ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​នៅ​តែ​មាន​ភាព​មានះ​ទាក់​ទង​នឹង​បម្រាម​ការធ្វើ​ដំណើរ​របស់​ប្រធានា​ធិបតី​ត្រាំ


ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​របស់​សេតវិមាន​ Steve Bannon (ស្តាំ) គឺ​ជា​មនុស្ស​មួយ​ចំនួន​នៃ​ទីប្រឹក្សា​គោល​នយោបាយ​របស់លោក ត្រាំ នៅ​ពេល​លោក​​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​នៅ​សេត​វិមាន​កាល​ពី​ខែ​មករា។
ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​របស់​សេតវិមាន​ Steve Bannon (ស្តាំ) គឺ​ជា​មនុស្ស​មួយ​ចំនួន​នៃ​ទីប្រឹក្សា​គោល​នយោបាយ​របស់លោក ត្រាំ នៅ​ពេល​លោក​​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​នៅ​សេត​វិមាន​កាល​ពី​ខែ​មករា។

សេតវិមាន​នៅ​តែ​មាន​ភាព​មានះ​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​បាន​ព្យួរ​បទ​បញ្ជា​អំពី​បម្រាម​ធ្វើ​ដំណើរ​របស់​លោក​ប្រធានា​ធិបតី​ ដូណាល់ ​​​ត្រាំ​។​​ សេត​វិមាន​និយាយ​ថា ​ការ​ប៉ុន​ប៉ង​មួយ​ដើម្បី​រឹត​ត្បិត​អ្នក​ដែល​ចូល​សហរដ្ឋ​អាមេរិក អាច​ត្រូវ​​ចាប់​ផ្តើម​នៅ​សប្តាហ៍​នេះ។

សេតវិមាន​នៅ​តែ​មាន​ភាព​មានះ​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​បាន​ព្យួរ​បទ​បញ្ជា​អំពី​បម្រាម​ធ្វើ​ដំណើរ​របស់​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​ មិន​ឲ្យ​ប្រទេស​៧​ដែល​មាន​អ្នក​កាន់​សាសនា​ឥស្លាម​ភាគ​ច្រើន​ចូល​ក្នុង​សហរដ្ឋ​អាមេរិក។ សេត​វិមាន​និយាយ​ថា ​ការ​ប៉ុន​ប៉ង​មួយ​ដើម្បី​រឹត​ត្បិត​អ្នក​ដែល​ចូល​សហរដ្ឋ​អាមេរិក អាច​ត្រូវចាប់​ផ្តើម​នៅ​សប្តាហ៍​នេះ។

ការជួប​ជុំក្រុម​គ្រួសារ​ឡើង​វិញ​ប្រកប​ដោយ​ការ​សប្បាយ​រីករាយនៅ​ចំណត​យន្ត​ហោះ​សហរដ្ឋ​អាមេរិក​កើត​ឡើងនៅ​ពេល​ដែល​ពួក​អ្នក​ធ្វើ​ដំណើរ​ដែល​ត្រូវ​បានហាម​ឃាត់​ដោយ​បទ​បញ្ជារបស់​ប្រធានា​ធិបតី​បាន​ត្រូវផ្អាក​ដោយ​តុលាការ ​ហើយ​ជន​ភៀស​ខ្លួន​ដូច​ជា​ក្រុម​គ្រួសារ​ជាតិ​ស៊ី​រី​នេះ ​បាន​ទទួល​ការ​ស្វាគមន៍​នៅ​ទឹក​ដី​ថ្មី​ក្នុង​សហរដ្ឋ​អាមេ រិក។

លោក ​Abul Tsam Nayef ​ជា​ជនភៀស​ខ្លួនស៊ីរី​និយាយ​ថា៖ «អរគុណ​ប្រជាពលរដ្ឋ​អាមេរិកាំង​ដែលបាន​ធ្វើ​ឲ្យយើង​មក​នៅ​ទី​នេះ ​ហើយ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ក្តីសង្ឃឹម​ម្តង​ទៀត‍»។

លោក ​Stephen Miller ​ទី​ប្រឹក្សា​សេតវិមាន ​បាន​និយាយ​ថា៖ «យើង​មាន​ជម្រើស​ច្រើន។ ដោយ​យើង​កំពុង​ពិចារណា​ជម្រើស​ទាំង​នេះ‍»។

