ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ការពារ​បរាជ័យ​ជំនួប​កំពូល​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ជើង


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុង​ក្រុង​ហាណូយ។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុង​ក្រុង​ហាណូយ។

សេតវិមាន​កាលពី​ថ្ងៃ​អាទិត្យ បាន​ការពារ​បរាជ័យនៃ​ជំនួប​កំពូល​របស់​ប្រធា​នា​ធិបតី​ដូណាល់ ​ត្រាំកាល​ពី​សប្តាហ៍​មុន​ក្នុង​ទីក្រុង​ហាណូយ​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង គីម ​ជុង​អ៊ុន ​ដោយ​និយាយ​ថា ផលប្រយោជន៍​របស់​អាមេរិក​ត្រូវ​បាន​ការ​ពារ​ដោយ​ការ​មិនចុះ​សម្រុង​គ្នា​ដើម្បី​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ស្តី​ពី​លក្ខខណ្ឌ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

លោក John Bolton ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ CBS News ថា «បញ្ហា​គឺ​ថាកូរ៉េ​ខាង​ជើង​បាន​ប្រុងប្រៀប​សុខ​ចិត្ត​ទទួល​យក​អ្វី​ដែល​លោក​ប្រធានា​ធិបតី​ហៅ​ថា «កិច្ចព្រមព្រៀង​ដ៏​ធំមួយ» ដែល​ធ្វើ​មិន​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង​នៅ​ក្រោម​លក្ខខណ្ឌ​ដែល​ប្រធានាធិបតី​បាន​ប្រគល់​ឲ្យ​គីម ​ជុង​អ៊ុន ​ហើយ​នឹង​មាន​សក្តានុពល​សម្រាប់​សេដ្ឋ​កិច្ច​នៅ​ពេល​អនាគត ​ឬព្យាយាម​ធ្វើ​អ្វី​តិច​ជាង​លក្ខខណ្ឌ​ដែល​ជាការ​មិន​អាច​ទទួល​យក​បាន​សម្រាប់​យើង»។

លោក Bolton និយាយ​ទៀត​ថា៖ «ដូច្នេះ ​លោក​ប្រធានា​ធិបតី ​បាន​ប្រកាន់​យក​ទស្សនៈ​របស់​លោក។ លោក​ចង់​ធ្វើ​ឲ្យ​មានទំនាក់​ទំនង​យ៉ាង​ខ្លាំង​ជាមួយ​គីម ជុងអ៊ុន។ ខ្ញុំ​មិន​ចាត់​ទុក​ជា​ការ​បរាជ័យ​ទាល់​តែ​សោះ​ នៅពេល​ដែល​ផល​ប្រ​យោជន៍​ជាតិ​អាមេ​រិក​ត្រូវ​បាន​ការពារ​នោះ»។

លោក Bolton បាន​ប្រាប់​ទូរទស្សន៍​ខ្សែកាប CNN ថា៖ «យើង​បាន​បង្ហាញ​ម្តងទៀត​ពី​សក្តានុពល​ដល់​កូរ៉េខាង​ជើង ប្រសិនបើកូរ៉េ​ខាង​ជើង មាន​ឆន្ទៈ​ធ្វើមិន​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​នោះ»។

​លោក Bolton ​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ CBS ថា ​កូរ៉េខាង​ជើង មានឆន្ទៈ​ធ្វើ​ការ​ផ្តល់​សម្បទាន​ដែល​មានកម្រិត​ដើម្បី​រុះរើ​រោងចក្រ​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅ Yongbyon ​ដែល​លោក Bolton ពណ៌នា​ថា ជា​ម៉ាស៊ីន Reactor ចាស់ទ្រុឌ​ទ្រោម៕

XS
SM
MD
LG