ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​អ្វី​ជា​កម្មវិធី​ស្រាវជ្រាវ​អំពីការ​ប្រែប្រួល​អាកាសធាតុ​​នៅ​ក្នុង​ស.រ.អា?


រូបឯកសារ៖ ផ្សែងផុលចេញពីរោងចក្រចម្រាញ់ថាមពល ប្រើធ្យូងមួយនៅស.រ.អា។ 
រូបឯកសារ៖ ផ្សែងផុលចេញពីរោងចក្រចម្រាញ់ថាមពល ប្រើធ្យូងមួយនៅស.រ.អា។ 

សេចក្តី​រាយការណ៍​នេះ​បាននិយាយ​ថា​ មហន្តរាយ​ខាង​អាកាសធាតុបែប​នេះ​មានច្រើន​នៅ​ទូទាំង​ប្រទេស​ហើយ​បានព្រមាន​ថា ​បើ​គ្មានសកម្មភាព​ខ្លាំង​ក្លា​ ដើម្បីទប់ទល់ទេ ​មហន្តរាយ​ទាំង​នេះ​នឹង​មានភាព​អាក្រក់ជាងមុន​ថែមទៀត។​

កាល​ពីថ្ងៃ​សុក្រ​ កម្មវិធី​ស្រាវជ្រាវ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​សាកល ធ្វើ​ឡើងដោយ​ស.រ.អា​ ហៅ​កាត់ថា​ USGCRP បាន​ចេញផ្សាយ​ការ​ស្ទង់ប៉ាន់​មើល​អំពី​អាកាស​ធាតុជាតិ ​ដែល​ជា​សេចក្តី​រាយការណ៍មួយ​និយាយ​ថា​ផល​ប៉ះពាល់​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​ដោយមានរួម​បញ្ចូលខ្យល់ព្យុះខ្លាំង ការ​រាំងស្ងួត និង​ភ្លើងឆេះព្រៃ​មានភាព​អាក្រក់​ជាងមុន​នៅ​ក្នុង​ស.រ.អា។

របាយការណ៍​នេះ​ក៏​បាននិយាយ​ដែរ​ថា​ មហន្តរាយ​ខាង​អាកាស​ធាតុ​ទាំង​នេះ ​ដែល​ខ្លាំង​ជាងមុន និងមាន​រយៈពេល​យូរជាង​មុន​បានបណ្តាលជា​ផ្នែកមកពី​ធាតុអាកាស​សាកល​ក្តៅ​ជាងមុន ដែល​ភាសាអង់គ្លេស​ហៅ​ថា​ global warming។​

សេចក្តី​រាយការណ៍​នេះ​បាននិយាយ​ថា​ មហន្តរាយ​ខាង​អាកាសធាតុបែប​នេះ​មានច្រើន​នៅ​ទូទាំង​ប្រទេស​ហើយ​បានព្រមាន​ថា ​បើ​គ្មានសកម្មភាព​ខ្លាំង​ក្លា​ ដើម្បីទប់ទល់ទេ ​មហន្តរាយ​ទាំង​នេះ​នឹង​មានភាព​អាក្រក់ជាងមុន​ថែមទៀត។​

កម្មវិធី​ស្រាវជ្រាវ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​សាកល​របស់​ស.រ.អ.ជា​កម្មវិធី​សហព័ន្ធមួយ​ទទួល​អាណត្តិ​ពី​សភា​ស.រ.អា​ ដើម្បីសម្របសម្រួល​ការ​ស្រាវជ្រាវ​ និង​វិនិយោគ​របស់​សហព័ន្ធ​ ដើម្បី​ឱ្យ​យល់អំពី​កម្លាំង​ដែល​មានផល​បះពាល់លើ​បរិដ្ឋាន​សាកល​ទាំង​ខាងមនុស្ស​ និង​ខាង​ធម្មជាតិ​និង​ការប៉ះ​ទង្គិច​របស់​វា​ទៅលើសង្គម។ ក្នុង​ឋានៈ​ជា​អាជ្ញាធរ​នាំមុខ​របស់​សហព័ន្ធ​អំពី​វិទ្យាសាស្ត្រ​ខាងការប្រែប្រួល​ធាតុអាកាស កម្មវិធី​ USGCRP និងទី​ភ្នាក់ងារ​ជាសមាជិក​របស់​ផង​ខ្លួន​បំពេញ​មុខនាទី​សំខាន់​មួយ​ក្នុងការ​ធ្វើការទាក់ទង​ និងអប់រំ​ពលរដ្ឋអំពី​អាកាស​ធាតុ និងការ​ប្រែប្រួល​អាកាសធាតុសាកល៕

XS
SM
MD
LG