ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីតទីប្រឹក្សាគោលនយោបាយការ​បរទេស​របស់​ប្រធានា​ធិបតី​ត្រាំផ្តល់កសិណ​សាក្សីនៅឯ​ការ​ស៊ើបអង្កេត​ប្តឹង​ទម្លាក់​ប្រធានា​ធិបតី​ចេញ​ពី​តំណែង

លោកស្រី Fiona Hill អតីត​អ្នក​ជំនួយការ​កំពូល​ស្តីពី​ប្រទេស​រុស្ស៊ី​និង​តំបន់​អឺរ៉ុប​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ​ត្រាំ ចាកចេញពីវិមានសភា Capitol Hill បន្ទាប់ពីផ្តល់កសិណសាក្សី កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។

ការផ្តល់​កសិណ​សាក្សី​របស់​លោក​ស្រី Hill បាន​ធ្វើ​ឡើង​សម្ងាត់ ​ក៏ប៉ុន្តែសេចក្តី​លម្អិត​បាន​ត្រូវរាយការណ៍​ដោយ​ទីភ្នាក់​ងារ​ព័ត៌មាន Associated Press កាសែត​ New York Times និងកាសែត Washington Post ដោយ​បាន​ដក​ស្រង់​សម្តី​មនុស្ស​ដែល​បាន​ដឹង​ពីការ​ផ្តល់​កសិណ​សាក្សី​របស់​លោកស្រី​មក​ចុះ​ផ្សាយ។

លោកស្រី Fiona Hill អតីត​អ្នក​ជំនួយការ​កំពូល​ស្តីពី​ប្រទេស​រុស្ស៊ី​និង​តំបន់​អឺរ៉ុប​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ​ត្រាំ ​បាន​ផ្តល់​កសិណសាក្សី​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​លោកស្រីជំទាស់​ប្រឆាំង​នឹង​ការ​បណ្តេញ​លោកស្រី Marie Yovanovitch អតីតឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​អ៊ុយក្រែន ​ហើយ​ថា ​លោក John Bolton អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិបាន​បញ្ជា​ឲ្យ​លោក​ស្រី Hill ​លើកឡើង​នូវការ​ព្រួយ​កង្វល់​អំពីការ​ខំ​ប្រឹងប្រែង​គាប​សង្កត់ប្រទេស​អ៊ុយ​ក្រែនជាមួយ​ពួក​មេធាវី​របស់​សេតវិមាន។

ការផ្តល់​កសិណ​សាក្សី​របស់​លោក​ស្រី Hill បាន​ធ្វើ​ឡើង​សម្ងាត់ ​ក៏ប៉ុន្តែសេចក្តី​លម្អិត​បាន​ត្រូវរាយការណ៍​ដោយ​ទីភ្នាក់​ងារ​ព័ត៌មាន Associated Press កាសែត​ New York Times និងកាសែត Washington Post ដោយ​បាន​ដក​ស្រង់​សម្តី​មនុស្ស​ដែល​បាន​ដឹង​ពីការ​ផ្តល់​កសិណ​សាក្សី​របស់​លោកស្រី​មក​ចុះ​ផ្សាយ។

លោក Goorge Kent ឧបការី​រង​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក ​ផ្តល់​កសិណ​សាក្សី​កាល​ពី​ថ្ងៃ​អង្គារ។

កាល​ពី​សប្តាហ៍​មុន ​លោក​ស្រី Yovanovitch ជា​អ្នក​ការទូត​ប្រចាំ​អាជីពរបស់​ក្រ​សួង ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​ប្រាប់​សមាជិក​សភាថា ​ប្រធានា​ធិបតី​ត្រាំ​បាន​បណ្តេញ​លោកស្រី​ចេញ​ពី​តំណែង​ដោយ​ផ្អែកលើ​ការអះអាងគ្មាន​មូលដ្ឋាន​និង​គ្មានការ​ពិត ​បន្ទាប់​ពី​លោក Rudy Guiliani មេធាវី​ផ្ទាល់​ខ្លួន​របស់​ប្រធានា​ធិប​តី​ត្រាំគាប​សង្កត់​អំពីការ​បំពេញ​ការងារ​របស់​លោកស្រី​នៅ​ក្នុង​រដ្ឋ​ធានី​កៀវ​នៃ​ប្រ​ទេស​អ៊ុយក្រែន។

លោក Giuliani បាន​ស្វះស្វែង​ធ្វើ​ឲ្យ​អ៊ុយក្រែន​ស៊ើបអង្កេត​លោក Joe Biden អតីត​អនុ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​និង​ជា​គូ​ប្រជែង​ខាង​នយោបាយ​របស់​ប្រធានា​ធិបតី​ត្រាំ ​និង​តួនាទី​ដែល​លោក Biden មាន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នៅ​ក្នុង​ការបណ្តេញរដ្ឋ​អាជ្ញា​អ៊ុយក្រែន​និងការ​ជាប់​ទាក់​ទិន​ណាមួយ​ដែល​អាច​មាន​ទៅ​នឹង​លោក Hunter Biden ដែល​ជា​កូនប្រុស​របស់​លោក Biden នៅ​ក្នុង​ក្រុម​ប្រឹក្សា​នាយក​ក្រុម​ហ៊ុន​ប្រេង Burisma ​របស់​អ៊ុយក្រែន។ ទាំង​លោក Biden និង​កូន​ប្រុស​របស់​លោក ​បាន​បដិសេធ​ថា ​ពួក​លោកមិន​បាន​ធ្វើ​អ្វី​ខុសទេ ហើយ​កូន​ប្រុស​របស់​លោក Biden បាន​ចាក​ចេញ​ពី​សមាជិក​ក្រុម​ប្រឹក្សា​នាយកអស់​ជា​ច្រើន​ខែមក​ហើយ៕

XS
SM
MD
LG