ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចរចា​ជុំ​ថ្មី​ ដែល​គាំទ្រ​ដោយ​អ.ស.ប​សម្រាប់​សន្តិភាព​ក្នុង​ប្រទេស​យេម៉ែន ធ្វើ​ឡើង​នៅ​​ស៊ុយអែត


រូបឯកសារ៖ កុមារដែលរងគ្រោះពីកង្វះខាតអាហារូបត្ថម្ភនៅប្រទេសយេម៉ែន
រូបឯកសារ៖ កុមារដែលរងគ្រោះពីកង្វះខាតអាហារូបត្ថម្ភនៅប្រទេសយេម៉ែន

ការ​ចរចា​ថ្មីៗ​ទាំង​នេះ​កំពុង​ធ្វើ​ឡើង ស្រប​ពេល​ដែល​មាន​ការ​ខឹង​សម្បារ​ពី​អន្តរជាតិ​កើន​ឡើង​ទាក់ទិន​នឹង​វិបត្តិ​មនុស្ស​ធម៌​បន្ទាន់ និង​អំពើ​ឃាតកម្ម​កាល​ពី​ពេល​ថ្មីៗ​នេះ​លើ​អ្នក​កាសែត​អារ៉ាប៊ីសាអ៊ូឌីត​លោក Jamal Khashoggi នៅ​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត ក្នុង​ប្រទេស​តួកគី។

ក្រុម​ជម្លោះ​នានា​នៅ​ក្នុង​ប្រទេស​យេម៉ែន​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ស៊ុយអែត​ដើម្បី​ចូលរួម​នៅ​ក្នុង​ជុំ​ថ្មី​នៃ​ការ​ចរចា​សន្តិភាព​ ដើម្បី​បញ្ចប់​សង្គ្រាម​រយៈពេល ៤ ឆ្នាំ ដែល​បាន​រុញ​ច្រាន​ប្រទេស​យេម៉ែន​ឲ្យ​ស្ទើរតែ​ធ្លាក់​ទៅ​ក្នុង​គ្រោះ​ទុរភិក្ស។

ការ​ចរចា​សន្តិភាព​ដែល​សម្របសម្រួល​ដោយ​អង្គការ​សហប្រជាជាតិ​នេះ បាន​ចាប់ផ្ដើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ទីក្រុង Rimbo។ ការ​ចរចា​នេះ​គឺ​ជា​ការ​ចរចា​លើក​ដំបូង​រវាង​រដ្ឋាភិបាល​យេម៉ែន​ ដែល​គាំទ្រ​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​ពួក​ឧទ្ទាម Houthi ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់ នៅ​ក្នុង​រយៈពេល ២ ឆ្នាំ​កន្លង​មក​នេះ។

ការ​ចរចា​ថ្មីៗ​ទាំង​នេះ​កំពុង​ធ្វើ​ឡើង ស្រប​ពេល​ដែល​មាន​ការ​ខឹង​សម្បារ​ពី​អន្តរជាតិ​កើន​ឡើង​ទាក់ទិន​នឹង​វិបត្តិ​មនុស្ស​ធម៌​បន្ទាន់ និង​អំពើ​ឃាតកម្ម​កាល​ពី​ពេល​ថ្មីៗ​នេះ​លើ​អ្នក​កាសែត​អារ៉ាប៊ីសាអ៊ូឌីត​លោក Jamal Khashoggi នៅ​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត ក្នុង​ប្រទេស​តួកគី។

លោក Zubair Iqbal អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​មជ្ឈិម​បូព៌ា​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ប្រាប់ VOA ថា ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ត្រូវ​បាន​ជំរុញ​ឲ្យ​មក​កាន់​តុ​ចរចា ដោយសារតែ​វិធានការ​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ដែល​ជំរុញ​ឲ្យ​កាត់​ផ្ដាច់​ជំនួយ​ទៅ​កាន់​រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​សម្លាប់​លោក Khashoggi។

លោក Martin Griffiths មន្ត្រី​អង្គការ​សហប្រជាជាតិ​ដែល​ចរចា​រវាង​ភាគី​ទាំង​ពីរ បាន​និយាយ​ថា បញ្ហា​ចម្បង​ដែល​ត្រូវ​ពិភាក្សា គឺ​ការ​គ្រប់គ្រង​ប្រលាន​យន្តហោះ​អន្តរជាតិ​សំខាន់​របស់​ប្រទេស​យេម៉ែន លទ្ធភាព​ផ្នែក​មនុស្ស​ធម៌ និង​កិច្ច​ព្រមព្រៀង​ចែក​អំណាច​ដែល​អាច​ទៅ​រួច។

លោក Zubair Iqbal និយាយ​ថា ការ​ចរចា​នៅ​ក្នុង​ប្រទេស​ស៊ុយអែត​នេះ​អាច​ចាត់ទុក​ថា​ជា​ចំណុច​ចាប់ផ្ដើម​ដើម្បី «កសាង​ភាព​ជឿជាក់​ក្នុង​កម្រិត​មួយ​ចំនួន​រវាង​ភាគី​ប្រឆាំង​ទាំង​ពីរ ដូច្នេះ​ភាគី​ទាំង​ពីរ​អាច​ត្រឡប់​ទៅ​និយាយ​ជាមួយ​នឹង​អ្នក​គាំទ្រ​របស់​ពួកគេ និង​រក​ដំណោះស្រាយ​ដែល​អាច​អនុញ្ញាត​ឲ្យ​មាន​ការ​សម្របសម្រួល​មួយ​ចំនួន​នៅ​ពេល​អនាគត»៕

XS
SM
MD
LG