ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រជាជន​យេម៉ែន​ប្រឈម​នឹង​ទុរ្ភិក្ស​​បើ​​មិន​មាន​ជំនួយ​ជា​បន្ទាន់​ទេ​នោះ​


រូបឯកសារ៖ ពលរដ្ឋ​យេម៉ែន​បង្ហាញ​ឯកសារ​ដើម្បី​ទទួល​​បាន​របប​អាហារ​ពី​អ្នក​មាន​សប្បុរសធម៌​ក្នុង​ស្រុក នៅ​ទីក្រុង​សាណា ប្រទេស​យេម៉ែន កាល​ពី​ឆ្នាំ​២០១៧។
រូបឯកសារ៖ ពលរដ្ឋ​យេម៉ែន​បង្ហាញ​ឯកសារ​ដើម្បី​ទទួល​​បាន​របប​អាហារ​ពី​អ្នក​មាន​សប្បុរសធម៌​ក្នុង​ស្រុក នៅ​ទីក្រុង​សាណា ប្រទេស​យេម៉ែន កាល​ពី​ឆ្នាំ​២០១៧។

អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោកនិយាយ​ថា ​ស្ថាន​ភាព​មនុស្សធម៌​នៅ​ប្រទេស​យេម៉ែន មាន​សភាព​ធ្ងន់​ធ្ងរ ​ហើយ​ទីភ្នាក់​ងារ​នេះ​ត្រូវ​ការ​ជំនួយ ​និង​លទ្ធភាព​ចូល​ជួយ​ប្រជាជន​ដែល​កំពុង​រង​គ្រោះ​ទុរ្ភិក្ស​ជា​បន្ទាន់។ ​

លោក ​David Beasley ​ប្រធាន​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​បាន​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​នេះ​កាល​ពី​ពីរ​សប្តាហ៍​មុន។

អង្គការ​សហប្រជាជាតិ​និយាយ​ថា​ វិបត្តិ​មនុស្ស​ធម៌​នៅ​ប្រទេស​យេម៉ែន​ អាក្រក់​បំផុត​នៅ​ក្នុង​ពិភព​លោក។ ​ខណៈ​ពេល​ដែល​ភាគី​ជម្លោះ​របស់​ប្រទេស​នេះ​កំពុង​ធ្វើ​កិច្ច​ចរចា​សម្រប​សម្រួល​ដោយ​អ.ស.ប.​ក្នុង​ក្រុងស្តុកខុល​ (Stockholm) អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​នៅទីក្រុង​រ៉ូម​កំពុង​អំពាវនាវ​ឱ្យ​មាន​ការ​អនុញ្ញាត​ឲ្យ​ក្រុម​មនុស្សធម៌​ចូល​ជួយ​ជា​បន្ទាន់ ​ពីព្រោះ​មនុស្ស​រាប់​លាន​នាក់​ត្រូវ​ការ​ជំនួយ​ស្បៀង​អាហារ។ ​

ប្រជាជន​ជាង​២០​លាន​នាក់​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ជាង​២៩​លាន​នាក់​នេះ​ ត្រូវ​បាន​គេរំពឹង​ថា ​ នឹង​ត្រូវ​ការ​ជំនួយ​មនុស្ស​ធម៌​នៅ​ឆ្នាំ​ក្រោយ។​ អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​និយាយ​ថា ​ការ​ស្ទង់​មតិ​អំពី​សន្តិសុខ​ស្បៀង​អាហារធ្វើ​ឡើង​ដោយ​អ្នក​ជំនាញ​យេម៉ែន ​និង​អ្នក​ជំនាញ​អន្តរជាតិ​កាលពី​ខែ​តុលា​ បាន​រក​ឃើញ​ថា ​មនុស្ស​ជាង​១៥​ លាន​នាក់​កំពុង​ប្រឈម​នឹង​វិបត្តិ៕

XS
SM
MD
LG