ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អសប​ប្រកាស​ថា ខ្លួន​បាន​រក​ឃើញ​វិធីសាស្ត្រ​ទប់ទល់​នឹង​ជំងឺ​អេដស៍​បានហើយ


លោក​វេជ្ជបណ្ឌិត Anthony Fauci ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦។
លោក​វេជ្ជបណ្ឌិត Anthony Fauci ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦។

អង្គការ​សហប្រជាជាតិ​បាន​រាយការណ៍​ពី​ការ​វិវត្ត​នៃ​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​អេដស៍​ដែល​បង្ក​ឡើង​ដោយ​មេរោគHIV ដ៏​គួរ​ឲ្យ​កត់​សម្គាល់។ នៅ​ក្នុង​របាយការណ៍​ចុង​ក្រោយ ដែល​បាន​ចេញ​ផ្សាយ​នៅ​មុន​ថ្ងៃ​ប្រារព្ធ​ទិវា​ជំងឺ​អេដស៍​ពិភពលោក អង្គការ​សហប្រជាជាតិ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេដស៍ UNAIDS បាន​ឲ្យ​ដឹង​ថា ការ​វិវត្ត​នៃ​វិធីសាស្ត្រ​ព្យាបាល​បាន​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់។ តាមរយៈ​របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ជំងឺ​ផ្ទុក​មេរោគ HIV ចំនួន២១លាន​នាក់កំពុង​ទទួល​ការ​ព្យាបាល។ នេះ​គឺជា​ចំនួន​ជាង​ពាក់​កណ្តាល​នៃ​ចំនួន​អ្នក​ផ្ទុក​មេរោគ HIVទាំងអស់​នៅ​ក្នុង​ពិភព​លោក​នេះ។ អង្គការ​សហប្រជាជាតិ​មាន​បំណង​បញ្ចប់​ការ​រីករាលដាល​នៃ​ជំងឺ​នេះ​ឲ្យ​បាន​ត្រឹម​ឆ្នាំ២០៣០។

លោក​វេជ្ជបណ្ឌិត Anthony Fauci បាន​ធ្វើ​ការងារ​ដើម្បី​បញ្ចប់​ការ​រីករាលដាល​ជំងឺ​អេដស៍​ចាប់តាំង​ពី​ទសវត្សរ៍​១៩៨០​មក គឺ​នៅ​ពេល​ដែល​មេរោគ HIV ត្រូវ​បាន​គេ​សន្មត់​ថា ជា​អ្នក​សម្លាប់​មនុស្ស​យ៉ាង​សាហាវ​នោះ។ ឥឡូវ​នេះ​អ្នក​ជំងឺ​ផ្ទុក​មេរោគ HIV អាច​រស់​នៅ​បាន​យូរ​ដូច​មនុស្ស​ធម្មតា ប្រសិនបើ​ពួកគេ​ទទួល​បាន​ការ​ព្យាបាល​នោះ។ លោក Fauci គឺជា​វេជ្ជបណ្ឌិត​មួយ​រូប​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​នៅ​ក្នុង​ពិភពលោក គឺជា​ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រឆាំង​នឹង​ជំងឺ​អាឡែរហ្ស៊ី (Allergy) និង​ជំងឺ​ឆ្លង​នៃ​វិទ្យាស្ថាន​ជាតិ​សម្រាប់​សុខភាព​សហរដ្ឋ​អាមេរិក។ លោក​បាន​ថ្លែង​ថា ឥឡូវ​នេះ​យើង​មាន​វិធី​សាស្ត្រ​ដើម្បី​បញ្ចប់​ជំងឺ​អេដស៍​ហើយ៕

XS
SM
MD
LG