ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អាមេរិក​ និង​ហ្វីលីពីន​បង្កើត​ទំនាក់ទំនង​កក់​ក្តៅ


លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ថ្លែង​សុន្ទរកថា​នៅ​ពេល​ចាប់​ផ្តើម​ពិធី​ទទួល​ទាន​អាហារ​ធ្វើ​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នៅ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ថ្លែង​សុន្ទរកថា​នៅ​ពេល​ចាប់​ផ្តើម​ពិធី​ទទួល​ទាន​អាហារ​ធ្វើ​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នៅ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។

សេតវិមាននិយាយ​នៅ​ថ្ងៃ​អង្គារ​ថា លោក​ប្រធានាធិបតី​ Donald Trump ​បាន ពង្រីក​ទំនាក់ទំនង​កក់​ក្តៅ ជាមួយ លោក Rodrigo Duterte ​ប្រធានាធិបតី​ហ្វីលីពីន ថ្វីបើ​មេដឹកនាំ​រដ្ឋាភិបាលក្រុង​ម៉ានីល បាន​ធ្វើ​ការ​វាយ​ប្រហារ ពាក្យ​សម្តី​លើ​ស.រ.អា.​ដោយ​ប្រើ​ពាក្យ​មិន​គួរ​សម​ក្តី។​

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​ Trump ​ ដែល​និយាយ​លម្អិត​អំពី​ទស្សនកិច្ច​របស់លោក​ប្រធានាធិបតី​ទៅ​ប្រទេស​អាស៊ី​ចំនួន៥ ដែលចាប់​ផ្តើម​នៅថ្ងៃ​សុក្រ​ រួមមាន​ទស្សនកិច្ច​នៅ​ក្រុង​ម៉ានីល​ផង​នោះ​ បាន​និយាយ​ថា​ លោក​ប្រធានាធិបតី​ Trump និង​លោក​ Duterte ​ជិតស្និទ្ធ​នឹង​គ្នា​អំឡុង​សន្ទនា​តាម​ទូរស័ព្ទ​ និង​ផ្ញើ​សំបុត្រ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។​

មន្ត្រី​នោះ​និយាយ​ថា ​លោកគិតថា ​នៅទីនោះ​មាន​ភាព​កក់ក្តៅ។​ ហើយ​លោក​ប្រធានាធិបតី​ទន្ទឹង​រង់ចាំ​ជំនួប​ផ្ទាល់​ជាមួយ​លោក​ប្រធានាធិបតី Duterte ។ ជំនួប​របស់​លោក​ទាំង​ពីរ​គ្រោងធ្វើនៅ​ពេល​ចុង​បញ្ចប់​នៃ​ទស្សកិច្ចរ​យៈពេល​១២ថ្ងៃ​របស់​លោក Trump ​ដែល​រួម​មាន​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន កូរ៉េខាង​ត្បូង​ចិន​ និង​វៀតណាម៕

XS
SM
MD
LG