ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ FATF មិន​ពេញ​ចិត្ត​ចំពោះ​វិធានការ​របស់​ប្រទេស​ប៉ាគីស្ថាន​ប្រឆាំង​នឹង​ការផ្គត់ផ្គង់​ថវិកា​ដល់​ក្រុម​ភេរវកម្ម


រូបឯកសារ៖ លោក Steven Mnuchin រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក និយាយ​ជាមួយ​លោក Marshall Billingslea ឧបការី​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាមេរិក​ទទួល​បន្ទុក​ឃ្លាំមើល​​ការ​ផ្គត់​ផ្គង់​ហិរញ្ញវត្ថុ​ និងការ​លាង​លុយកខ្វក់​របស់​ក្រុម​ភេរវជន នៅក្នុង​ពេល​ជំនួប​កំពូល​របស់​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​នៃ​បណ្តា​ប្រទេស G-20 នៅ​ទីក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ២០១៨។
រូបឯកសារ៖ លោក Steven Mnuchin រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក និយាយ​ជាមួយ​លោក Marshall Billingslea ឧបការី​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាមេរិក​ទទួល​បន្ទុក​ឃ្លាំមើល​​ការ​ផ្គត់​ផ្គង់​ហិរញ្ញវត្ថុ​ និងការ​លាង​លុយកខ្វក់​របស់​ក្រុម​ភេរវជន នៅក្នុង​ពេល​ជំនួប​កំពូល​របស់​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​នៃ​បណ្តា​ប្រទេស G-20 នៅ​ទីក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ២០១៨។

ប៉ាគីស្ថាន​បាន​ត្រូវ​គេ​ដាក់​ចូល​ក្នុង​បញ្ជី​ប្រផេះ​របស់​អង្គការ FATF កាល​ពី​ខែ​មិថុ​នា​​លើ​បទ​ចោទ​ប្រកាន់​ថា ​ប្រទេស​នោះ​ខក​ខាន​មិន​បាន​អនុវត្ត​ទៅតាមគោល​ការណ៍​ណែនាំ​របស់​អង្គការ​ឃ្លាំមើល​សាកលលោក​ដើម្បី​បង្ក្រាបលើ​ការ​ផ្តល់​ហិរញ្ញ​វត្ថុ​ដល់​ពួក​ភេរវកម្ម។

​គណៈប្រតិភូ​មួយ​មក​ពីក្រុម​ការងារខាង​ហិរញ្ញវត្ថុ ​ឬ (FAFT) ដែល​ជា​អង្គការ​ឃ្លាំ​មើល​ការ​ផ្គត់​ផ្គង់​ហិរញ្ញវត្ថុ​និងការ​លាង​លុយកខ្វក់​របស់​ក្រុម​ភេរវកម្ម ​បាន​សម្តែង​នូវការ​មិន​ពេញ​ចិត្ត​អំពី​អ្វី​ដែល​ខ្លួន​បាន​ហៅ​ថា ជា​វិធានការ​មិន​ត្រឹម​ត្រូវ​ដែល​ប្រ​ទេស​ប៉ាគីស្ថាន​បាន​ធ្វើ​ដើម្បី​ទប់​ស្កាត់​ការ​ផ្គត់​ផ្គង់​ហិរញ្ញវត្ថុ​ទៅ​ឲ្យ​ពួក​ភេរវកម្ម​និង​ការកែប្រែ​ច្បាប់ប្រឆាំង​នឹងការលាង​លុយកខ្វក់។

គណៈ​ប្រតិភូ​របស់​ក្រុម​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​មាន​សមា​ជិក​៩​នាក់ ឬ (APG) ​ដែល​ជាអង្គភាពមួយ​របស់​អង្គការ FATF ដែល​មើល​ខុសត្រូវ​ប្រទេសនានា​នៅ​ទ្វីប​អាស៊ី ​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​រយៈ​ពេល​១២​ថ្ងៃ​នៅ​ប្រទេស​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​បន្ទាប់​ពី​ជួប​ពួក​មន្រ្តី​មក​ពីក្រសួង​ហិរញ្ញវត្ថុ​និង​ក្រសួង​ការបរ​ទេស​និង​ធនាគារ​កណ្តាល​របស់​ប៉ាគី​ស្ថាន​ដើម្បី​វាយ​តម្លៃ​លើការ​ជឿន​លឿន​របស់​ប៉ាគីស្ថាន​និង​ការ​អនុវត្តអនុសាសន៍​របស់អង្គភាព FAFT។

​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ដែល​បាន​ដាក់​ជូន​ពួក​អាជ្ញា​ធរ​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ​ក្រុម​APG ​បាន​ចង្អុល​ដល់​បញ្ហា​នានា​នៅ​ក្នុង​ប្រព័ន្ធ​ច្បាប់​របស់​ប្រទេស​នោះហើយ​បានជំរុញ​ឲ្យ​ប៉ាគីស្ថាន​ដោះ​ស្រាយភាព​មិន​គ្រប់​គ្រាន់​នៅ​ក្នុងការត្រួត​ពិនិត្យ​អង្គការ​មិន​យកកម្រៃនិង​សប្បុរស​ធម៌។

​ការ​រកឃើញ​កាល​ពីពេល​ថ្មី​ៗ​នេះ​របស់​ក្រុម APG ​ក៏​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ទី​ស្នាក់​ការ​កណ្តាល​របស់​អង្គការ ATFផងដែរ ​ដែល​នឹង​វាយតម្លៃ​ការ​ជឿន​លឿន​របស់​ប៉ាគីស្ថាន​ហើយ​នឹង​សម្រេច​ថាតើ​ប្រទេស​នេះ គួរតែ​ស្ថិត​នៅ​ក្នុង​បញ្ជី​ប្រ​ផេះរបស់​អង្គការ FAFT ​ឬ​ត្រូវ​គេ​ដក​ចេញ​នៅ​ឆ្នាំ​ក្រោយ​បន្ទាប់​ពី​ប៉ាគីស្ថាន​បាន​ចាត់វិធានការ​ដើម្បី​ដោះ ស្រាយ​ការ​ព្រួយ​កង្វល់​របស់​អង្គការ​ឃ្លាំ​មើល​សាកល​លោក​នោះ។

ប៉ាគីស្ថាន​បាន​ត្រូវ​គេ​ដាក់​ចូល​ក្នុង​បញ្ជី​ប្រផេះ​របស់​អង្គការ FATF កាល​ពី​ខែ​មិថុ​នាលើ​បទ​ចោទ​ប្រកាន់​ថា ​ប្រទេស​នោះ​ខក​ខាន​មិន​បាន​អនុវត្ត​ទៅតាមគោល​ការណ៍​ណែនាំ​របស់​អង្គការ​ឃ្លាំមើល​សាកលលោក​ដើម្បី​បង្ក្រាបលើ​ការ​ផ្តល់​ហិរញ្ញ​វត្ថុ​ដល់​ពួក​ភេរវកម្ម។

កាលពីលើក​មុន រដ្ឋាភិបាល​ក្រុង​អ៊ីស្លាមម៉ាបាត ​បាន​ត្រូវគេ​ដាក់​ក្នុង​បញ្ជីប្រផេះ​នៅ​ឆ្នាំ​១០១២ និងបន្ត​រហូត​ដល់ឆ្នាំ​២០១៥។

រូបឯកសារ៖ នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF លោកស្រី Christine Lagard ថ្លែង​នៅក្នុង​អំឡុង​ពេល​សន្និសីទ​កាសែត​មួយ មុន​ពេល​ការជួបប្រជុំ​ប្រចាំឆ្នាំ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF និង​ធនាគារ​ពិភពលោក ក្នុង​កោះបាលី ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៨។
រូបឯកសារ៖ នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF លោកស្រី Christine Lagard ថ្លែង​នៅក្នុង​អំឡុង​ពេល​សន្និសីទ​កាសែត​មួយ មុន​ពេល​ការជួបប្រជុំ​ប្រចាំឆ្នាំ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF និង​ធនាគារ​ពិភពលោក ក្នុង​កោះបាលី ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៨។

ផលប៉ះពាល់ទៅលើសេដ្ឋកិច្ច

សេដ្ឋវិទូ​ខ្លះ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ភ័យខ្លាច​ថា ការ​បន្ត​ភាព​បរាជ័យ​របស់​ប្រទេស​នោះ​នៅ​ក្នុងការ​បំពេញតម្រូវការ​របស់​អង្គការ FAFT ​អាច​មានន័យ​ថា ​ប្រទេស​នេះប្រឈម​ភាព​គ្រោះ​ថ្នាក់ដែល​ត្រូវ​គេ​ដក​ចេញ​ពី​បញ្ជី​ប្រផេះដាក់​ចូល​ក្នុងបញ្ជី​ខ្មៅ។