សេតវិមាន​និយាយ​ថា ​ខ្លួន​នឹង​ឈ្នះ។ លោក ​Stephen Miller ​បាន​ថ្លែង​ទៀត​ថា៖ «តាម​រដ្ឋ​ធម្មនុញ្ញ ​ពលរដ្ឋ​នៅ​ប្រទេស​ផ្សេង​ដែល​គ្មាន​សិទ្ធិ​មក​រស់​នៅ​សហរដ្ឋ​អាមេរិក​មិន​មាន​សិទ្ធិ​ទាមទារ​ចូល​ប្រទេស​នេះ​ទេ។ បញ្ហា​គឺ​ថា ​អំណាច​របស់​ប្រធានា​ធិបតី​នៅ​ក្នុង​វិស័យ​នេះ​តំណាង​អំណាច​កំពូល។ ហើយយើង​មាន​ឧបករណ៍​ជា​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ​យើង​កំពុង​រារាំង​ពួក​ភេរវជន​កុំ​ឲ្យ​ជ្រៀត​ចូល​ក្នុង​ប្រទេស​របស់​យើង‍»។

ច្បាប់​សហព័ន្ធ​ផ្តល់​អំណាច​យ៉ាង​ទូលំទូលាយ​ដល់​ប្រធានា​ធិបតី​ដើម្បី​រឹតត្បិត​ជន​ជាតិ​បរទេស​មិន​ឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក។​ ក៏ប៉ុន្តែ ការធានា​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃ​សេរីភាព​សាសនា​និង​ការ​ការពារ​ស្មើ​គ្នា​នៅ​ក្រោម​ច្បាប់​កើត​មាន​មុនគេ ​យោង​តាម​រដ្ឋ​មន្រ្តី​យុត្តិធម៌​រដ្ឋ​ដែល​កំពុង​ដឹកនាំ​ការ​តវ៉ាខាង​ផ្លូវ​ច្បាប់​ប្រឆាំង​បម្រាមការ​ធ្វើ​ដំ​ណើរ​របស់​ប្រធានាធិបតី​ត្រាំ។

លោក ​Bob Ferguson រដ្ឋមន្រ្តី​យុត្តិធម៌​សម្រាប់រដ្ឋ​វ៉ាស៊ីនតោន​និយាយ​ថា៖ «ជា​ការ​ពិត ​ប្រធានាធិបតី​មាន​ឆន្ទានុសិទ្ធិ​ដ៏​ធំធេង។ ក៏ប៉ុន្តែ​មិន​មាន​នរណា​ស្ថិត​នៅលើ​ច្បាប់​ទេ។ហើយ​បទ​បញ្ជា​ប្រធានា​ធិបតី ​ត្រូវ​តែ​ស្រប​ទៅ​រដ្ឋ​ធម្មនុញ្ញ​របស់​យើង។ ហើយ​នេះ​ជា​បញ្ហា​ដែល​លោក​ប្រធានាធិបតី​ត្រូវ​ប៉ះ​ទង្គិច​ជាមួយ​ចៅ​ក្រម​សហព័ន្ធ‍»។

សេតវិមាន​អាច​បន្ត​ការពារ​បម្រាម​ធ្វើ​ដំណើរ​ឬ​ប៉ុនប៉ង​សរសេរ​បម្រាម​ថ្មី​មួយ​ដើម្បី​ទប់​ទល់​នឹង​បញ្ហា​ខាង​ផ្លូវច្បាប់​នេះ។ ​លោក​ប្រធានាធិបតី​ត្រាំ ​និយាយ​ថា៖ «យើង​ក៏​មាន​ជម្រើស​ផ្សេង​ទៀត​យ៉ាង​ច្រើន​ដែរ ​រួម​មាន​ការដាក់​បទ​បញ្ជា​ថ្មី​នៅ​ថ្ងៃចន្ទ‍»។

២​សប្តាហ៍​ចុងក្រោយ ​មានការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​សន្យា​របស់​ប្រធានា​ធិបតី​ត្រាំ​ដើម្បី​ធ្វើ​ឲ្យ​បានជោគជ័យតាមការ​សន្យា​ក្នុង​យុទ្ធនាការ​ឃោស​នា​បោះឆ្នោតហើយ​អំណាច​តុលាការ​ធ្វើ​អន្តរាគមន៍៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG