ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump នៅតែ​ទាមទារ​ថវិកា​សាងសង់​ជញ្ជាំង​ព្រំដែន ពេល​ដែល​ការ​បិទ​រដ្ឋាភិបាល​ឈាន​ចូល​សប្ដាហ៍​ទី​ពីរ


ភ្ញៀវ​ទេសចរ​មកទស្សនា​វិមាន​សភា​អំឡុង​ពេល​ភ្លៀងធ្លាក់​ព្រឹក​ព្រលឹម​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ២០១៨។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​បន្ត​សង្កត់ធ្ងន់​អំពី​ភាព​ចាំបាច់​នៃ​សំណើ​សាងសង់​ជញ្ជាំង​ព្រំដែន​របស់​លោក ស្រប​ពេល​ដែល​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី ៨ ហើយ។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​បន្ត​សង្កត់ធ្ងន់​អំពី​ភាព​ចាំបាច់​នៃ​សំណើ​សាងសង់​ជញ្ជាំង​ព្រំដែន​របស់​លោក ស្រប​ពេល​ដែល​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី ៨ ហើយ។

នៅ​ក្នុង​សារ​តាម Twitter កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ លោក Trump បាន​និយាយ​ថា គណបក្ស​ប្រជាធិបតេយ្យ​គួរតែ​មាន​វិធានការ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ដំណើរការ​ឡើង​វិញ។ លោក Trump បាន​និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​នៅ​សេតវិមាន​រង់ចាំ​គណបក្ស​ប្រជាធិបតេយ្យ​មក​ចរចា​រក​ដំណោះស្រាយ‍» អំពី​បញ្ហា​សន្តិសុខ​ព្រំដែន។

ភាព​ជាប់​គាំង​នៅតែ​បន្ត​រវាង​លោក Trump ដែល​ចង់​បាន​ថវិកា​ចំនួន ៥ ពាន់​លាន​ដុល្លារ សម្រាប់​ដំណាក់កាល​ដំបូង​នៃ​ការ​សាងសង់​ជញ្ជាំង​ព្រំដែន និង​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​គាំទ្រ​ការ​បង្កើន​ថវិកា​សម្រាប់​រក្សា​សន្តិសុខ​ព្រំដែន​ជា​ទូទៅ ប៉ុន្តែ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​សាងសង់​ជញ្ជាំង​ព្រំដែន។

នៅ​ក្នុង​សារ​តាម Twitter កាល​ពី​ថ្ងៃ​សុក្រ ជា​ថ្មី​ម្ដង​ទៀត លោក Trump បាន​គំរាម​បិទ​ព្រំដែន​ទាំង​មូល​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក និង​គំរាម​កាត់​ផ្ដាច់​ជំនួយ​ទៅ​ឲ្យ​ប្រទេស Hunduras ប្រទេស Guatemala និង El Salvador ប្រសិនបើ​សភា​មិន​ព្រម​ផ្ដល់​ថវិកា​សាងសង់​ជញ្ជាំង​ព្រំដែន​ដល់​លោក​នោះ​ទេ។

លោក Trump ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នូវ​អ្វី​ដែល​លោក​ហៅ​ថា «ច្បាប់​អន្តោប្រវេសន៍​គួរ​ឲ្យ​អស់​សំណើច‍» របស់​សហរដ្ឋ​អាមេរិក។

ប្រសិនបើ​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក និង​ម៉ិកស៊ិក​ត្រូវ​បាន​បិទ​ទាំង​ស្រុង នោះ​វាង​នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ក្នុង​ទឹក​ប្រាក់ ១ ពាន់ ៦៨០ លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ រវាង​ប្រទេស​ទាំង​ពីរ៕

XS
SM
MD
LG