ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Pence ជួប​ជាមួយ​លោក Guaido និង​ថ្លែង​សន្ទរកថា​ទៅ​ក្រុម Lima ខណៈ ​ ភាព​ចលាចល​កើនឡើង​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា


ማክሮንና የአልጄሪያው ፕሬዚዳንት አብደልማጂድ ታቡን በጦርነቱ ወቅት ህይወታቸውን ያጡ ወታደሮች መታሰቢያን ጎብኝተዋል።
ማክሮንና የአልጄሪያው ፕሬዚዳንት አብደልማጂድ ታቡን በጦርነቱ ወቅት ህይወታቸውን ያጡ ወታደሮች መታሰቢያን ጎብኝተዋል።

អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Mike Pence បាន​ប្រាប់​លោក Juan Guaido ជា​អ្នក​ដែល​អាមេរិក​បាន​ទទួល​ស្គាល់​ថា​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​ប្រទេស​វ៉េណេស៊ុយអេឡា​ថា​សហរដ្ឋអាមេរិក​នៅ​គាំទ្រ​ពី​ក្រោយ​លោក១០០​ភាគរយ។

លោក Pence បាន​ថ្លែង​ដូច្នេះ​នៅ​អំឡុង​កិច្ចប្រជុំ​ត្រីភាគី​មួយ​ជាមួយ​លោក Guiado និង​ប្រធានាធិបតី​កូឡុំប៊ី​លោក Ivan Duque ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង Bogota ប្រទេស​កូឡុំប៊ី។ ខណៈ​លោក Pence និង​ពួក​មេដឹកនាំ​ក្នុងតំបន់​ត្រូវ​គេ​រំពឹង​ថា​នឹង​ពិភាក្សា​គ្នា​អំពី​យុទ្ធសាស្ត្រ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លោក Nicolas Maduro ចុះ​ចេញ​ពី​តំណែង​ឲ្យ​បាន​ឆាប់​បំផុត​ និង​អំពី​មធ្យោបាយ​នានា​ដើម្បី​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ដែល​កំពុង​ស្តុកទុក​នៅ​ខាងព្រំដែន​ប្រទេស​ប្រេស៊ីល និង​ប្រទេស​កូឡុំប៊ី​ចូល​ទៅក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​ដើម្បី​ចែក​ដល់​ប្រជាពលរដ្ឋ​វ៉េណេស៊ុយអេឡា​ដែល​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ម្ហូបអាហារ​ និង​ថ្នាំពេទ្យ​ជាដើម។

លោក Pence នឹង​ថ្លែង​សន្ទរកថា​អំពី​ការកើនឡើង​នៃ​វិបត្តិ​នៅ​វ៉េណេស៊ុយអេឡា​ទៅ​កាន់​ក្រុម​លីម៉ា​ ដែល​ជា​គណកម្មាធិការ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេសវ៉េណេស៊ុយអេឡា។

លោក​អនុប្រធានាធិបតី​ក៏​ត្រូវ​គេរំពឹង​ថា​នឹង​ជួប​ជាមួយ​ពួកមេដឹកនាំ​វ៉េណេស៊ុយអេឡា និង​ក្រុមគ្រួសារ​របស់​ពួកគេ​ដែល​និរទេស​ខ្លួន​ មុន​នឹង​លោក​វិល​ត្រឡប់​មក​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ៕

XS
SM
MD
LG