ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រដ្ឋសភា​អាមេរិក​ចោទ​សួរ​ជំនួយការ​ពិសេស​របស់​លោក ត្រាំ​ រឿង​ឃុបឃិត​ជាមួយ​រុស្ស៊ី


លោក​ស្រី Hope Hicks ប្រធាន​ផ្នែក​ទំនាក់​ទំនង​សេត​វិមាន​ ដែល​ជា​ជំនួយការ​ជិត​ស្និទ្ធ​​របស់​លោក​ត្រាំ ជួយប​គណៈ​កម្មាធិការ​ស៊ើប​ការណ៍​​ជា​អសាធារណៈ នៅ​វិមាន​ Capitol ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​២៧ កុម្ភៈ ២០១៨។
លោក​ស្រី Hope Hicks ប្រធាន​ផ្នែក​ទំនាក់​ទំនង​សេត​វិមាន​ ដែល​ជា​ជំនួយការ​ជិត​ស្និទ្ធ​​របស់​លោក​ត្រាំ ជួយប​គណៈ​កម្មាធិការ​ស៊ើប​ការណ៍​​ជា​អសាធារណៈ នៅ​វិមាន​ Capitol ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​២៧ កុម្ភៈ ២០១៨។

លោកស្រី ​Hope Hicks ​ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ​ បាន​បង្ហាញ​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នៅ​ពី​មុន​គណៈកម្មាធិការ​សភា​ដែល​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ទំនាក់​ទំនង​របស់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក ត្រាំ​ ជាមួយ​នឹង​ប្រទេស​រុស្ស៊ី ប៉ុន្តែ​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​របស់​សមាជិក​សភា​អំពី​ការងារ​រយៈ​ពេល ១៣​ខែ របស់​លោកស្រី​នៅ​ក្នុង​សេតវិមាន។

គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋសភា​បាន​ជួប​ប្រជុំ​បិទ​ទ្វារ​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​ជាមួយ​នឹង​លោកស្រី ​Hicks។ លោកស្រី ​Hicks ដំបូង​ធ្វើ​ការ​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក ត្រាំ​ ក្នុង​តួនាទី​ជា​អ្នក​នាំ​ពាក្យ​ផ្នែក​ទំនាក់ទំនង​សាធារណៈ​ឲ្យ​កូនស្រី​របស់​លោក ត្រាំ​ គឺ​អ្នកស្រី​ Ivanka Trump ដើម្បី​ផ្សព្វផ្សាយ​ពី​អាជីវកម្ម​សំលៀក​បំពាក់ មុន​ពេល​លោកស្រី​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក ត្រាំ។

លោក ​Adam Schiff សមាជិក​សភា​កំពូល​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​គណៈ​កម្មាធិការ​ស៊ើប​ការណ៍​សម្ងាត់​របស់​រដ្ឋសភា​បាន​និយាយ​ថា លោកស្រី​ Hicks បាន​ឆ្លើយ​សំណួរ​អំពី​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក ត្រាំ​ ដែល​ចម្លើយ​ខ្លះ​ផ្ដោត​លើ​រយៈ​ពេល​រវាង​ថ្ងៃ​បោះ​ឆ្នោត និង​ថ្ងៃ​ដែល​លោក ត្រាំ​ ស្បថ​ចូល​កាន់​តំណែង ប៉ុន្តែ​គ្មាន​ចម្លើយ​ណា​មួយ​អំពី​រយៈ​ពេល​ដែល​លោកស្រី​ធ្វើ​ការ​នៅ​ក្នុង​សេតវិមាន​នោះ​ទេ។

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​មុន​ពេល​លោកស្រី Hicks ត្រូវ​គេ​ចោទ​សួរ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ លោក ត្រាំ​ បាន​សរសេរ​នៅ​លើ Twitter ថា «សកម្មភាព​តាម​ព្យាបាទ»។ លោក ត្រាំ​ បាន​ស្រង់​សម្ដី​របស់​អ្នក​វិភាគ​មួយ​ចំនួន​ដែល​និយាយ​ថា គ្មាន​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ថា​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក ត្រាំ​ ឃុបឃិត​ជាមួយ​នឹង​រុស្ស៊ី​នោះ​ទេ៕

XS
SM
MD
LG