត្រីសុខាភិបាល​និយាយ​ថា​ ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​នៅ​ប្រទេស​ក្រីក្រ​ ត្រូវ​គេ​រំពឹង​ថា​ នឹង​កើន​ឡើងពី​ ២,៨​ លាន​នាក់​ទៅ​ជាង​ ៩ ​លាន​នាក់​ក្នុងមួយ​ឆ្នាំ ​ចាប់​ពី​ឆ្នាំ​២០៣០ទៅ​ ប្រសិន​បើ​មិន​មាន​វិធានការ​ទប់​ស្កាត់ ​ដូចជា​ការធ្វើ​រោគ​វិនិច្ឆ័យ ការដឹង​អំពី​ជំងឺ​នេះ ​ការ​ព្យាបាល​នៅ​ដំណាក់​កាល​ដំបូង៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG