នៅក្នុងសុន្ទរកថាប្រចាំសប្តាហ៍របស់លោកតាមវិទ្យុ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រីកឱកាសសម្រាប់ប្រជាជនអាមេរិកាំងគ្រប់ៗគ្នា ដែលជាគោលការណ៍មួយដែលបានណែនាំការងាររបស់លោកកាលពី៦ឆ្នាំមុននេះ។
កាលពីសប្តាហ៍មុន លោកប្រធានាធិបតីបានចូលរូមក្នុងសន្និសីទកំពូលមួយនៅឯសាកលវិទ្យាល័យGeorgetown ដែលនៅទីនោះលោកបានពិភាក្សាបញ្ហាមួយចំនួនដូចជា ភាពទីទ័លក្រ និងភាពមិនស្មើគ្នា ហើយអ្វីដែលយើងអាចធ្វើបានដើម្បីធ្វើឲ្យប្រជារាស្ត្រអាមេរិកាំងគ្រប់រូបមានឱកាសស្មើគ្នា។
យើងបានឃើញលទ្ធផលពិតប្រាកដក្នុងផ្នែកនេះហើយ ក៏ប៉ុន្តែមានវិធានការច្រើនទៀតដែលអាចត្រូវធ្វើបាន។ ហើយការគ្មានឱកាសមិនមែនជារបាំងតែមួយគត់រារាំងមិនឲ្យមានជោគជ័យទេ។
ដោយសារហេតុនេះហើយបានជានៅថ្ងៃច័ន្ទខាងមុខនេះ លោកប្រធានាធិបតីនឹងធ្វើដំណើរទៅកាន់ក្រុង Camden រដ្ឋNew Jersey ដើម្បីទៅសួរសុខទុក្ខក្រុមប៉ូលិសក្នុងមូលដ្ឋាន ជួបជាមួយក្រុមយុវជន និងស្តាប់ដោយផ្ទាល់អំពីកិច្ចខិតខំប្រឹងប្រែងកសាងការទុកចិត្តគ្នារវាងក្រុមប៉ូលិស និងសហគមន៍នៅក្នុងក្រុងមួយដែលប្រឈមមុខនឹងអត្រាឧក្រិដ្ឋកម្មខ្ពស់បំផុតមួយក្នុងស.រ.អា៕