ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​​រៀបរាប់​អំពី​វិបត្តិ​នៅ​ឯព្រំដែន​ ហើយ​ពិចារណា​អំពី​ការ​ប្រកាស​ភាពមាន​អាសន្ន


ជនចំណាកស្រុក ដែលព្យាយាមមកសហរដ្ឋអាមេរិក មើលសុន្ទរកថារបស់លោក Donald Trump តាម​កញ្ចក់ទូរទស្សន៍ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩។ 
ជនចំណាកស្រុក ដែលព្យាយាមមកសហរដ្ឋអាមេរិក មើលសុន្ទរកថារបស់លោក Donald Trump តាម​កញ្ចក់ទូរទស្សន៍ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩។ 

លោក​ Trump មានកំណត់​នឹង​បង្ហាញ​ហេតុផល​របស់​លោក​ដល់ប្រជាជាតិនៅ​ក្នុង​សុន្ទរកថា​មួយ​តាម​ទូរទស្សន៍​ទៅ​កាន់ប្រទេសជាតិនៅ​ថ្ងៃ​អង្គារនេះនៅមុន​លោកធ្វើដំណើរ​ទៅ​កាន់ព្រំដែននៅ​ថ្ងៃ​ព្រហស្បតិ៍។​

រដ្ឋបាល​របស់​ប្រធានាធិបតី​ស.រ.អា Donald Trump កំពុងជំរុញ​ខ្លាំង​ក្នុង​ការ​បង្ហាញព្រំដែន​ខាងត្បូង​ជាមួយ​ប្រទេស​ម៉ិចស៊ិក​ថាជា​ «វិបត្តិ​ខាងមនុស្សធម៌ ​និង​ខាង​សន្តិសុខជាតិ» មួយ​ដែល​នឹង​កើត​មាន​ឡើង ដើម្បី​ឱ្យមានការ​គាំទ្រ​ដល់ការ​ផ្តល់ប្រាក់​សម្រាប់ការ​កសាង​ជញ្ជាំង​ព្រំដែន​នៅ​ក្នុងការ​ប្រយុទ្ធ​ជាមួយ​ក្រុម​សមាជិក​សភា ដែលបាននាំប្រទេសអាមេរិក​មានការ​បិទផ្នែកខ្លះ​នៃរដ្ឋាភិបាលចំនួន​១៨​ថ្ងៃ​មក​ហើយ។

លោក​ Trump មានកំណត់​នឹង​បង្ហាញ​ហេតុផល​របស់​លោក​ដល់ប្រជាជាតិនៅ​ក្នុង​សុន្ទរកថា​មួយ​តាម​ទូរទស្សន៍​ទៅ​កាន់ប្រទេសជាតិនៅ​ថ្ងៃ​អង្គារនេះនៅមុន​លោកធ្វើដំណើរ​ទៅ​កាន់ព្រំដែននៅ​ថ្ងៃ​ព្រហស្បតិ៍។​

នៅ​មុនមានការ​ថ្លែង​សុន្ទរកថា​នេះ លោកអនុប្រធានាធិបតី​ Mike Pence បាននិយាយ​ត្រួសៗ​ប្រាប់ពួកអ្នកកាសែត​កាលពី​ថ្ងៃចន្ទ​ ដោយ​លោកបានគូសបញ្ជាក់ថាមាន «វិបត្តិមែនទែន» នៅ​ឯព្រំដែន ហើយ​លោកបានបន្ទោស​ពួក​ប្រជាធិបតេយ្យថា​ «ប្រកែកមិនព្រម​ធ្វើការ​ចរចា» អំពី​ការ​បើក​រដ្ឋាភិបាល​ជាថ្មី។​

លោក Pence មានការ​ចូលរួមពី​សំណាក់លោកស្រី​ Kirstjen Nielsen រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិដែល​បាននិយាយ​ថា​ការផ្តល់ប្រាក់និង​ច្បាប់ដែលមាន​នៅពេលឥឡូវនេះ «មិនអាច​ដោះស្រាយ​វិបត្តិដែល​យើង​ឃើញ​នៅ​ឯព្រំដែនទេ»។

ពួក​ប្រជាធិបតេយ្យ និងពួក​អ្នកការពារអន្តោប្រវេសន៍មួយ​ចំនួន​និយាយថា​ការ​បង្ហាញ​របស់​រដ្ឋបាល​ Trump អំពី​បញ្ហា​នេះ​មិនត្រឹមត្រូវទេ ហើយ​ពួក​គេ​បានចោទប្រកាន់​រដ្ឋបាល​នេះថា​ បានបង្កើតវិបត្តិមួយសម្រាប់​គោលបំណង​ខាង​នយោបាយ​ក្នុង​ការ​កសាង​ជញ្ជាំង​ព្រំដែនដែល​លោក Trump បាន​យក​មកនិយាយនៅ​ពេលលោកឃោសនា​បោះឆ្នោត​ប្រធានាធិបតីកាលពី​ឆ្នាំ២០១៦៕

XS
SM
MD
LG