ពួក​សេដ្ឋ​វិទូក៏​ភ័យ​ខ្លាច​ដែរថា ​ចំណាត់​ការ​បែប​នេះនឹង​ធ្វើ​ឲ្យ​អន្តរាយដល់​សេដ្ឋ​កិច្ច​ដ៏​ទ្រត់​ទ្រោម​រួច​ទៅ​ហើយ​របស់​ប៉ាគីស្ថាន​ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​បំណុល​នោះ។

​លោក Muhammad Zubair Habib ​សេដ្ឋ​វិទូ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ការ៉ាជី ​បាន​ប្រាប់ VOA ថា៖

«សេដ្ឋកិច្ច​របស់​ប៉ាគីស្ថាន​នៅពេលឥឡូវនេះ គឺស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ប្រេះស្រាំ។​ប៉ាគីស្ថាន​កំពុង​ស្វះស្វែង​រក​ការ​ជួយ​ឧបត្ថម្ភ​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)ហើយ​កំពុង​ប្រឹងប្រែងដើម្បី​ខ្លួន​អាច​ចេញ​ពី​បញ្ជី​ប្រផេះ​នេះ។ប្រសិនបើ ប៉ាគី ស្ថាន​នៅ​តែ​មិន​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​បំពេញ​ចិត្ត​ក្រុម APG ​នោះទេ ​អាច​នឹង​មាន​ផលវិបាក ​ហើយនឹង​មាន​ឱកាស​ថា ​ប្រទេស​នេះ​ ​អាច​ត្រូវ​គេ​ដាក់​នៅក្នុង​បញ្ជី​ខ្មៅ»។

នៅ​ដើម​ខែ​នេះ ​ប៉ាគីស្ថាន​បាន​ស្វះស្វែងរក​ជំនួយ​ឧបត្ថម្ភ​ខាង​ហិរញ្ញ​វត្ថុ​មក​ពី​មូល​និធិ រូបីយ​វត្ថុ​អន្តរជាតិ(IMF) ​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​សេដ្ឋ​កិច្ច​ខ្លះ​របស់​ខ្លួន។

ប្រព័ន្ធធនាគារ

លោក Ayub Mehar សេដ្ឋ​វិទូ​ម្នាក់​ទៀត​របស់​ប៉ាគីស្ថាន ​បាន​ប្រាប់ VOA ថា ​លោក​ជឿ ជាក់​ថា ​បញ្ហា​ពិត​ប្រាកដស្ថិត​នៅ​ក្នុងផ្នែក​ធនាគារ​របស់​ប៉ាគីស្ថាននិងហេដ្ឋារច​នា​សម្ព័ន្ធ​ដែល​មាន​ស្រាប់​របស់​ប្រទេស​នោះ​ដែលគេ​បាន​ដឹង​ថា មាន​ភាពចន្លោះប្រ​ហោង​ដែល​អនុញ្ញាតិ​ឲ្យ​ក្រុម​ជន​សកម្ម​ប្រយុទ្ធអាចលាង​លុយកខ្វក់បាន​។

ច្បាប់ដែលមានស្រាប់

ពួក​អ្នក​វិភាគ​ខ្លះដូចជា​លោក Waqar Masood ​ដែល​កាល​ពី​ពេល​មុន​បាន​បម្រើ​ជា​រដ្ឋមន្រ្តីក្រសួង​ហិរញ្ញវត្ថុ​របស់​ប៉ាគីស្ថាន​ជឿថា ​បញ្ហាគឺមិនមែនការ​ខ្វះ​ច្បាប់​ថ្មី​ទេ ​ក៏ប៉ុន្តែ ផ្ទុយ​ទៅ​វិញ ​ត្រូវ​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់។

