ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្រ្តាលី​នឹង​មិន​ធ្វើ​តាម​ការ​ទាមទារ​របស់​ចិន​ដើម្បី​ចរចា​​ឡើង​វិញ​ទេ​


រូប​ឯកសារ៖ រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​អ្នកស្រី ​Marise Payne ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​រួម​គ្នា​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi នៅ​ក្នុង​ទី​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។
រូប​ឯកសារ៖ រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​អ្នកស្រី ​Marise Payne ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​រួម​គ្នា​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi នៅ​ក្នុង​ទី​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​អ្នកស្រី ​Marise Payne ​បាន​និយាយ​ថា​ប្រទេស​អូស្ត្រាលី​នឹង​មិន​ទទួល​យក​ការ​ទាមទារ​របស់​ប្រទេស​ចិន​ឱ្យ​ប្តូរ​គោល​នយោបាយ​ដើម្បី​ចាប់​ផ្តើម​កិច្ច​ចរចា​ទ្វេភាគី​ឡើង​វិញ​ទេ។​នេះ​បើ​តាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Reuters នៅ​ថ្ងៃ​សុក្រ។

អ្នកស្រី​ Payne ​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីក្រុង​កង់បេរ៉ា​ថា៖​«យើង​ត្រូវ​បាន​ប្រទេស​ចិន​ប្រាប់​ថា​ចិន​នឹង​ចូលរួម​ការ​សន្ទនា​កម្រិត​ខ្ពស់​លុះត្រា​យើង​ធ្វើ​តាម​លក្ខខណ្ឌ​របស់​គេ។​ អូស្ត្រាលី​មិន​មាន​លក្ខខណ្ឌ​សម្រាប់​ការ​សន្ទនា​ទេ។​យើង​មិន​អាច​ធ្វើ​តាម​លក្ខខណ្ឌ​របស់​ពួកគេ​ទេ​ឥឡូវ​នេះ»។​

ទំនាក់ទំនង​ចិន​និង​អូស្ត្រាលី​បាន​រង្គោះរង្គើ​បន្ទាប់​ពី​ប្រទេស​អូស្រ្តាលី​បាន​ហាម​មិន​ឱ្យ​ក្រុមហ៊ុន​Huawei​ បង្កើត​បណ្តាញ​អ៊ីនធឺណេត ​5G ​នៅ​ឆ្នាំ​២០១៨ ​ហើយ​ទំនាក់ទំនង​បាន​ធ្លាក់​ចុះ​បន្ថែម​ទៀត​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​បាន​អំពាវនាវ​កាល​ពី​ឆ្នាំ​មុន​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​អំពី​ប្រភព​ដើម​នៃ​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​ដែល​ត្រូវ​បាន​រាយ​ការណ៍​ជាលើក​ដំបូង​នៅ​ភាគ​កណ្តាល​ប្រទេស​ចិន​កាលពី​ឆ្នាំ​មុន។​

ប្រទេស​ចិន​បាន​ឆ្លើយ​តប​ដោយ​យក​ពន្ធ​លើ​ទំនិញ​អូស្ត្រាលី​រួម​មាន​ស្រា​និង​គ្រាប់ ​barley ​ហើយ​កំហិត​ការ​នាំ​ចូល​សាច់គោ​ធ្យូងថ្ម​និង​ផ្លែ​ទំពាំង​បាយជូរ​អូស្ត្រាលី។

ទោះបី​ជា​ទំនាក់ទំនង​ទ្វេភាគី​នេះ​មាន​ភាព​តាន​តឹង​ក៏ដោយ​ក៏ចិន​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អូស្ត្រាលី៕

XS
SM
MD
LG