ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូដកម្ម​រាលដាល​នៅ​ទូទាំង​ប្រទេស​បារាំង


មនុស្ស​ធ្វើ​​កូដកម្ម​នៅ​ទីក្រុង​ប៉ារីស កាល​ពី​ថ្ងៃ​ទី​៥ ធ្នូ ២០១៩។
មនុស្ស​ធ្វើ​​កូដកម្ម​នៅ​ទីក្រុង​ប៉ារីស កាល​ពី​ថ្ងៃ​ទី​៥ ធ្នូ ២០១៩។

កូដកម្ម​ការងារ​ដ៏​ធ្ងន់​ធ្ងរ​បំផុត​ទូទាំង​ប្រទេស​បារាំង​ ក្នុង​ពេល​ច្រើន​ទសវត្សរ៍​ធ្វើឱ្យ​អ្នក​ធ្វើ​ដំណើរ​ពេល​ចុង​សប្តាហ៍​ខក​ចិត្ត​កាលពី​ថ្ងៃ​សៅរ៍ ​ខណៈ​ដែល​រថយន្ត​ដឹក​ទំនិញ​បាន​បិទ​ផ្លូវ ​ហើយ​សេវា​កម្ម​ដឹក​ជញ្ជូន​សំខាន់ៗ​បន្ត​ដំណើរការ​តិច​តួច​ប៉ុណ្ណោះ។​

ការ​ព្រួយ​បារម្ភ​ថា ​ការ​ផ្លាស់ប្តូរ​ប្រាក់​សោធន​និវត្តន៍​ស្នើ​ដោយ​លោក​ប្រធានាធិបតី​ Emmanuel Macron ​ដែល​បង្ខំឱ្យ​មនុស្ស​រាប់​លាន​នាក់​ធ្វើ​ការ​យូរ ​ឬ​មាន​ផល​ប្រយោជន៍​តិច​នោះ​ បាន​បង្កឱ្យ​មាន​កូដកម្ម​ដឹកនាំ​ដោយ​សហជីព​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​នាំឱ្យ​សេវា​ភាគ​ច្រើន​ក្នុង​ប្រទេស​ត្រូវ​បាន​បញ្ឈប់។​

រថយន្ត​ដឹក​ទំនិញ​បាន​បិទ​ផ្លូវ​កាល​ពី​ថ្ងៃ​សៅរ៍​ក្នុង​តំបន់​ចំនួន​១០​ក្នុង​ប្រទេស​បារាំង​ដើម្បី​តវ៉ា​នឹង​ការ​ដំឡើង​ពន្ធ​លើ​ប្រេង​ម៉ាស៊ូត​សម្រាប់​រថយន្ត​ពាណិជ្ជ​កម្ម។​

ក្រុម​អ្នក​តវ៉ា​ពាក់​អាវ​កាក់​ពណ៌​លឿង ដែល​បាន​តវ៉ា​តាម​ដង​ផ្លូវនៅ​រាល់​ថ្ងៃ​សៅរ៍​ មួយ​ឆ្នាំ​កន្លង​មក​នេះ​ដើម្បី​បង្ហាញ​ពី​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ចំណាយ​ខ្ពស់​សម្រាប់​ការ​រស់​នៅ​បាន​ព្យាយាម​អំពាវនាវ​ឲ្យ​មាន​កូដកម្ម​ទូទាំង​ប្រទេស។​
ពួក​គេ​រាប់​រយ​នាក់​បាន​ធ្វើ​បាតុកម្ម​ថ្មី​មួយ​កាលពី​ថ្ងៃ​សៅរ៍​នៅ​ទីក្រុង​ប៉ារីស​ ហើយ​ពួក​គេ​បាន​វាយ​ប្រហារ​ជាមួយ​ប៉ូលិស​នៅ​សង្កាត់​ Left Bank។​

ការ​ធ្វើ​ដំណើរ​នៅ​ប្រទេស​បារាំង​នៅ​តែ​ប្រឈម​បញ្ហា​កាល​ពី​ថ្ងៃសៅរ៍ ដោយសារ​ក្នុង​តំបន់​ចំនួន​១០​ មាន​រថភ្លើង​ក្នុង​តំបន់​តែមួយ​ប៉ុណ្ណោះ​បាន​ដំណើរការ ​ហើយ​មាន​រថភ្លើង​ល្បឿន​លឿន​តែ​មួយ​ក្នុង​ចំណោម​ប្រាំមួយ​បាន​ដំណើរ​ការ។​

ការ​ធ្វើ​ដំណើរ​តាម​អាកាស​កំពុង​វិល​ត្រឡប់​មករក​ភាព​ធម្មតា​វិញ​ បន្ទាប់ពី​អាជ្ញា​ធរ​បាន​បន្ធូរ​ការ​រឹត​ត្បិត​លើ​ការ​ធ្វើ​ដំណើរ។​ មនុស្ស​ជាង​៨០​ម៉ឺន​នាក់​បាន​ចូល​រួម​បាតុកម្ម​នៅ​ថ្ងៃ​ដំបូង​គឺ​ថ្ងៃ​ព្រហស្បតិ៍៕

XS
SM
MD
LG