ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Mike Pence គ្រោង​ទប់ទល់​នឹង​ភាព​គឃ្លើន​របស់​កូរ៉េ​​ខាងជើង​នៅ​ឯ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា


លោក​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក Mike Pence ចរចា​ជាមួយ​នឹង​លោក​នាយករដ្ឋ​មន្ត្រី​ជប៉ុន Shinzo Abe នៅ​វិមាន​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​ក្រុង​តូក្យូ កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧។

អនុប្រធានាធិបតី​សហរដ្ឋអាមេរិក Mike Pence ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ទៅ​តំបន់​អាស៊ី​ឦសាន​ ដើម្បី​ពង្រីក​កេរ្តិ៍ឈ្មោះ​របស់​លោក។ នៅក្នុង​ឆ្នាំ​នេះ​លោកមាន​គម្រោង​ទៅ​ទស្សនកិច្ច​ឲ្យ​បាន​១០ប្រទេស​ និង​ដើម្បី​ទប់ទល់​ជាមួយ​នឹង​ភាពគឃ្លើន​របស់​កូរ៉េ​ខាងជើង​នៅឯការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ដែល​ធ្វើឡើង​នៅក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

មន្ត្រី​សេតវិមាន​ម្នាក់​បាន​ប្រាប់​ក្រុម​អ្នកសារពត៌មាន​នៅមុន​ដំណើរ​ទស្សនកិច្ច​របស់​លោក Pence កាល​ពី​ថ្ងៃចន្ទ​ថា​ សហរដ្ឋ​អាមេរិក​មិន​ចង់​ឲ្យ​របប​ដឹកនាំ​កូរ៉េ​ខាងជើង​ លួច​យក​សារ​ដើម្បី​ធ្វើ​ការ​ឃោសនា​របស់​ពួកគេ​នោះទេ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​អនុប្រធានាធិបតី​នៅក្នុង​ទីក្រុង​តូក្យូ​ និង​ទីក្រុង​សេអ៊ូល​នៅ​សប្តាហ៍​នេះ លោក Pence នឹង​ពង្រីក​នូវ​អ្វី​ដែល​រដ្ឋបាល​សហរដ្ឋ​អាមេរិក​ ហៅ​ថា​ជា​យុទ្ធនាការ​ដាក់​សម្ពាធ​អតិបរិមា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​ ដើម្បី​ធ្វើឲ្យ​ពួកគេ​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​ និង​កាំជ្រួញ​ផ្លោងឆ្លង​ទ្វីប​របស់​ខ្លួន។

ទស្សនកិច្ចនេះ​ធ្វើឡើង​នៅ​ស្របពេលមាន​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រទេសកូរ៉េ​ទាំងពីរ​ និង​មាន​សេចក្តី​រាយការណ៍​ពី​ការ​មិនព្រមព្រៀង​គ្នា​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីតោន​ និងរដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​ អំពី​វិធាការណ៍​ទប់ទល់​និង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។
មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា «យើង​បាន​ឃើញ​ពី​ការវាយលុក​យ៉ាង​គឃ្លើន​របស់​កូរ៉េខាងជើង​កាល​ពី​ពេល​កន្លង​មក​ ហើយ​ពួកគេ​មិនបាន​ធ្វើអ្វី​ដើម្បី​បញ្ជាក់​ពីការ​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ពួកគេ​នោះ​ទេ»។

បន្ទាប់​ពីលោក Pence ស្តាប់​បទបង្ហាញ​អំពី​ប្រព័ន្ធ​ការពារ​កាំជ្រួញ​ម៉ីស៊ីល​ផ្លោង​ឆ្លង​ទ្វីប​នៅ​ឯមូលដ្ឋាន​ទ័ពអាកាស​នៅក្នុង​រដ្ឋអាឡាស្កា​ នៅ​អំឡុង​ការឈប់​សំចត​របស់​លោក​រួច​មក​ លោក​នឹង​បន្ត​ដំណើរ​របស់​លោក​ទៅ​កាន់​ប្រទេស​ជប៉ុន។
លោក Pence នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​លោក​ នៅក្នុង​ទីក្រុងតូក្យូ​នៅ​ថ្ងៃពុធ​ លោក​នឹង​ជួប​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេសជប៉ុន​ និង​បន្ទាប់​មក​ជួប​ជាមួយ​នាយករដ្ឋ​មន្ត្រី​ជប៉ុន​ លោក Shinzo Abe នៅក្នុង​កម្មវិធី​ស្វាគមន៍​អាហារ​ពេលល្ងាច​សម្រាប់​លោក​អនុប្រធានាធិបតី Pence។ ភាគី​ទាំង​ពីរ​នឹង​ធ្វើ​សេចក្តី​ថ្លែងការណ៍​ទៅ​កាន់​អ្នកសារពត៌មាន​នៅ​ពេល​នោះ​ផងដែរ៕

XS
SM
MD
LG