ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកតាម​ដាននិយាយ​ថា​អតីត​នាយក FBI «បាន​រំលោភ​» គោលនយោបាយដោយបានបន្លេច​​អនុស្សារណៈ​ឯកជន​​ឱ្យ​ដល់​កាសែត


អតីត​នាយក​ FBI លោក James Comey ជាមួយ​នឹង​មេធាវី​របស់លោក David Kelley ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​មួយ​ថ្ងៃបន្ទាប់​ពី​គណកម្មាធិការ House Judiciary and Oversight committees ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោនកាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ២០១៩។
អតីត​នាយក​ FBI លោក James Comey ជាមួយ​នឹង​មេធាវី​របស់លោក David Kelley ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​មួយ​ថ្ងៃបន្ទាប់​ពី​គណកម្មាធិការ House Judiciary and Oversight committees ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោនកាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ២០១៩។

អគ្គលេខាធិការ​ក្រសួង​យុត្តិធ៌ម​ស.រ.អា.បាន​សន្និដ្ឋាន​នៅ​ក្នុង​របាយការណ៍​មួយ​ដែល​គេរង់​ចាំ​យូរមក​ហើយ​ដែល​បានត្រូវ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថាលោក James Comey អតីត​នាយក FBI «បាន​រំលោភ»លើ​គោលនយោបាយរបស់ក្រសួង​នេះ​និងកិច្ចព្រមព្រៀង​ធ្វើការងារ​របស់លោក​ដោយ​បានធ្វើឱ្យ​អនុស្សារណៈ​សម្ងាត់មួយ​អំពី​ការសន្ទនា​របស់លោក​ជាមួយ​លោកប្រធានាធិបតី Donald Trump ត្រូវ​បន្លេច​ទៅ​ឱ្យ​បណ្តាញ​ផ្សាយ​ព័ត៌មានក្នុង​រយៈពេល​ខ្លី​ក្រោយ​ពី​លោក Trump បានដក​លោក​ចេញ​ពី​តំណែង​កាល​ពី​ខែឧសភា​ឆ្នាំ២០១៧។

អនុស្សារណៈនេះដែល​ជា​អនុស្សារណៈមួយ​ក្នុង​បណ្តា​អនុស្សារណៈ៧​ដែល​លោក​ Comey បាន​សរសេរ​អំពី​ជំនួប​របស់លោក​តែ​ពីរ​នាក់​ជាមួយ​លោក​ Trump នៅ​ក្នុង​រយៈពេល​បួន​ខែដំបូងនៃ​រដ្ឋបាល​លោកដោយចែង​យ៉ាង​ក្បោះក្បាយ​អំពី​ថា​តើ​លោក​ Trump បានសុំ​បែបណា​នៅ​ក្នុង​បន្ទប់​រាង​ពង​ក្រពើនៃ​សេតវិមាន​ឱ្យលោកបញ្ឈប់​ការ​ស៊ើបអង្កេត​អំពី​លោក Michael Flynn អតីត​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ។ ការសុំ​របស់​លោក​ Trump ឱ្យ​បញ្ឈប់​ការ​ស៊ើបអង្កេតនេះដែល​ប្រធានាធិបតី​រូប​នេះ​បានបដិសេធ​បានត្រូវ​ពិនិត្យ​នៅពេល​ក្រោយ​មក​ដោយ​លោក Robert Mueller អតីតរដ្ឋអាជ្ញាពិសេសជា​ផ្នែក​មួយ​នៃការ​ស៊ើបអង្កេត​របស់លោកអំពីការ​រារាំង​យុត្តិធ៌ម​ដោយ​លោក Trump។

លោក​ Michael E. Horowitz អគ្គាធិការ​នៃក្រសួង​យុត្តិធ៌ម​ស.រ.អា.បានផ្តល់​ការ​រកឃើញ​ទាំងនេះ​ជូនក្រសួង​យុត្តិធ៌ម​សម្រាប់ឱ្យ​ធ្វើសេចក្តី​សម្រេច​អំពី​ការ​យក​មក​កាត់ទោស​ស្តី​ពីគំនិត​មាយាទ​របស់​លោក​ Comey ក៏​ប៉ុន្តែ​ក្រសួង​យុត្តិធ៌មបាន​ច្រាន​ចោល​ដោយមិន​ព្រម​ឱ្យមានការ​កាត់ទោស​ទេ​ពី​ព្រោះ​គ្មានភ័ស្តុតាង​ថា​លោក Comey មានចេតនាលាតត្រដាងព័ត៌មានសម្ងាត់​នេះ​ដោយ​រំលោភ​លើ​ច្បាប់​សហព័ន្ធ​ទេ៕

XS
SM
MD
LG