ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការរំពឹង​ទុក​ខ្លះ​ៗនៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ស្តីពី​ស្ថានភាព​សហព័ន្ធ​របស់​លោក ត្រាំ


សុន្ទរកថា​ស្តីពី​ស្ថានភាព​សហព័ន្ធ​របស់​លោក ដូណាល់ ត្រាំ នឹង​ប្រព្រឹត្ត​ឡើង​នៅ​ម៉ោង​៩ល្ងាច នៅ​រដ្ឋធានីវ៉ាស៊ីនតោន។
សុន្ទរកថា​ស្តីពី​ស្ថានភាព​សហព័ន្ធ​របស់​លោក ដូណាល់ ត្រាំ នឹង​ប្រព្រឹត្ត​ឡើង​នៅ​ម៉ោង​៩ល្ងាច នៅ​រដ្ឋធានីវ៉ាស៊ីនតោន។

ការថ្លែង​សុន្ទរកថា​ស្តីពី​ស្ថានភាព​សហព័ន្ធ​របស់​លោក​ប្រធានាធិបតី ត្រាំ ឆ្នាំ​នេះ មាន​លក្ខណៈ​ខុស​ពី​ឆ្នាំ​មុន ដោយសារ​តែ​សមាសភាព​របស់​រដ្ឋសភា​អាមេរិក​ថ្មី ដែល​មាន​លោកស្រី Nancy Pelosi ជា​ប្រធាន​រដ្ឋសភា​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​សមាជិក​រដ្ឋសភា​ជា​ស្ត្រី​កាន់តែ​ច្រើន​ឡើង។

នៅ​ម៉ោង​៩ល្ងាច​នេះ​នៅ​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​នឹង​ម៉ោង​៩ព្រឹក​ថ្ងៃពុធ​ម៉ោង​នៅ​កម្ពុជា លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នឹង​ថ្លែង​សុន្ទរកថា​ស្តី​ពី​ស្ថានភាព​សហព័ន្ធ​លើក​ទី២ ទៅកាន់​រដ្ឋសភា​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

មុន​សុន្ទរកថា​របស់​លោក មាន​ការ​សន្និដ្ឋាន​ពី​ប្រធានបទ​ និង​បញ្ហា​ចម្រូង​ចម្រាស​មួយ​ចំនួន ដែល​គេ​រំពឹង​ថា លោក​ ត្រាំ នឹង​លើក​ឡើង ក្នុង​នោះ​រួម​មាន បញ្ហា​អន្តោប្រវេសន៍​និង​សន្តិសុខ​ព្រំដែន បញ្ហា​ដក​កម្លាំង​ទ័ព​អាមេរិក​នៅ​ប្រទេស​ស៊ីរី និង​អាហ្វហ្គានីស្ថាន និង​បញ្ហា​សុខភាព​ជា​ដើម។

ជាទូទៅ នៅ​ក្នុង​សុន្ទរកថា​ស្តី​ពី​ស្ថានភាព​សហព័ន្ធ ប្រធានាធិបតី​ភាគ​ច្រើន​ត្រូវបាន​រំពឹង​ថា នឹង​លើក​ឡើង​ពី​សមិទ្ធផល​ដែល​សម្រេច​បាន​ដោយ​រដ្ឋបាល​របស់​ខ្លួន ដូច្នេះ​ក៏​មាន​ការ​រំពឹង​ថា លោក ត្រាំ អាច​នឹង​លើក​ឡើង​ពី​សមិទ្ធផល​នៃ​គោលនយោបាយ​របស់​រដ្ឋបាល​លោក​ក្នុង​រយៈពេល​២ឆ្នាំ​កន្លង​ទៅ​នេះ។

ការថ្លែង​សុន្ទរកថា​ស្តីពី​ស្ថានភាព​សហព័ន្ធ​របស់​លោក​ប្រធានាធិបតី ត្រាំ ឆ្នាំ​នេះ មាន​លក្ខណៈ​ខុស​ពី​ឆ្នាំ​មុន ដោយសារ​តែ​សមាសភាព​របស់​រដ្ឋសភា​អាមេរិក​ថ្មី ដែល​មាន​លោកស្រី Nancy Pelosi ជា​ប្រធាន​រដ្ឋសភា​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​សមាជិក​រដ្ឋសភា​ជា​ស្ត្រី​កាន់តែ​ច្រើន​ឡើង។

បន្ទាប់​ពី​លោក​ប្រធានាធិបតី ត្រាំ ថ្លែង​សុន្ទរកថា​ស្តីពី​ស្ថានភាព​សហព័ន្ធ​ជា​លើក​ទី២​របស់​លោក លោកស្រី Stacey Abrams អតីត​បេក្ខជន​អភិបាល​រដ្ឋ Georgia ខាង​គណបក្ស​ប្រជាធិបតេយ្យ ត្រូវបាន​ជ្រើសតាំង​ឲ្យ​ឡើង​ថ្លែង​ឆ្លើយ​តប​នឹង​ការ​ថ្លែង​សុន្ទរកថា​របស់​លោក​ ត្រាំ។ នេះ​គឺជា​ប្រពៃណី​មួយ​ ដែល​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ស្តី​ពី​ស្ថានភាព​សហព័ន្ធ​ដោយ​ប្រធានាធិបតី​អាមេរិក។

សុន្ទរកថា​នេះ នឹង​ត្រូវ​ថ្លែង​មួយ​សប្តាហ៍​យូរ​ជាង​ការ​កំណត់​ទុក​ពី​មុន​នៅ​ថ្ងៃ​ទី​២៩ខែ​មករា នៅ​ក្រោយ​លោកស្រី Pelosi បាន​រារាំង​លោក​ ត្រាំ មិន​ឱ្យ​ថ្លែង​សុន្ទរកថា​លោក​រហូត​ដល់​ពេល​ណា​ដែល​រដ្ឋាភិបាល​បើក​ជា​ថ្មីវិញ៕

XS
SM
MD
LG