ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ការបញ្ជូន​ជនជាតិ​អាមេរិកាំង​ដើមកំណើតអ៊ីរ៉ង់​ម្នាក់​ទៅក្នុង​ពន្ធនាគារ


ស្ត្រី​អ៊ីរ៉ង់​ម្នាក់​ដើរ​កាត់​រូប​គំនូរ​នៅ​លើ​ជញ្ជាំង​នៃ​អតីត​ស្ថានទូត​អាមេរិក​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៧។
ស្ត្រី​អ៊ីរ៉ង់​ម្នាក់​ដើរ​កាត់​រូប​គំនូរ​នៅ​លើ​ជញ្ជាំង​នៃ​អតីត​ស្ថានទូត​អាមេរិក​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៧។

សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃពុធ​បាន​បង្ហាញ​ក្តីបារម្ភ​យ៉ាងខ្លាំង​ ជុំវិញ​ការបញ្ជូន​លោក Baquer Namazi ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អ៊ីរ៉ង​ម្នាក់​ទៅក្នុង​ពន្ធនាគារវិញ​ បន្ទាប់ពី​បាន​ដោះលែង​ឲ្យ​លោក​ទៅ​ព្យាបាល​ជំងឺ​មួយ​រយៈពេលខ្លី។

មន្ត្រី​សេតវិមាន​បាន​ថ្លែងថា​ ខ្លួន​បាន​ដឹង​ថា​អតីត​មន្ត្រី​អង្គការ​សហប្រជាជាតិ​មាន​វ័យ៨១​ឆ្នាំនេះ ត្រូវ​បាន​គេ​បញ្ជូន «ទៅក្នុង​ពន្ធនាគារ​ល្បី​ឈ្មោះ​របស់​អ៊ីរ៉ង់​ដោយ​មិន​បាន​ស្តាប់​ការណែនាំ​ពី​គ្រូពេទ្យ​របស់​លោក និង​ពី​អ្នក​ត្រួតពិនិត្យ​សុខភាព​របស់​អាជ្ញាធរ​អ៊ីរ៉ង់»។

លោក Namazi ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ១០ឆ្នាំ​ ផ្អែកតាម​ការ​ចោទប្រកាន់

របស់​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ថា​លោក​បាន​ធ្វើ​ចារកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​អ៊ីរ៉ង់​ និង​បាន​សហការ​ជាមួយ​សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក​បាន​ហៅ​ការ​ចោទប្រកាន់​នោះ​ថា​ជា «រឿង​មិន​ពិត»។
មន្ត្រី​សេតវិមាន​បាន​និយាយ​បន្ត​ថា​ លោក Namazi បាន​ចូល​សម្រាក​ក្នុង​មន្ទីពេទ្យ​៤ដង​កាល​ពី​ឆ្នាំទៅ​ និង «បន្ត​មាន​ជំងឺ​បេះដូង​ដែល​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន។ ជំងឺ​របស់​លោក​ស្ថិត​នៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ និង​ត្រូវ​ការ​ការព្យាបាល​ជា​ចាំបាច់»។

សេតវិមាន​បាន​ថ្លែង​បន្ត​ទៀត​ថា «រដ្ឋាភិបាល​អ៊ីរ៉ង​ត្រូវ​ទទួល​ខុសត្រូវ​លើ​សុខ​ភាព​របស់​លោក»។
រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Trump បាន​អំពាវនាវ​ឲ្យ​ដោះលែង​ពលរដ្ឋ​អាមេរិកាំង​ដែល​កំពុង​ជាប់​ឃុំឃាំង​ដោយ​អយុត្តិធម៌​ នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ជា​បន្ទាន់​និង​គ្មាន​លក្ខខណ្ឌ»៕

XS
SM
MD
LG