ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ប្រឈមនឹង​ការចោទសួរ​ពាក់ព័ន្ធនឹង​ការងារ​របស់​ជំនួយការ​នៅក្នុងសេតវិមាន​


រដ្ឋលេខាធិកា​សេតវិមាន​ Rob Porter (ឆ្វេង) ដើរ​ជាមួយ​ទីប្រឹក្សា​ជាន់ខ្ពស់សេតវិមាន​ Stephen Miller ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី០៥ កុម្ភៈ ២០១៨។
រដ្ឋលេខាធិកា​សេតវិមាន​ Rob Porter (ឆ្វេង) ដើរ​ជាមួយ​ទីប្រឹក្សា​ជាន់ខ្ពស់សេតវិមាន​ Stephen Miller ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី០៥ កុម្ភៈ ២០១៨។

សេតវិមាន​កាល​ពី​ថ្ងៃព្រហស្បតិ៍​បាន​ប្រឈមនឹង​ការចោទសួរ​អំពី​ហេតុអ្វី​បាន​ជា​សេតវិមាន​នៅបន្ត​ជួលបុគ្គលិក​ជំនួយការ​សំខាន់មួយ​នៅក្នុង​រដ្ឋបាល​របស់​លោកប្រធានាធិបតី Trump​ ដែល​បុគ្គលិក​រូបនោះ​បានធ្លាក់​នៅក្នុង​ការធ្វើដំណើរ​ឆែក​ប្រវត្តិរូប​ បន្ទាប់​ពី​អតីត​ភរិយាពីរនាក់​របស់​លោក​បាន​ប្រាប់​ក្រុម​អ្នកស៊ើបអង្កេត​ថា​ លោក​បាន​ប្រើ​អំពើ​ហិង្សា​លើ​ពួកគេ។

លោក​ជំនួយការ Rob Porterបាន​លាលែង​ពី​តំណែង​កាល​ពី​ថ្ងៃព្រហស្បតិ៍​ បន្ទាប់​ពី​អតីតភរិយា​ទីមួយ​របស់​លោក​ គឺ​អ្នកស្រី Colbie Holdernessបាន​បង្ហាញ​រូបថត​ដែល​មាន​ស្នាមជាំ​នៅ​លើ​ភ្នែក​ ដែល​អ្នកស្រី​បាន​និយាយ​ថា​ លោក Porterបាន​វាយ​អ្នកស្រី​កាល​ពីឆ្នាំ​២០០៥ នៅពេល​ដែល​លោក​ និង​អ្នកស្រី​ទៅ​វិស្សមកាល​នៅ​ប្រទេស​អ៊ីតាលី។

លោក Porterបញ្ចប់ការ​សិក្សា​ផ្នែក​មេធាវិ​ពី​សាកលវិទ្យាល័យ Harvard និង​បម្រើ​ការជា​លេខា​នៅ​ក្នុង​សេតវិមាន​របស់​រដ្ឋបាល​លោក Trump។ លោក​គឺ​ជា​ជំនួយការ​របស់​លោកJohn Kelly ទទួល​ខុសត្រូវ​លើ​ការរៀបចំ​បញ្ជូន​សំណើ​ និង​សេចក្តីព្រៀង​គោលនយោបាយ​ទៅ​ឲ្យ​ប្រធានាធិបតី Trump ធ្វើការ​ត្រួតពិនិត្យ។

យោងតាម​សេចក្តី​រាយការណ៍​របស់​សារពត៌មាន CNN បាន​រាយការណ៍​ថា​ លោក Kelly បាន​ដឹង​ជាច្រើន​ខែ​ថា​មាន​ការចោទ​ប្រកាន់​ពី​សំណាក់​អតីត​ភរិយាទាំងពីរ​របស់​លោក Porterថា​លោក​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ទៅលើ​ពួកគេ​ទាំងពីរ​នាក់។ អតីត​ភរិយា​ទាំងពីរ​បាន​រៀបរាប់​ពី​ទំនាស់​នៅក្នុង​គ្រួសារ​ជាមួយ​លោក Porter នៅពេល​ដែល​ក្រុមស៊ើបអង្កេត​របស់ FBI ធ្វើការ​ស៊ើបអង្កេត​លើ​ប្រវតិ្តរូប​របស់​លោក៕

XS
SM
MD
LG