ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើការ​ដាក់​ទណ្ឌកម្ម​ប្រេងមាន​ផល​ប៉ះពាល់​អ្វី​ខ្លះលើ​ប្រទេស​វ៉េណេស៊ុយអេឡា?


ម៉ាស៊ីន​បូម​ប្រេង​ត្រូវ​បាន​លាបពណ៌​ជា​ទង់ជាតិ​វ៉េណេស៊ុយអេឡា​ក្នុង​ទីក្រុង​ Lagunillas​ កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ២០១៩។

ប្រាក់​ចំណូល​ស្ទើរទាំង​អស់​របស់​ប្រទេសវ៉េណេស៊ុយអេឡា ​បាន​មក​ពី​ការ​លក់​ប្រេង ​ហើយ​សហរដ្ឋ​អាមេរិក ​ជា​ប្រទេស​នាំ​ប្រេង​ឆៅចូលដ៏​ធំ​បំផុតរបស់វ៉េណេស៊ុយអេ​ឡា។

ក៏ប៉ុន្តែ ដោយសារតែ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំងក្រុមហ៊ុនប្រេង PDVSA ​ដែល​ជា​ក្រុម​ហ៊ុន​រដ្ឋ ​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​ នឹង​មិន​បាន​ទទួល​កម្រៃ​មក​មូលធន​នេះ​ទេ។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុម​ហ៊ុនចម្រាញ់​ប្រេង​ CITGO របស់​សហរដ្ឋ​អាមេរិក ដែលជា​សាខាក្រុមហ៊ុន PDVSA ដើម្បី​បន្ត​កិច្ចប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេសវ៉េណេស៊ុយអេឡា។

ទោះ​ជាយ៉ាង​ណា​ក៏ដោយ ​ប្រាក់​ដែលបាន​មក​ ​នឹង​មិន​បាន​ទៅ​រដ្ឋាភិបាល​របស់​លោក​ម៉ាឌុយរ៉ូ​ទេ ក៏ប៉ុន្តែ ​ចូល​ទៅ​ក្នុង​ខ្ទង់​គណនី​របស់​លោក Juan Guaido មេដឹកនាំ​គណបក្ស​ប្រ​ឆាំង​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​ប្រទេស​៥០​ទៀត​ទទួល​ស្គាល់​ថាជា​ប្រធានា​ធិបតី​អន្តរកាល​របស់​វ៉េណេស៊ុយ​អេឡា។

​មន្រ្តី​រដ្ឋ​បាល​របស់​ប្រធានា​ធិបតី​ត្រាំ ​និយាយ​ថា ការ​ដាក់​ទណ្ឌកម្ម ​អាច​នាំ​ឲ្យ​បាត់​បង់​ប្រាក់​១១ពាន់​លាន​ដុល្លារ​សម្រាប់​រដ្ឋាភិបាល​ម៉ាឌុយរ៉ូ។ ការ​ដាក់​ទណ្ឌកម្ម ​ក៏​នឹងប៉ះពាល់​ផលិតផលដែរ ​ពី​ព្រោះតែ​វ៉េណេស៊ុយអេឡា ​នឹង​មិនអាច​ទិញ​ប្រេង​ឆៅ​ប្រ ភេទស្រាល​របស់​សហរដ្ឋ​អាមេរិក ​ដើម្បី​លាយ​ជាមួយ​ប្រភេទប្រេង​ឆៅធន់​ធ្ងន់​របស់​ខ្លួន។​ ដោយ​មិន​មាន​ប្រេងឆៅប្រភេទ​ស្រាល ​ប្រេង​ឆៅ​ប្រភេទ​ធ្ងន់ ​មិន​អាចហូរកាត់​បំពង់​ប្រេង​ដើម្បី​ដឹក​ចេញ​បាន​ទេ។

​ដោយ​មាន​ការដាក់​ទណ្ឌកម្ម​ដ៏​ខ្លាំង​បែបនេះ ​សហរដ្ឋ​អាមេរិក កំពុង​ព្យាយាម​ដាក់​ការ​គាប​សង្កត់​លើ​ប្រធានា​ធិបតី​ម៉ាឌុយ​រ៉ូឲ្យ​ចុះ​ចេញ​ពី​ដំណែង៕

XS
SM
MD
LG