វិធានការថ្មីៗ

រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ ​ប៉ាគីស្ថាន​បាន​អនុម័ត​ច្បាប់​ថ្មី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការលាង​លុយកខ្វក់​និង​ការ​ផ្តល់​ហិរញ្ញវត្ថុ​ដល់ពួក​ភេរវជននៅ​ក្នុងការ​ខំ​ប្រឹង​ប្រែងដើម្បី​បង្ហាញ​ថា ​រដ្ឋាភិបាល​ក្រុង​អ៊ីស្លាមម៉ាបាត​កំពុងយក​ចិត្ត​ទុកដាក់ចំពោះ​ការ​ព្រួយ​កង្វល់​របស់អង្គការ FAFT។

រូបឯកសារ៖ មន្រ្តី​ប៉ាគីស្ថាន បង្ហាញ​បញ្ជី​ឈ្មោះ​អង្គការ​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ប្រតិបត្តិការ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ដែល​បញ្ជី​នេះ​ចេញ​ដោយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម (NACTA) ក្នុង​ទីក្រុង​អ៊ីស្លាមម៉ាបាត ប្រទេស​ប៉ាគីស្ថាន នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៨។
រូបឯកសារ៖ មន្រ្តី​ប៉ាគីស្ថាន បង្ហាញ​បញ្ជី​ឈ្មោះ​អង្គការ​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ប្រតិបត្តិការ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ដែល​បញ្ជី​នេះ​ចេញ​ដោយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម (NACTA) ក្នុង​ទីក្រុង​អ៊ីស្លាមម៉ាបាត ប្រទេស​ប៉ាគីស្ថាន នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៨។

ប្រព័ន្ធ​បញ្ជូនថវិកាក្រៅផ្លូវការ

ការផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់ពួក​ភេរវជន​នៅ​តែ​ជាបញ្ហា​ប្រឈម​ដ៏​ធំមួយ​នៅ​ក្នុង​ប្រ​ទេស​ប៉ាគីស្ថាន។ មាន​ការចោទ​ប្រកាន់​ថា ក្រុម​ភេរវ​ជន​បន្ត​ប្រមូល​ប្រាក់​យ៉ាង​ច្រើន​ដោយ​ការ​ប្រើ​ឈ្មោះ​សាសនា​ និងសុខុមាល​ភាព​សម្រាប់​ជន​ក្រីក្រ។

ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ក៏​បានប្រើថវិកា​បរទេស ​ការ​ជួញ​ដូរ​ថ្នាំ​ញៀន ការ​គំរាម​កំហែង​យក​ប្រាក់​ពី​ពាណិជ្ជករ​និងការ​ចាប់​ជម្រិត​យក​ប្រាក់​ដែល​ជា​មធ្យោបាយ​ដើម្បី​រក​ប្រាក់​ផងដែរ។

​ក្រុម​ភេរវកម្ម​ក៏ពឹង​ផ្អែក​លើ​ប្រព័ន្ធ Hawala ផង​ដែរ ដែលជា​ប្រព័ន្ធ​ធនាគារ​មួយ​ទៀត​ដើម្បី​លាង​លុយកខ្វក់​របស់​ពួកគេ​ដែលអ្នក​វិភាគ​ខ្លួននិយាយថាមិនត្រូវ​បាន​ពិនិត្យ​ពិច្ច័យ​ដោយ​ពួក​អាជ្ញាធរ​នោះ​ទេ។

លោក Mehar ជា​សេដ្ឋវិទូ​ប៉ាគីស្ថាន​បាន​និយាយ​ថា «ជា​ការពិបាក​ណាស់ ​ប៉ាគីស្ថាន​បានចាប់​ផ្តើម​ធ្វើ​កំណែទម្រង់​ដ៏​សំខាន់ក្នុង​ប្រព័ន្ធ​ធនាគារ​របស់​ខ្លួន​ជាង៣-៤​ឆ្នាំ​កន្លង​មក​នេះ។បញ្ហា​គឺមិនមែន​ប្រព័ន្ធ​ធនាគារ​ទេ ​ក៏ប៉ុន្តែ គឺ​បណ្តាញផ្គត់​ផ្គង់​ប្រាក់​ក្រៅ​ផ្លូវការ​ផ្សេងទៀតដែល​ក្រុម​ភេរវកម្ម​បន្ត​ប្រើ​ប្រាស់​យ៉ាង​ស្រួល»៕

ប្រែសម្រួលដោយ​ជឹង ​ប៉ូជីន

អ្នកយកព័ត៌មានរបស់ VOA Nafisa Hoodhboy និង Sarah Hassan រាយការណ៍បន្ថែម។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG