ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​តាលីបង់​អះអាង​ពី​កិច្ចប្រជុំ​សន្តិភាព​ជាមួយ​ប៉ាគីស្ថាន​ ចិន​ និង​កាតា


លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​មជ្ឈមណ្ឌល​អាស៊ី​នៅ​ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​មជ្ឈមណ្ឌល​អាស៊ី​នៅ​ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧។

មន្ត្រី​នយោបាយ​របស់​តាលីបង់​ថ្លែងថា​ ពួកគេ​បាន​បញ្ជូន​របាយការណ៍​ប្រជុំ​ទៅថ្នាក់​ដឹកនាំ​កំពូល​របស់​ពួកគេ​ បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​ក្រុមមន្ត្រី​ប៉ាគីស្ថាន​ និង​តំណាង​មក​ពីប្រទេស​ផ្សេងទៀត​ រួមមាន​ចិន​ និង​កាតា ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​សង្គ្រាម​អាហ្វហ្គានីស្ថាន។

សេចក្តី​ប្រកាស​នេះ​បាន​ធ្វើ​ឲ្យ​មាន​សេចក្តី​សង្ឃឹម​ឡើងវិញ​ថា​ ដំណើរការ​សន្តិភាព​នៅ​អាហ្វហ្គានីស្ថាន​ អាច​លេច​ចេញ​ជា​ផ្លែផ្កា​មុន​នឹង​ការប្រយុទ្ធ​ចាប់ផ្តើម​នៅក្នុង​រដូវក្តៅ​ឆ្នាំ​នេះ។
នៅក្នុង​សេចក្តី​ថ្លែងការណ៍​សរសេរ​ជា​ភាសា Pashto​ ដែល​បណ្តាញ​ផ្សព្វផ្សាយ​ទទួល​បាន​កាល​ពី​ថ្ងៃពុធ​ បាន​ឲ្យ​ដឹង​ថា​ ក្រុមបះបោរ​ឥស្លាម​ បញ្ជាក់​ពី​ការប្រជុំ​ជា​លើក​ទីមួយ​នេះ​ថា​ គណៈប្រតិភូ​ដែល​មាន​សមាជិក៥នាក់​ មក​ពី​ការិយាល័យ​នយោបាយ​របស់​ក្រុមតាលីបង់​ដែល​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេសកាតា​ កាល​ពី​ពេលថ្មីៗ​នេះ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Islamabad និង​បាន​ធ្វើ​ការចរចា​ជាមួយ​នឹង​ក្រុម​មន្ត្រី​នៅ​ទី​នោះ។

របាយការណ៍​បាន​បញ្ជាក់​ថា​ ទស្សនកិច្ចនេះ​ត្រូវបាន​ធ្វើឡើង​ បន្ទាប់​ពី​រដ្ឋាភិបាល​ប៉ាគីស្ថាន​ សុខចិត្ត​ធ្វើ​ជា​អ្នក​សម្របសម្រួល​ រៀបចំ​កិច្ចប្រជុំ​ស្វែងរក​ដំណោះស្រាយ​នយោបាយ​លើ​បញ្ហា​ជម្លោះ​អាហ្វហ្គានីស្ថាន​ និង​ផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​ក្រុម​តាលីបង់។

សេចក្តី​ថ្លែងការណ៍​ក៏​បាន​ឲ្យ​ដឹង​ផងដែរ​ថា​ ភាគី​ទាំងពីរ​បាន​ផ្លាស់ប្តូរ​យោបល់​ និង​ស្តាប់​គ្នា​ទៅវិញ​ទៅមក​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​ទៅលើ​សង្គ្រាម​នេះ។

ដោយមាន​កិច្ចសហប្រតិបត្តិការ​ពី​ប្រទេសប៉ាគីស្ថាន​ ប្រតិភូ​តាលីបង់​បាន​ជួបប្រជុំ​ជា​មួយ​មន្ត្រី​ចិន​ កាតា​ និង​ប្រទេសផ្សេងទៀត​ផងដែរ​ ដើម្បី​ពិភាក្សាគ្នា​ ស្វែងរក​វិធីសាស្ត្រ​បញ្ចប់​ជម្លោះ​នៅ​អាហ្វហ្គានីស្ថាន៕

XS
SM
MD
LG