ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ការទូត​មា្នក់​ប្រាប់​អ្នកស៊ើបអង្កេត​សភា​អាមេរិកាំង​ថា ​​សេតវិមាន​​ចាត់​មនុស្សជំនិត​បី​នាក់​ឲ្យដឹកនាំ​គោលនយោបាយ​ស្តីពី​អ៊ុយក្រែន


រូបឯកសារ៖ អគារសេតវិមាននៅរដ្ឋធានីវ៉ាស៊ីនតោន
រូបឯកសារ៖ អគារសេតវិមាននៅរដ្ឋធានីវ៉ាស៊ីនតោន

លោក​ Connolly បាននិយាយ​ថា ​លោក​ Kent បានឆ្លើយ​ជា​កសិណ​សាក្សី​ថា «ពួក​គេ​បាន​ហៅ​ខ្លួន​ឯងថា ​«មិត្តភក្តិ​បី​នាក់» តាម​ភាសា​អេស្ប៉ាញ ហើយពួកលោក​ក៏​និយាយដូច្នេះ​ដែរ​នៅចំពោះ​មុខ​វត្តមាន​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskiy នៅ​ក្នុង​ជំនួប​នៅក្នុង​ក្រុងកៀវ។

លោក Gerald Connolly សមាជិក​សភា​អាមេរិកាំង​ខាង​គណបក្ស​ប្រជាធិបតេយ្យបាននិយាយថា​ មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រសួង​ការបរទេស​អាមេរិកបាន​និយាយ​ប្រាប់​ក្រុមអ្នកស៊ើប​អង្កេត​របស់​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ជា​ផ្លូវ​ឯកជនកាលពីថ្ងៃ​អង្គារ​ថា ​ក្រុមមន្ត្រី​រដ្ឋបាល​បាននិយាយប្រាប់លោកឱ្យ​ «នៅ​ស្ងៀម​ស្ងាត់» អំពី​កិច្ចការ​ទាក់ទិន​នឹង​ប្រទេស​អ៊ុយក្រែន​ដោយ​សេចក្តី​គោរព​ដល់ «មនុស្សជំនិតបី​នាក់» ដែលទទួល​បន្ទុក​ត្រួតត្រា​គោលនយោបាយ​ការបរទេស​ចំពោះ​ប្រទេស​ជា​សម្ព័ន្ធមិត្ត​នេះ​ក្នុង​ផ្នែក​ខាង​កើត​នៃ​ទ្វីបអឺរ៉ុប។

លោក​ Connolly បាន​និយាយ​ប្រាប់ក្រុមអ្នកកាសែត​ថា​ លោក Kent បានពណ៌នា​ការប្រជុំមួយនៅ​ក្នុង​សេតវិមាន​កាលពីថ្ងៃ​ទី២៣ខែឧសភា ​ដែល​នៅ​ពេល​នោះលោក Mick Mulvaney នាយ​ខុទ្ទកាល័យ​ស្តី​ទី​របស់​លោកប្រធានាធិបតី​ Donald Trump បាន​ដាក់លោក​ Rick Perry រដ្ឋមន្ត្រីក្រសួង​ថាមពល លោក Gordon Sondland ឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំ​សហភាពអឺរ៉ុបនិង​លោក Kurt Volker ប្រេសិត​ស.រ.អា.ខាងកិច្ចការ​ប្រទេស​អ៊ុយក្រែន​ឱ្យ​ទទួល​បន្ទុក​កិច្ចការ​ប្រទេសនេះ។

លោក​ Connolly បាននិយាយ​ថា ​លោក​ Kent បានឆ្លើយ​ជា​កសិណ​សាក្សី​ថា «ពួក​គេ​បាន​ហៅ​ខ្លួន​ឯងថា ​«មិត្តភក្តិ​បី​នាក់» តាម​ភាសា​អេស្ប៉ាញ ហើយពួកលោក​ក៏​និយាយដូច្នេះ​ដែរ​នៅចំពោះ​មុខ​វត្តមាន​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskiy នៅ​ក្នុង​ជំនួប​នៅក្នុង​ក្រុងកៀវ។

លោក Connolly ក៏​បានរៀប​រាប់ដែរ​ថា លោក Kent បានថ្លែង​ប្រាប់ក្រុមអ្នកតាក់តែង​ច្បាប់​ថា ​រដ្ឋបាល​ Trump បានផ្អិប​ជំនួយ​យោធាដល់ប្រទេសអ៊ុយក្រែន​នៅពេល​ដាក់គំនាបសង្កត់​លើលោក Zelenskiy ឱ្យ​ស៊ើបអង្កេត​អំពីក្រុម​ហ៊ុនមួយ​មានចំណង​ទាក់ទង​ជាមួយ​កូន​ប្រុស​លោក Joe Biden ដែល​ជា​គូប្រជែងនយោបាយ​របស់​លោក Trump៕

XS
SM
MD
LG