ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក និង​ម៉ិកស៊ិក​សន្យា​ពង្រឹង​សន្តិសុខ​តឹងតែង បន្ទាប់ពី​មាន​អំពើ​ហិង្សា​នៅ​ព្រំដែន


ប៉ូលិស​ម៉ិកស៊ិក​រត់ នៅ​ពេល​ពួកគេ​ព្យាយាម​កុំ​ឲ្យ​ជន​ទេសន្តរប្រវេសន៍​ឆ្លង​កាត់​ព្រំប្រទល់ Chaparral នៅ​ក្នុង​ក្រុង Tijuana ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ប៉ូលិស​ម៉ិកស៊ិក​រត់ នៅ​ពេល​ពួកគេ​ព្យាយាម​កុំ​ឲ្យ​ជន​ទេសន្តរប្រវេសន៍​ឆ្លង​កាត់​ព្រំប្រទល់ Chaparral នៅ​ក្នុង​ក្រុង Tijuana ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​បាន​និយាយ​ថា មន្ត្រី​គយ និង​ល្បាត​ព្រំដែន «ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​នៃ​ក្រុម​ជន​ចំណាក​ស្រុក​គប់‍»។ ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​បញ្ជាក់​ថា អាជ្ញាធរ​ព្រំដែន​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​ការពារ​សុវត្ថិភាព។

អាជ្ញាធរ​ប្រទេស​ម៉ិកស៊ិក និង​អាជ្ញាធរ​សហរដ្ឋ​អាមេរិក​បាន​សន្យា​ថា​នឹង​កាត់ទោស​អ្នក​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​អំពើ​ហិង្សា​នៅ​ឯ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ បន្ទាប់ពី​ការ​តវ៉ា​ដោយ​សន្តិវិធី​មួយ​អំពី​ពេលវេលា​នៃ​នីតិវិធី​ដំណើរការ​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​បញ្ចប់​ទៅ​ដោយ​ជន​ចំណាក​ស្រុក​មួយ​ក្រុម​បំបែក​របង និង​ព្យាយាម​ឆ្លង​ព្រំដែន ហើយ​ភ្នាក់ងារ​ល្បាត​ព្រំដែន​របស់​សហរដ្ឋ​អាមេរិក​បាន​ទប់ទល់​ដោយ​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក។

រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​លោកស្រី Kirstjen Nielsen បាន​និយាយ​ថា មន្ត្រី​គយ និង​ល្បាត​ព្រំដែន «ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​នៃ​ក្រុម​ជន​ចំណាក​ស្រុក​គប់‍»។ ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​បញ្ជាក់​ថា អាជ្ញាធរ​ព្រំដែន​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​ការពារ​សុវត្ថិភាព។

ក្រសួង​មហាផ្ទៃ​ម៉ិកស៊ិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា អាជ្ញាធរ​អាច​ទប់ទល់​ក្រុម​មនុស្ស​ប្រហែល ៥ រយ​នាក់ «ដែល​ប្រើ​ឥរិយាបថ​ហិង្សា‍» ព្យាយាម​ឆ្លង​ព្រំដែន​នៅ​ជិត​ច្រក​ព្រំដែន San Ysidro។ ក្រសួង​នេះ​បាន​បន្ថែម​ទៀត​ថា អ្នក​ដែល​ចូលរួម​នៅ​ក្នុង​ករណី​នេះ​នឹង​ត្រូវ​បញ្ជូន​ចេញ​ពី​ប្រទេស​ម៉ិកស៊ិក​ភ្លាមៗ។

រដ្ឋាភិបាល​ម៉ិកស៊ិក​បាន​បញ្ជាក់​ថា អាជ្ញាធរ​បាន​ចាប់​ខ្លួន​មនុស្ស ៣៩ នាក់​ហើយ​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នេះ។

ជន​ចំណាក​ស្រុក​ប្រហែល ៥ ពាន់​នាក់ ដែល​ភាគ​ច្រើន​មក​ពី​ប្រទេស​ហុងឌូរ៉ាស ក្វាតេម៉ាឡា និង​អែលសាល់វ៉ាឌ័រ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ទីក្រុង Tijuana បន្ទាប់ពី​បាន​ធ្វើ​ដំណើរ​ជា​ក្រុម​ដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​សហរដ្ឋ​អាមេរិក ដោយ​គេច​ចេញ​ពី​ភាព​ក្រីក្រ និង​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ពួកគេ៕

XS
SM
MD
LG