ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី​​ Pelosi មាន​ប្រសាសន៍​ថា​​«យើង​មិន​កសាង​ជញ្ជាំង​ព្រំដែនទេ»


ប្រធាន​សភាដែល​ត្រូវ​បាន​តែង​តាំង​​​ Nancy Pelosi ថ្លែង​សុន្ទរកថា​ក្រោយ​ពេលលោក​ស្រី​ត្រូវ​បាន​បោះ​ឆ្នោត​តែង​តាំង​ជា​ប្រធាន​សភា​ផ្លូវ​ការ។ លោក​ស្រី​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា​ទី​១១៦ នៅ​វិមាន​កាពីតូល ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៣​ ធ្នូ ២០១៨
ប្រធាន​សភាដែល​ត្រូវ​បាន​តែង​តាំង​​​ Nancy Pelosi ថ្លែង​សុន្ទរកថា​ក្រោយ​ពេលលោក​ស្រី​ត្រូវ​បាន​បោះ​ឆ្នោត​តែង​តាំង​ជា​ប្រធាន​សភា​ផ្លូវ​ការ។ លោក​ស្រី​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា​ទី​១១៦ នៅ​វិមាន​កាពីតូល ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៣​ ធ្នូ ២០១៨

លោក​ប្រធានា​ធិបតី​ស.រ.អា.​ ដូណាល់ ត្រាំ​ និង​ពួក​មេដឹកនាំ​សភា​ស.រ.អា.​មាន​កំណត់​នឹង​ជួប​ជំនុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​តាម​វេលា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ នៅ​ឯ​សេតវិមាន​ដើម្បី​ពិភាក្សា​គ្នា​អំពី​ធ្វើ​បែប​ណា​ដើម្បី​បញ្ចប់​ការ​បិទ​រដ្ឋាភិបាល​សហព័ន្ធ​ដែល​បាន​ចូល​ក្នុង​សប្តាហ៍​ទី​បី​ហើយ​នោះ។​

ជំនួប​នេះ​មាន​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​ក្រុម​ថ្មី​មួយ​នៃ​ពួក​សមាជិក​សភា​បាន​ស្បថ​សច្ចា​ប្រណិធាន​ចូល​កាន់តំ​ណែង​នៅ​ក្នុង​អ្វី​ដែល​នៅ​ពេល​នេះ​ជា​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ សភា​តំណាង​រាស្ត្រអាមេរិកាំងបានអនុម័ត​ផែនការមួយដើម្បី​បើក​រដ្ឋាភិបាល​សហព័ន្ធ​ជា​ថ្មី​ឡើងវិញ។

ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​វិធានការ​នេះ​មិន​រួម​បញ្ចូល​ប្រាក់​៥​ពាន់​លាន​ដុល្លារ​ដែល​លោក​ប្រធានា​ធិបតី​បាន​ទាម​ទារ​សម្រាប់​ស្ថាបនា​ជញ្ជាំង​មួយ​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ស.រ.អា.​និង​ប្រទេស​ម៉ិចស៊ិក​ទេ។

នៅ​ក្រោយ​លោក​ស្រី​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធាន​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មក​ លោកស្រី Nancy Pelosi ​ដែល​ជា​សមាជិកា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​បាន​មាន​ប្រសាសន៍​ថា​ «យើង​មិន​កសាង​ជញ្ជាំង​ព្រំដែន​ទេ»។​ លោក​ស្រី​បាន​ស្នើ​ថា​ទឹក​ប្រាក់​នេះ​អាច​ត្រូវ​ប្រើ​ប្រាស់​បាន​ល្អ​ប្រសើរ​ជាង​មុន​សម្រាប់​បច្ចេក​វិជ្ជា​សន្តិសុខ​ព្រំដែន​និង​ជួល​ពួក​ភ្នាក់ងារ​ព្រំដែន​ថែម​ទៀត។

លោក​ Mitch McConnell ​មេដឹកនាំ​ពួក​សាធារណរដ្ឋ​ក្នុង​ព្រឹទ្ធសភា​ស.រ.អា.បាន​ហៅ​ផែនការ​របស់​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ដើម្បី​បញ្ចប់​ការ​បិទ​រដ្ឋាភិបាល​សហព័ន្ធ​ថា​ជា​ «ល្ខោន​នយោបាយ"»ណា​ជា​ព្រឹទ្ធសភា​ដឹកនាំ​ដោយ​ពួក​សាធារណរដ្ឋ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្រដៀង​គ្នា​មួយ​កាល​ពី​ខែ​មុន​ក៏​ដោយ៕

XS
SM
MD
LG