ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Roger Stone ដែល​ជា​សម្ព័ន្ធមិត្ត​របស់លោក Trump មិន​សារភាព​ទទួល​កំហុស​ក្រោម​បទចោទ​ការជ្រៀតជ្រែក​របស់​រុស្ស៊ី  


លោក Roger Stone ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏យូរ​មកហើយ​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump កាល​ពី​ថ្ងៃអង្គារ​ត្រូវ​បាន​ចោទប្រកាន់​៧ករណី​នៅក្នុង​តុលាការ​សហព័ន្ធ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។

ខុស​ពី​ជនជាប់ចោទ​ផ្សេងទៀត​ក្នុង​ករណី​បទព្រហ្មទណ្ឌ​នៅ​អាមេរិក​លោក Stone បាន​បង្ហាញខ្លួន​នៅតាម​សារព័ត៌មាន​នានា​ ដើម្បី​អះអាង​ពី​ភាពស្អាតស្អំ​របស់​លោក និង​និយាយ​បង្អាប់​ស្មាក្តី​ពិសេស​លោក Robert Mueller ជា​អ្នក​ដែល​បាន​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក។

លោក Roger Stone ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏យូរ​មកហើយ​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump កាល​ពី​ថ្ងៃអង្គារ​ត្រូវ​បាន​ចោទប្រកាន់​៧ករណី​នៅក្នុង​តុលាការ​សហព័ន្ធ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ពាក់ព័ន្ធ​ទៅនឹង​ការបែកធ្លាយ​សារអេឡិចត្រូនិក​របស់​អតីត​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោកស្រី Hillary Clinton ដែល​ជា​គូប្រជែង​របស់​លោក Trump កាល​ពី​ពេលបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០១៦។

លោក Stoneដែល​មាន​អាយុ៦៦ឆ្នាំ​ ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​សប្តាហ៍​មុន​នៅ​ឯ​គេហដ្ឋាន​របស់​លោក​ក្នុង​រដ្ឋFloridaនៅ​អំឡុងពេល​ការវាយឆ្មក់​របស់​កងកម្លាំងFBI កាល​ពី​ពេលព្រលឹម​ស្រាងៗ​នោះ​ មិន​បាន​សារភាព​ទទួល​កំហុស​លើ​ការចោទ​ប្រកាន់​៥ករណី​ថា​ បាន​កុហក​សភា​អំពី​តួនាទី​របស់​លោក​នៅក្នុង​ករណី​បែកធ្លាយ​សារ​អេឡិចត្រូនិក​ឬE-mailsនៅលើ​គេហទំព័រ WikiLeaks និង​មួយ​ករណី​ទៀត​គឺ​ក្រោម​បទចោទ​ថា​បាន​រំខាន​សាក្សី​ និង​រាំងស្ទះ​ដល់​ការស៊ើបអង្កេត​របស់​សភា​នៅក្នុង​ករណី​ឃុបឃិត​រវាង​យុទ្ធនាការ​បោះ​ឆ្នោត​របស់​លោកTrumpជាមួយ​នឹង​ប្រទេសរុស្ស៊ី។

ខុស​ពី​ជនជាប់ចោទ​ផ្សេងទៀត​ក្នុង​ករណី​បទព្រហ្មទណ្ឌ​នៅ​អាមេរិក​លោក Stone បាន​បង្ហាញខ្លួន​នៅតាម​សារព័ត៌មាន​នានា​ ដើម្បី​អះអាង​ពី​ភាពស្អាតស្អំ​របស់​លោក និង​និយាយ​បង្អាប់​ស្មាក្តី​ពិសេស​លោក Robert Mueller ជា​អ្នក​ដែល​បាន​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក។

ការ​ចោទប្រកាន់​ប្រឆាំង​នឹង​លោកStone​ មិន​បាន​ចោទប្រកាន់​ថា​លោក​បាន​ជួយ​សម្របសម្រួល​ជាមួយ​ប្រទេសរុស្ស៊ី​ឬ​ជាមួយ​គេហទំព័រWikiLeaksអំពី​ការបែកធ្លាយ​សារអេឡិចត្រូឡិច​ ដែល​អាជ្ញាធរ​អាមេរិក​និយាយ​ថា​ត្រូវ​បាន​លួច​យក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ដោយ​ភា្នក់ងារ​របស់​រុស្ស៊ី​នោះទេ។ លោក Stone បាន​ប្រាប់​សារព័ត៌មានABC កាល​ពីថ្ងៃអាទិត្យ​ថា ​អ្វីដែល​លោក​បាន​ធ្វើ​គឺ​ទទួល​បាន​ព័ត៌មាន​ដែល​មាន​ចុះផ្សាយ​តាម​សាធារណៈ​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG