ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​វេណេស៊ុយអេឡា​បញ្ជាឲ្យ​បណ្តេញ​​អ្នកការទូត​អាល្លឺម៉ង់


រូបឯកសារ៖ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់លោក Martin Kriener ថ្លែង​នៅក្នុង​សន្និសីទ​កាសែតមួយ នៅ​ប្រទេសវ៉េណេស៊ុយអេឡា ថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១៩។
រូបឯកសារ៖ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់លោក Martin Kriener ថ្លែង​នៅក្នុង​សន្និសីទ​កាសែតមួយ នៅ​ប្រទេសវ៉េណេស៊ុយអេឡា ថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១៩។

វេណេស៊ុយអេឡា ​បាន​ស្ថិត​នៅ​ក្នុង​វិបត្តិ​មនុស្ស​ធម៌​ដែល​ត្រូវ​គេ​រំពឹង​នឹង​មាន​ភាព​អាក្រក់​បំផុត​នៅពេល​ដែល​ការ​ដាក់​ទណ្ឌកម្ម​ប្រេង​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​​ប្រទេស​នេះ។

រដ្ឋាភិបាល​វេណេស៊ុយអេឡា បាន​បញ្ជា​ឲ្យ​បណ្តេញ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ពី​ព្រោះ​តែការគាំទ្រ​របស់​លោក​ដល់​លោក Juan Guaido មេដឹកនាំ​គណបក្ស​ប្រ​ឆាំង​ដែល​មាន​ជម្លោះ​ខាងនយោបាយ​ជាមួយ​ប្រធានា​ធិបតី Nicolas Maduro។

រដ្ឋាភិបាល​វេណេ​ស៊ុយអេឡា បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា លោក​ឯកអគ្គរដ្ឋ​ទូត​ Martin Kriener ត្រូវតែ​ចាកចេញ​នៅ​ក្នុង​រយៈ​ពេល​៤៨ម៉ោង​ចំពោះ​អ្វី​ដែល​សេចក្តី​ថ្លែងការណ៍​បាន​និយាយថា ការ​ជ្រៀត​ជ្រែក​របស់​លោកឯកអគ្គរដ្ឋ​ទូត Kriener នៅក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​វេណេស៊ុយអេឡា។​ បទ​បញ្ជា​នេះ ​បាន​កើត​មាន​ឡើង​បន្ទាប់ពី​លោកឯក​អគ្គរដ្ឋ​ទូត Kriener បាន​ជួប​ជាមួយ​លោកហ្គៃដូ​នៅ​ឯចំណត​អាកាស​យានដ្ឋាន​រដ្ឋធានី​ការ៉ាកាស​កាល​ពី​ថ្ងៃ​ចន្ទ​ បន្ទាប់​ពី​ការ​វិល​ត្រឡប់​របស់​លោក​មកកាន់​ប្រទេស​វិញ។

លោកហ្គៃដូ មេដឹកនាំ​គណបក្ស​ប្រឆាំង ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សហរដ្ឋ​អា​មេ​រិក​និង​ប្រទេស​៥០​ផ្សេង​ទៀត​ជា​មេដឹកនាំ​អន្តរកាល​នៃ​ប្រទេស​វេណេស៊ុយ​អេឡា ​បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​វិញ​តាម​ជើ​ង​យន្តហោះ​ពាណិជ្ជកម្មមក​ពីបំពេញ​ទស្សនកិច្ច​ប្រទេស​នានា​នៅ​តំបន់​អាមេរិក​ឡាទីន​ នៅ​ក្នុងការ​បំពាន​នៃ​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ដែល​ត្រូវបានធ្វើ​ឡើង​ដោយ​តុលាការ។ លោក​ហ្គៃ​ដូ ​បាន​អំពាវនាវ​ឲ្យ​មានការ​បណ្តេញ​លោកម៉ាឌុយរ៉ូ ​ចេញ​ពី​តំណែង​នៅឯ​ការ​តវ៉ា​ប្រឆាំង​មួយ​ភ្លាម​ៗ​បន្ទាប់​ពី​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក។

វេណេស៊ុយអេឡាបាន​ស្ថិត​នៅ​ក្នុង​វិបត្តិ​មនុស្ស​ធម៌​ដែល​ត្រូវ​គេ​រំពឹង​នឹង​មាន​ភាព​អាក្រក់​បំផុត​នៅពេល​ដែល​ការ​ដាក់​ទណ្ឌកម្ម​ប្រេង​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹងប្រទេស​នេះ។

ក្រុម​អ្នកគាំទ្រ​លោកហ្គៃដូបាន​សប្បាយ​រីករាយបាន​អះអាង​ថា ​ការ​ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី​ម្តងទៀត​កាល​ពី​ឆ្នាំ​ទៅ​របស់​លោកម៉ាឌុយ​រ៉ូ​ដែល​មាន​ការ​គាំទ្រ​ពី​ប្រទេស​រុស្ស៊ី​ត្រូវ​ចាត់​ទុក​ជា​មោឃៈ៕

XS
SM
MD
LG